អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > អ្នក​នឹង​លែង​បារម្ភ​រឿង​អស់​ទាំង​នេះ​ទៀត​ កាល​ណា​អ្នក​​ផ្អាក​អនឡាញ Facebook

អ្នក​នឹង​លែង​បារម្ភ​រឿង​អស់​ទាំង​នេះ​ទៀត​ កាល​ណា​អ្នក​​ផ្អាក​អនឡាញ Facebook

ប្រ​ភព៖​​ pixabay

ប្រព័ន្ធ​បណ្ដាញ​សង្គម​គឺ​ជា​​គ្រឿង​សម្រាប់​បង្កើន​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ជុំ​វិញ​ខ្លួន​​ រាប់​អាន​ជាមួយ​មិត្ត​ភក្ដិ​ថ្មីៗ​​និង​យល់​ដឹង​ពី​បញ្ហា​នានា​ដែល​កើត​មាន​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​​ងប់ងុល​ខ្លាំង​ពេក​ទៅ​នឹង​ការ​លេង​​Facebook នេះ ទាល់​តែ​ភ្លេច​​នឹក​នា​បាយ​ទឹក, ធ្វើ​ការងារ​សំខាន់ៗ​ដែល​មាន​ប្រយោជន៍​ជាង​នេះ​។ នេះ​ជា​ចំណុច​ទាំង​៨​​ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​អ្នក​ផ្អាក​ឈប់​​លេង​Facebook៖

១) ការងារ​យ៉ាង​ច្រើន​អាច​​នឹង​រួចរាល់៖ ការងារ​ជា​ច្រើន​ដែល​អ្នក​មិន​ទាន់​បាន​ធ្វើ​អាច​នឹង​ត្រូវ​បញ្ចប់​លឿន​ជាង​រាល់​ដង​​នៅ​ពេល​អ្នក​​លែង​រវល់​ជាមួយ​​Facebook ​ត​ទៅ​ទៀត​។ ​វា​អាច​ជា​ការ​ញៀន​មួយ​ក៏​ថា​បាន​ព្រោះ​​នៅ​ពេល​អ្នក​កំពុង​តែ​ជក់​ចិត្ត​តាម​ដាន​អ្វី​មួយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​​អ្នក​នឹង​មិន​អាច​ដាច់​ចិត្ត​បញ្ឈប់​វា​ហើយ​ងាក​មក​បង្ហើយ​ការងារ​អ្នក​វិញ​នោះ​ទេ។ ​ពេល​ខ្លះ​អ្នក​ចំណាយ​ពេល​សឹង​តែ​រាប់​ម៉ោង​ក្នុង​ការ​ឆាត​ទៅ​កាន់​គ្នីគ្នា​ ហើយ​វា​គឺ​ពិត​ជា​ខ្ជះខ្ជាយ​ពេលវេលា​ខ្លាំង​ណាស់​។​​

២) ​អាច​ផ្ដោត​អារម្មណ៍​ធ្វើ​រឿង​មាន​ប្រយោជន៍​​ផ្សេងៗ​ទៀត៖ គ្រប់​ពេល​អ្នក​ប្រើប្រាស់​Facebook ​វា​ហាក់​ដូចជា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​​ពេលវេលា​​ដោយ​អសារបង់, ខណៈ​មនុស្ស​មួយ​ចំនួន​​ឲ្យ​តម្លៃ​ពេលវេលា​ណាស់ ហើយ​ប្រៀបប្រដូច​ពេលវេលា​ទៅ​នឹង​មាស​ប្រាក់​ទៀត​។ ដូច​នេះ​បើ​អ្នក​ព្យាយាម​សម្រាក​ពី​ការ​លេង​វា​អ្នក​នឹង​ទទួល​បាន​ពេល​វេលា​ចំណេញ​​បន្ថែម​ទៀត​​សម្រាប់​ធ្វើ​អ្វី​ផ្សេងៗ​។

៣) អ្នក​អាច​ស្វែង​រក​ឃើញ​មិត្ត​ភក្ដិ​ពិត​របស់​អ្នក​៖ មិត្តភ័ក្ដិ​​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​ភាគ​ច្រើន​គឺ​មិន​អាច​ទុក​ចិត្ត​បាន​ឡើយ ដោយ​សារ​តែ​មិន​ដែល​បាន​ជួប​គ្នា​នៅ​ខាង​ក្រៅ​។ ​ដូច្នេះ​យើង​អាច​រក​បាន​មិត្តភ័ក្ដិ​ដែល​គួរ​អោយ​ទុក​ចិត្ត​បាន​​ជា​ច្រើន​នាក់​​ទៀត​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​Facebook​ទៀត​នោះ​ទេ​។ ​

