អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ស្គាល់ Lionel Messi ហើយ​មែន​ទេ? តោះ​ទៅ​មើល​សម្រង់​សម្តី ២០ឃ្លារបស់លោក ទាំង​អស់​គ្នា

ស្គាល់ Lionel Messi ហើយ​មែន​ទេ? តោះ​ទៅ​មើល​សម្រង់​សម្តី ២០ឃ្លារបស់លោក ទាំង​អស់​គ្នា

Lionel Messi ជាកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន បច្ចុប្បន្ន​លេង​នៅ​ក្លឹប​បារសេឡូណា (Barcelona) ​របស់​ប្រទេស​អេស្ប៉ាញ និង លេងឲ្យក្រុមជំរើសជាត់អាហ្សង់ទីន។ លោក​លេង​ក្នុង​មុខងារ​ជា​ខ្សែប្រយុទ្ធ និង​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ ក្រុមជំរើសជាតិ​អាហ្សង់ទីន។ លោក Lionel Messi  កើត​នៅថ្ងៃទី ​២៤ ខែមិថុនា  ឆ្នាំ ១៩៨៧។ ខាងក្រោម​នេះជា​សម្រង់​សម្តី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ២០ឃ្លា​របស់​ Lionel Messi៖

១) អ្នកត្រូវ​តែ​ប្រយុទ្ធ​ បូជាជីវិត និង​ខិត​ខំ​ធ្វើអ្វី​ៗគ្រប់​យ៉ាង​ ដើម្បី​ទៅ​ដល់​គោល​ដៅ​និង​ក្តីសុបិន​របស់​អ្នក។​

២) មហិច្ឆតារបស់​ខ្ញុំគឺ​នៅ​តែ​ប្រសើរ​ និង​កាន់តែប្រសើរជានិច្ច។

៣) គ្មានអ្វី​ពេញ​ចិត្តជាង​ការ​ដែល​បានឃើញ​ស្នាម​ញញឹម​ និង​ភាពសប្បាយ​រីក​រាយ​របស់​កូនៗ ខ្ញុំ​តែង​ជួយ​ពួក​គេ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ស្នាមញញឹម​របស់​កូន​ខ្ញុំ​មានតម្លៃជាង​អ្វី​ៗទាំង​អស់​ក្នុ​ង​លោក។

៤) ខ្ញុំ​ប្រើ​ពេល ១៧ឆ្នាំ និង ១១៤ថ្ងៃ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ត្រឹម​មួយ​យប់។

៥) អ្នក​អាច​យក​ឈ្នះ​អ្វីៗគ្រប់​យ៉ាង​បាន​ទាំង​អស់​ ប្រសិន​បើ​អ្នក​ពិត​ជា​ស្រលាញ់​និង​ចង់​បាន​វាមែន។

៦) មាន​រឿង​ជាច្រើនទៀត​​ដែល​សំខាន់​ជាង​ការ​ឈ្នះ​និង​ចាញ់​ក្នុ​ងការ​ប្រកួត​។

៧) អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ការ​លេង​បាល់​ទាត់ ហើយ​វា​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត។

៨) អ្វី​ដែលកប់​ជ្រៅ​ក្នុង​ចរិក​លក្ខណៈរបស់​ខ្ញុំ​ ជុំរុញ​ឲ្យ​ខ្ញុំ​វាយ​បំបែក​ឧបសគ្គ​ និង​ព្យាយាម​ដើម្បី​ទទួលបាន​ជោគជ័យ។

៩) Barcelona គឺជាជីវិត​របស់​ខ្ញុំ ពួក​គេ​បាន​នាំ​ខ្ញុំ​មក​ជួប​ខ្ញុំ​ជា​ខ្ញុំ​នៅក្នុងថ្ងៃ​នេះ ខ្ញុំ​នឹង​មិន​ចាក​ចេញ​ ខ្ញុំ​មិន​ចង់​ចាក​ចេញ បេះ​ដូង​របស់ខ្ញុំ​គឺ​នៅ​ជាមួយ ​ Barcelona។

