អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា “​ម៉ាក​” (Trademark)?

តើ​អ្វី​ទៅជា “​ម៉ាក​” (Trademark)?

ប្រ​ភព៖​​ http://www.livelaw.in

ម៉ាក គឺជា សញ្ញា ដែល មើលឃើញ ហើយ អាច សម្គាល់ លក្ខណ : ខុសគ្នា នៃ ទំនិញ ឬ សេវា នៃ សហគ្រាស នីមួយៗ ។ ម៉ាក ដែល ប្រើប្រាស់ សំរាប់ ទំនិញ ហៅថា “ ពាណិជ្ជសញ្ញា ” ហើយ ម៉ាក ដែល ប្រើប្រាស់ សំរាប់ សេវា ហៅថា “ សេវា សញ្ញា ” ។

ម៉ាក អាចមាន លក្ខណៈ ជា ពាក្យ អក្សរ រូបភាព រូប សញ្ញា ( ឡូហ្គោ ) និមិត្តសញ្ញា ពណ៌ បង្គុំ នៃ ពណ៌ ឬ បង្គុំ នៃ សញ្ញា ទាំងនេះ ។ មិនមែន គ្រប់ ម៉ាក ទាំងអស់ សុទ្ធតែ អាច ចុះបញ្ជី ដើម្បី ទទួលបាន កិច្ចការពារ នោះទេ ។ តាម មាត្រា ៤ នៃ ច្បាប់ ស្តីពី ម៉ាក ពាណិជ្ជ នាម និង អំពើ នៃ ការប្រកួតប្រជែង មិន ស្មោះត្រង់ កំណត់ ពី ម៉ាក មួយចំនួន ដែល មិនអាច ចុះបញ្ជី បាន ដូចខាងក្រោម ៖

ក . ម៉ាក ដែល មិនអាច សម្គាល់ លក្ខណៈ ខុសគ្នា នៃ ទំនិញ ឬ សេវា របស់ សហគ្រាស មួយ ទៅនឹង សហគ្រាស មួយ ផ្សេងទៀត ។

ខ . ម៉ាក ដែល បណ្តាលឱ្យ ប៉ះពាល់ ដល់ សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌ ឬ ប្រពៃណី ល្អ របស់ ជាតិ ។

គ . ម៉ាក ដែលនាំឱ្យ សាធារណជន ឬ មជ្ឈដ្ឋាន ពាណិជ្ជកម្ម ភាន់ច្រឡំ ទៅនឹង ប្រភព ភូមិសាស្ត្រ ទំនិញ ឬ សេវា ពាក់ព័ន្ធ ឬ ធាតុ ដើម ឬ លក្ខណៈ ខាងក្រៅ របស់ ទំនិញ ឬ សេវា នោះ ។

ឃ . ម៉ាក ដែល ដូចគ្នា នឹង / ឬ ត្រាប់ តាម ឬ មាន ចំណុច ណាមួយ ដូច សញ្ញា ជាតិ ទង់ជាតិ និង និមិត្តរូប ផ្សេងៗ ឈ្មោះ ឬ ឈ្មោះ សង្ខេប ឬ អក្សរ កាត់ ឬ សញ្ញា ឬ ត្រា ជា ផ្លូវការ ដែល អនុម័ត ដោយ រដ្ឋ ណាមួយ អង្គការ អន្តររដ្ឋាភិបាល ឬ អង្គ ការដែល បង្កើត ដោយ អនុសញ្ញា អន្តរជាតិ មួយ លើកលែងតែ មានការ អនុញ្ញាត ពី អាជ្ញា ធរមាន សមត្ថកិច្ច នៃ រដ្ឋ នោះ ឬ អង្គការ នោះ ។

ង . ម៉ាក ដែល ដូចគ្នា ឬ ប្រហាក់ប្រហែលគ្នា ដែលនាំឱ្យ ច្រឡំ នឹង ម៉ាក ឬ ពាណិជ្ជ នាម មួយ ដែល ល្បី ក្នុង ព្រះរាជាណាចក្រ កម្ពុជា ឬ បង្កើត ពី ការបកប្រែ នៃ ម៉ាក ឬ ពាណិជ្ជ នាម ដែល ល្បី នោះ សម្រាប់ ទំនិញ ឬ សេវា ដូចគ្នា ឬ ប្រហាក់ប្រហែលគ្នា នៃ សហគ្រាស មួយទៀត ។

ច . ម៉ាក ដែល ដូចគ្នា ឬ ប្រហាក់ប្រហែល ដែលនាំឱ្យ ច្រឡំ នឹង ម៉ាក ឬ ពាណិជ្ជ នាម មួយ ដែល ល្បី ឬ បង្កើត ពី ការបកប្រែ នៃ ម៉ាក ឬ ពាណិជ្ជ នាម ដែល ល្បី នោះ ហើយ ដែល បាន ចុះបញ្ជី នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា សម្រាប់ ទំនិញ ឬ សេវា ដែល មិន ដូចគ្នា ឬ មិន ប្រហាក់ប្រហែលគ្នា ដោយ ការប្រើប្រាស់ ម៉ាក នោះ ធ្វើឱ្យ ខូចខាត ប្រយោជន៍ របស់ ម្ចាស់ ម៉ាក ល្បី ។

