អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ចំណេះដឹងអំពី​ច្បាប់៖ ​ស្វែងយល់​ពី​ច្បាប់ពាណិជ្ជកម្ម​នៅកម្ពុជា (​ភាគ​ទី​១)

ចំណេះដឹងអំពី​ច្បាប់៖ ​ស្វែងយល់​ពី​ច្បាប់ពាណិជ្ជកម្ម​នៅកម្ពុជា (​ភាគ​ទី​១)

ប្រ​ភព៖​​ https://pixabay.com

ផ្អែកទៅលើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ដែល​នេះ​គឺជា​កត្តា​ដែល​នាំ ឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​បរទេស​ និង​អាជីវកម្ម​ក្នុង​ស្រុក​ដ៏​សម្បូរ​បែប​។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ ច្បាប់ពាណិជ្ជកម្ម​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​បង្ករ​លក្ខណៈ​ងាយស្រួល និងផ្ដល់​នូវ​សុ​វត្តិភាព​ដល់​ប្រតិបត្តិការ​អាជីវក​ម្មគ្រ​ប់​ប្រភេទ​។

ដូច្នេះហើយ ពាណិជ្ជករ​ទាំងឡាយណា​ដែលមាន​បំណង​ចង់​រក​ស៊ី​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គប្បី​ស្វែងយល់ អំពី​ក្របខ័ណ្ឌ​ច្បាប់ពាណិជ្ជកម្ម​ជា​មូលដ្ឋាន​ដើម្បីឱ្យ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ប្រកបដោយ​ភាពរលូន ព្រមទាំង ស្របតាម​បទ​ប្បញ្ញត្តិ​ច្បាប់​។ អត្ថបទ​នេះ មាន​គោល​គំនិត​ចែករំលែក​នូវ​ចំណេះដឹង​ជា​មូលដ្ឋាន​នៃ​ច្បាប់ពាណិជ្ជកម្ម កម្ពុជា ការសិក្សា​នេះ​នឹង​បែង​ចែកចេញជា​ភាគ​ជា​បន្តបន្ទាប់​។


​ខាងក្រោម​នេះ​គឺជា​បទ​ប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបើក​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៖
·         ច្បាប់​ស្តីពី​វិនិយោគ ឆ្នាំ ១៩៩៤ (​បានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ២០០៣)
·         ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម ឆ្នាំ ១៩៩៥ (​បានធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ ១៩៩៩)
·         ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​នៃ​សហគ្រាស​សាធារណៈ ឆ្នាំ ១៩៩៦
·         ច្បាប់​ស្តីពី​ការងារ ឆ្នាំ ១៩៩៧
·         ច្បាប់​ស្តីពី​សារពើពន្ធ ឆ្នាំ ២០០៣
·         ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ ២០០៥ ព្រមទាំង​
·         ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​តាម​វិស័យ​នានា​ដែលមាន​ជា​ធរមាន​
​មុននឹង​ចាប់ផ្តើម​ប្រកប​អាជីវ​ម្ម ម្ចាស់​អាជីវកម្ម​គប្បី​ដឹងថា​ដើម្បី​បើក​អាជីវកម្ម​មួយ​បាន តើ​ត្រូវ​ដាក់ពាក្យ​ស្នើ សុំ​ទៅ​សា្ថ​ប័ន​ណាខ្លះ​? ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ស្ថាប័ន​សំខាន់ៗ ព្រមទាំង​មុខងារ និង សេវាកម្ម​ពាក់ព័ន្ធ​ទៅនឹង ការបើក​អាជីវកម្ម​៖​

ដោយៈ ប៉ុ​ម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031