១០) នៅ​ថ្ងៃ​ណាមួយ​ដែល​អ្នកគិត​ថា​វា​គ្មាន​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើងសោះ​នោះ វាគឺជា​ពេល​មួយដែល​នាំ​ភាព​សោក​សៅ​ដល់​កី​ឡាករ​ដទៃ​ទៀត។

១១) ខ្ញុំ​ធ្លាប់​ធ្វើជា​អ្នក​បម្រើ​ក្នុង​ហាង​មួយដើម្បី​ទ្រទ្រង់​ការ​ហ្វឹក​ហាត់​បាល់​ទាត់របស់ខ្ញុំ។

១២) ខ្ញុំ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ជា​កីឡាករ​ដែលល្អបំផុត​នៅក្នុង​ប្រវត្តិ​សាស្រ្ត​​ Barcelona ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ដែល​លេង​ល្អ​គឺ Ronaldinho។

១៣) ហ្គោល​ (Goals) សំខាន់​បើ​សិនជា​ពួក​គេ​បាន​ឈ្នះ​ការ​ប្រកួត។​

១៤) ខ្ញុំ​ជាមនុស្ស​មាន​ការ​ប្រកួត​ប្រជែង ហើយ​ខ្ញុំ​មាន​អារម្ម​ណ៍​មិន​ល្អ​ពេល​ខ្ញុំ​ចាញ់ អ្នក​អាចមើល​ឃើញពេល​​ខ្ញុំចាញ់​ការ​ប្រកួត​ម្តងៗ ខ្ញុំ​មិន​ចង់​និយាយ​ជាមួយនរណា​ម្នាក់ឡើយ។

១៥) ​ខ្ញុំ​បាន​ធ្វើ​ការ​បូជាដោយ​ចាកចេញពី​អាហ្សង់​ទីន ខ្ញុំ​ចាកចេញ​ពីគ្រួសារចាប់​ផ្តើម​ជីវិត​ថ្មី ខ្ញុំ​បានផ្លាស់​ប្តូរមិត្តភក្តិ​ខ្ញុំ ជនជាតិខ្ញុំ ប៉ុន្តែ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ធ្វើ​គឺ​ដោយ​សារ​បាល់​ទាល់ ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្ញុំ។

១៦) លុយ​មិនមែនជា​កត្តា​លើក​ទឹក​ចិត្ត​ លុយ​មិនបាន​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ ឬលេង​ល្អ​ជាង​មុន​ទេ ខ្ញុំគ្រាន់​តែ​សប្បាយ​ចិត្ត​ដោយ​ការ​លេង​បាល់ជាមួយ​ជើង​ទាំង​គូ​របស់​ខ្ញុំ។ ការលើក​ទឹក​ចិត្ត​របស់​ខ្ញុំ​គឺបាន​មក​ពី​ការ​ស្រលាញ់​។

១៧) ខ្ញុំ​ចាប់​ផ្តើមលឿន ហើយ​ខ្ញុំ​នៅ​យូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

១៨) ពេល​ខ្លះអ្នកត្រូវ​ទទួល​ស្គាល់​ថាអ្នក​មិន​អាច​ឈ្នះ​គ្រប់​ពេល​ទេ

១៩) ​ក្នុង​វិស័យ​បាល់​ទាត់ដូច​ជាអ្នកផលិត​នាឡិកា​អីចឹង ទេព្យ​កោសល្យ​និង​ភាពឆើត​ឆាយគ្មាន​ន័យ​ទេ​បើ​​គ្មានភាពរឹងមាំនិងភាពជាក់លាក់។

២០) ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​មិនមែន​ដោយ​សារ​ចិត្ត​របស់​អ្នកទេ គឺ​ដោយ​សារ​សភាវគតិ។

ដោយ៖ យ៉ាយ៉ា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031