អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > នារី​ធាត់ៗ​ប្រុងខ្លួន ​​​​កំពូល​តារា​សិច​ស៊ី​ចិន ស៊ូឈី និយាយថា ​បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ដូច​ប្រព្រឹត្តិ​ ​«ឧក្រិដ្ឋកម្ម​»

នារី​ធាត់ៗ​ប្រុងខ្លួន ​​​​កំពូល​តារា​សិច​ស៊ី​ចិន ស៊ូឈី និយាយថា ​បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ដូច​ប្រព្រឹត្តិ​ ​«ឧក្រិដ្ឋកម្ម​»

តារាសម្ដែងស្រីកោះតៃវ៉ាន់ ស៊ូឈី

ប្រ​ភព៖​​ www.dramafever.com

តារាសម្ដែងស្រីកោះតៃវ៉ាន់ ស៊ូឈី ដែល​ត្រូវ​បាន​អ្នកគាំទ្រ​ប្រសិទ្ធិនាម​ឱ្យ​ថា​ទេពធីតា​នៅ​ក្នុង​បេះដូង​បុរស​ជាច្រើន​នោះ​បាន​រិះគន់​មិន​ប្រណី​មាត់​ចំពោះ​បេក្ខនារី​ក្មេងៗ ​​​ក្នុង​កម្មវិធី​ទូរទស្សន៍​ចិន​ដីគោក​“X FIRE” ​ដោយ​ឱ្យ​ពួក​គេ​បញ្ចុះ​ទម្ងន់​ ហើយ​នាង​បាន​និយាយ​ប្រយោគ​ដ៏​ខ្លី និង​មានន័យ​ថា៖«ភាពធាត់​ប្រៀប​ដូចជា​ឧក្រិដ្ឋកម្ម»។
ថ្មីៗ​នេះ​ខណៈ​ដើរ​តួនាទី​ជា​អ្នកណែនាំ​ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ​របស់​ប្រទេស​ចិន​ដី​គោក តារា​សម្ដែង​ស្រី​កម្ពស់​ ១,៦៨ម៉ែត្រ​ រូប​នេះ​បាន​ផ្ដល់​ដំបូន្មាន​ចំពោះ​បេក្ខនារី​វ័យក្មេង​ដោយ​ពាក្យ​សម្ដី​ខ្លាំងៗ ឬ​អាច​និយាយ​បាន​ថា​ពាក្យ​រិះគន់​មិន​ប្រណី​​ផង​ដែរ​​ចំពោះ​អ្នក​ដែល​មាន​រាង​ធាត់​។
តារា​ស្រី​ដែល​អាច​រក្សា​ទម្ងន់​ខ្លួន​ ៥០ គីឡូក្រាម​ ​រយៈពេល​ជាង​២០ឆ្នាំ​ក្នុង​រង្វង់​សិល្បៈ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​បេក្ខនារី​ម្នាក់​ថា៖ «​ចុះទម្ងន់ជាងនេះបន្តិចបានទេ? ចង់ក្លាយជាតារាត្រូវតែមានរាងស្អាត »។
មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ស៊ូឈី​ ​ក៏​បាន​បន្ថែម​ប្រយោគ​ខ្លីៗ​តែ​ប្រកប​ដោយ​អត្ថន័យ​ដែរ​ថា ក្នុង​នាម​ជា​តារា​ទំនួល​ខុស​ត្រូវ​ខ្លាំង​បំផុត​នោះ គឺ​ការ​រក្សា​រូបរាង​ឱ្យ​នៅ​តែ​ស្រស់​ស្អាត​ដដែល ជាពិសេស​នាង​បាន​សង្កត់ធ្ងន់​ថា​បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​គឺ​ជា​​ឧក្រិដ្ឋកម្ម។
ពាក្យ​សម្ដី​របស់​នាង​ត្រូវ​ប្រិយមិត្ត​ទស្សនិកជន​ជា​ច្រើន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​គ្នា ដោយ​មាន​អ្នក​ខ្លះ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ខ្លួន​ថា​ ​«​​ខ្ញុំ​បាន​ក្លាយ​ខ្លួន​ជា​ឧក្រិដ្ឋជន​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។ខណៈ​អ្នក​ខ្លះ​ទៀត​បាន​បន្ថែម​ថា​៖«​សូម​ឱ្យ​ខ្ញុំ​ស្លាប់​ទៅ​ទាំង​បាប​ផង​ចុះ»។
នៅ​ពេល​ស៊ូឈី ​បាន​ឃើញ​រូបថត​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​ Weibo នាង​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដែល​នាង​បាន​និយាយ​ពាក្យ​សម្ដី​អស់​ទាំង​នេះ​។​ ​ នាង​បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​៖«​សុំទោស ក្រោយ​ញ៉ាំ​អាហារ​ថ្ងៃ​នេះ​ហើយ​ ខ្ញុំ​នឹង​មិន​ញ៉ាំ​ទៀត​ទេ​»​។
នាង ស៊ូឈី ដែល​ធ្លាប់​ជា​អតីត​មិត្ត​ស្រី​របស់​តារា​ចម្រៀង​តារា​សម្ដែង​ល្បី​ លីវ តឺហួរ​រូប​នេះ​ថ្វីត្បិតតែ​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​និង​ភាព​ល្បីល្បាញ​របស់​នាង​មិន​បាន​ស្រកស្រុត​នោះ​ទេ ព្រោះ​មិន​ត្រឹមតែ​បាន​ថត​នៅ​ក្នុង​ផលិតកម្ម​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​ធ្លាប់​បាន​សម្ដែង​ភាព​យន្ត​ហូលីវូដ​ទៀត​ផង៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ hasianpopnews.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031