អត្ថបទថ្មីបំផុត
ទំព័រដើម > ឃ្លាំង​គំនិត > ​ភាគហ៊ុន​ក្រុមហ៊ុន​​អេឡិចត្រូនិក​Sharp ​​ធ្លាក់​ចុះ​១៥​% ​ក្រោយ​ពេល​​ក្រុមហ៊ុន​Foxconn​ពន្យារពេល​ទិញ​យក

​ភាគហ៊ុន​ក្រុមហ៊ុន​​អេឡិចត្រូនិក​Sharp ​​ធ្លាក់​ចុះ​១៥​% ​ក្រោយ​ពេល​​ក្រុមហ៊ុន​Foxconn​ពន្យារពេល​ទិញ​យក

ទីស្នាក់ការ​របស់​ក្រុមហ៊ុន Sharp​​ ​​ក្នុង​ប្រទេស​ជប៉ុន

ប្រ​ភព៖​​ en.wikipedia.org

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​​អេឡិចត្រូនិក​Sharp ​បាន​ធ្លាក់​ចុះ​១៥​ភាគរយ ​ដោយសារតែ​កិច្ចសន្យា​​លក់​​​ទៅ​ឲ្យ​​ក្រុមហ៊ុនFoxconn  ​របស់​តៃវ៉ាន់​​ត្រូវ​បាន​ពន្យារ​ពេល​។
​ក្រុមហ៊ុន Sharp​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​កិច្ចព្រមព្រៀង​​​លក់​​ទៅ​ឲ្យ​ក្រុមហ៊ុន​ Foxconn ​គឺ​មាន​តម្លៃ​ប្រមាណ​៤,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ប៉ុន្តែ​ក្រោយ​មក​ ក្រុមហ៊ុន Foxconn​​បាន​ពន្យារពេល​ការ​ចុះ​ហត្ថលេខា ​ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន Sharp​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​។​
​ដូច្នេះ​ហើយ ​ការ​ពន្យារ​ពេល​ចុះ​ហត្ថលេខា​​នេះ​ហើយ បាន​ធ្វើ​ឲ្យ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​Sharp ​ដាំ​ក្បាល​ចុះ​ក្រោម​ រហូត​ដល់​១៥​ភាគរយ​។
​សូម​បញ្ជាក់​ថា​​Sharp​ជា​ក្រុមហ៊ុន​ចំណាស់​មួយ​របស់​ជប៉ុន ដែល​បង្កើត​ឡើង​តាំង​​ពី​​ឆ្នាំ​២០១២ ​ប៉ុន្តែ​​ក្រោយ​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្រុមហ៊ុន Sharp​ហាក់​ជួប​នឹង​បញ្ហា​ជាច្រើន​ ជា​ពិសេស​ការ​ជំពាក់​បំណុល​ ​ហើយ​ស្ទើរ​តែ​ក្ស័យធន​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១២​ ​ដូច្នេះ​ហើយ​​ក៏​សម្រេច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Foxconn​របស់​តៃវ៉ាន់​៕
​​​ដោយ​៖ អ៊ុន ​ភក្តី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031