៤) អ្នក​នឹង​ដឹង​ថា​ប៊ូតុង​Like គឺ​គ្មាន​ន័យ​ឡើយ​៖ មនុស្ស​ជា​ច្រើន​​ដែល​ប្រើប្រាស់​ប្រព័ន្ធ​Facebook ​តែង​តែ​គិត​ពី​ចំនួន​Like​នៅ​ពេល​ខ្លួន​ឯង​បង្ហោះ​រូបភាព​ឬ​​ក៏​សារ​អក្សរ។ តែ​ពេល​អ្នក​​ឈប់​លេង​វា​អ្នក​នឹង​ដឹង​ថា​ចំនួន​​Like ទាំង​នោះ​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទេ​សម្រាប់​អ្នក​។​

៥) អ្នក​នឹង​មាន​អារម្មណ៍​ថា​ធ្វើ​កិច្ចការ​បាន​ជោគជ័យ​ជាង​មុន៖ នៅ​ក្នុង​បណ្ដាញ​សង្គម​Facebook គឺ​តែង​តែ​មាន​រឿង​ថ្មីៗ​កើត​ឡើង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​​។ ​តែ​នៅ​ពេល​អ្នក​តាំង​ចិត្ត​ថា​ឈប់​ខ្វល់​ពី​វា​ហើយ​អ្នក​នឹង​មាន​ពេលវេលា​ជា​ច្រើន​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​។ អ្នក​អាច​បញ្ចប់​ការ​អាន​សៀវភៅ កិច្ច​ការងារ​ផ្ទះ ឬ​រក​ស៊ី​ផ្សេងៗ​បង្កើន​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​។

៦) កាត់​បន្ថយ​ចំនួន​មនុស្ស​តាម​រំខាន៖ ជា​ការ​ពិត​ណាស់​​អ្នក​នឹង​ជួប​មនុស្ស​រំខាន​ជា​ច្រើន​នៅ​ពេល​អ្នក​លេង​Facebook។ ហើយ​វា​កាន់​តែ​​ច្បាស់​​ទៀត​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​នោះ។ ​ពូក​នោះ​អាច​សង្កេត​តាមដាន​អ្នក​តាម​រយះ​រូបថត​ Status ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត​ពី​អ្នក​។​​ទោះ​បី​គេ​មិន​អាច​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​យើង​កំពុង​តែ​ទាក់​ទង​នរណា​ម្នាក់​មែន ​តែ​គេ​អាច​នឹង​ដឹង​បាន​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​Profile អ្នក។

៧) ​ អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង៖ នៅ​ពេល​អ្នក​លេង​Facebook អ្នក​នឹង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង ព្រោះ​ពេល​ខ្លះ​អ្នក​​បង្ហោះ​រូប​អ្វី​មួយ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចុច​Like សោះ​ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​​ចំ ឡែក​មួយ​មក​លើ​ខ្លួន​​ឯង។ តែ​បើ​លេង​ខ្វល់​ពី​វា​ អ្នក​នឹង​មាន​ពេលវេលា​មើល​ថែ​ខ្លួន​ឯង​បាន​ច្រើន​ជាង​ពី​មុន​។​

៨) មាន​អារម្មណ៍​ល្អ​ទៅ​លើ​អ្វី​ដែល​ខ្លួន​មាន៖ អ្នក​កាសែត​Reuters ឈ្មោះ​ថា​ Belinda Goldsmith ម្នាក់​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​អាល្លឺម៉ង់​អំពី​មតិ​យោបល់​របស់​ពូក​គេ​​ចំពោះ​ការ​ប្រើប្រាស់​Facebook។ លទ្ធផល​នោះ​គឺ​ថា​មនុស្ស​ជាច្រើន​គឺ​​ច្រណែន​នឹង​គ្នា​ទៅ​លើ​អ្វី​​ដែល​ពួក​គេ​​គ្មាន​​​​​ដូច​ជា​ឡាន​ទំនើប​ៗ ​​ទូរស័ព្ទ ​ផ្ទះ ​ជាដើម​។ ដូច្នេះ​តើ​យើង​ចង់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​​ឬ​យ៉ាង​ណា?

​​​​​​​​​​​

ប្រែ​សម្រួល៖ ព្រំ ​សុវណ្ណកណ្ណិកា
ប្រភព៖ power of positivity

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031