ឆ . ម៉ាក ដែល ដូច ឬ ស្ទើរតែ ដូចគ្នា ទាំងស្រុង ទៅនឹង ម៉ាក ដែលជា កម្មសិទ្ធិ របស់ ម្ចាស់ ផ្សេង ដែល បាន ចុះបញ្ជី រួចហើយ ឬ បានដាក់ ពាក្យស្នើសុំ ចុះបញ្ជី មុន ឬ បានទទួល អាទិភាព ចុះបញ្ជី មុន នៅឯ បរទេស ចំពោះ ទំនិញ ឬ សេវា ដូចគ្នា ឬ ទំនិញ ឬ សេវា ដែល ពាក់ព័ន្ធ គ្នា យ៉ាង ជិត ស្និ ទ្ធិ ។

សិទ្ធិ ដែល ទទួលបាន តាមរយៈ ការចុះបញ្ជី ម៉ាក មាន ដូចខាងក្រោម ៖
ក . ចំពោះ ម៉ាក ដែល ទាក់ទង នឹង ទំនិញ ឬ សេវា ដែល បាន ចុះបញ្ជី រួចហើយ ការប្រើប្រាស់ ម៉ាក នោះ ដោយ ជន ណាមួយ ក្រៅពី ម្ចាស់ ដើម ត្រូវមាន ការយល់ព្រម ពី ម្ចាស់ ម៉ាក ដើម ជាមុនសិន ។

ខ . ម្ចាស់ ដើម នៃ ម៉ា កមាន សិទ្ធិ ប្តឹងទៅ តុលាការ ប្រឆាំងនឹង ជនណាម្នាក់ ដែល ប្រើប្រាស់ ដោយ រំលោភ នូវ ម៉ាក របស់ខ្លួន ដោយ គ្មាន ការយល់ព្រម ពី ម្ចាស់ ដើម ។ ម្ចាស់ ដើម ក៏មាន សិទ្ធិ ប្តឹង ផងដែរ ចំពោះ ការប្រើប្រាស់ នូវ សញ្ញា ដែល ប្រហាក់ប្រហែល នឹង ម៉ាក ដែល ខ្លួន បាន ចុះបញ្ជី រួចហើយ និង ការប្រើប្រាស់ ម៉ាក ដែល ទាក់ទិន ទៅនឹង ទំនិញ និង សេវា ដែល ប្រហាក់ប្រហែល ទៅនឹង ទំនិញ ឬ សេវា នៃ ម៉ាក ដែល ចុះបញ្ជី រួចហើយ ដែល អាច បណ្តាលឱ្យមាន ការភាន់ច្រឡំ ជា សាធារណៈ ។

គ . សិទ្ធិ ដែល ទទួលបាន តាមរយៈ ការចុះបញ្ជី ម៉ាក នឹងមិន រាប់បញ្ចូល នូវ ការដាក់ លក់ទំនិញ នៅលើ ទីផ្សារ ក្នុង ព្រះរាជាណាចក្រ កម្ពុជា ដោយ ម្ចាស់ ដែល បាន ចុះបញ្ជី ឬ ដោយមាន ការយល់ព្រម ពី ម្ចាស់ ម៉ាក នោះទេ ។

រយៈពេល ការពារ នៃ ម៉ាក
ម៉ាក ដែល បាន ចុះបញ្ជី ហើយ មាន សុពលភាព ១០ ឆ្នាំ ចាប់ពី កាលបរិច្ឆេទ នៃ ការទទួល ពាក្យស្នើសុំ ចុះបញ្ជី ។
តាម ការស្នើសុំ ការចុះបញ្ជី ម៉ាក មួយ អាចធ្វើ សាជាថ្មី សម្រាប់ រយៈពេល ១០ ឆ្នាំ ម្តង ជា បន្តបន្ទាប់ ក្នុង លក្ខខណ្ឌ ដែល ម្ចាស់ ដើម បង់អាករ ចុះបញ្ជី ជាថ្មី តាម ការកំណត់ ។

ការអនុគ្រោះ ចំពោះ ការយឺតយ៉ាវ ក្នុងការ ចុះបញ្ជី សាជាថ្មី ត្រូវបាន អនុញ្ញាត ត្រឹម រយៈពេល ៦ ខែ ។

ដោយ ៖ ប៉ុ ម ទូច
ប្រភព ៖ គណៈកម្មាធិការ ជាតិ គ្រប់គ្រង កម្មសិទ្ធិបញ្ញា នៃ ក្រសួងពាណិជ្ជកម្ម

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031