អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​ប្រកាសនីយបត្រ​តក្កកម្ម (Patent)?

តើ​អ្វី​ទៅជា​ប្រកាសនីយបត្រ​តក្កកម្ម (Patent)?

​ប្រកាសនីយបត្រ​តក្កក​ម្ម គឺជា​វិញ្ញាបនបត្រ​ដែល​បានផ្តល់​ដើម្បី​ការពារ​តក្កកម្ម (​ការបង្កើត​ថ្មី​)។​ ​ពាក្យ​ថា “​តក្កកម្ម​” គឺ​សំដៅ​ដល់​គំនិត​បង្កើត​ថ្មី​របស់​តក្កករ (​អ្នកបង្កើត​ថ្មី​) ដែល​អាច​យកទៅអនុវត្ត​បាន នៅក្នុង​ដំណោះស្រាយ​បញ្ហា​ជាក់លាក់​ណាមួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ តក្កកម្ម អាចជា​ការរកឃើញ​ផលិតផល ឬ ដំណើរការ​ផលិតកម្ម ឬ អាចជា​ការរកឃើញ​អ្វីមួយ​ដែល​ទាក់ទង​ទៅនឹង​ផលិតផល ឬ​ដំណើរការ​ផលិតកម្ម​។
​តក្កកម្ម​ខាងក្រោម​នេះ មិនត្រូវ​បានការ​ពារ​ដោយ​ប្រកាសនីយបត្រ​តក្កកម្ម​ឡើយៈ
១. ការរកឃើញ​ទ្រឹស្តី​វិទ្យាសាស្ត្រ និង វិធីសាស្ត្រ​គណិតវិទ្យា
២. គម្រោងការ ក្បួន ឬ វិធីសាស្ត្រ​សម្រាប់ធ្វើ​ជំនួញ សម្រាប់ធ្វើ​សកម្មភាព​ហ្វឹកហ្វឺន​ខាង​ប្រាជ្ញា​សុទ្ធសាធ ឬ សម្រាប់​លេងល្បែង​កំសាន្ត
៣. វិធីសាស្ត្រ​សម្រាប់​ព្យាបាល​មនុស្ស ឬ​សត្វ ដោយ​ការវះកាត់ ឬ​ដោយ​ការព្យាបាល ក៏ដូចជា​វិធីសាស្ត្រ វិនិច្ឆ័យ​រោគ​ដែល​បាន​អនុវត្ត​លើ​រាងកាយ​មនុស្ស ឬ សត្វ​។ បទ​ប្ប​ញ្ញ​តិ្ត​នេះ​មិន​យកមកអនុវត្ត​ចំពោះ ផលិតផល​ទាំងឡាយ​ដែល​យកមកប្រើ​ប្រាស់​ក្នុង​វិធីសាស្ត្រ​ខាងលើនេះ​ទេ​
៤. ផលិតផល​ឱសថ​ដូច​មានចែង​ក្នុង​មាត្រា ១៣៦ នៃ​ច្បាប់​
៥. រុក្ខជាតិ ឬ សត្វ​ដែល​មិនមែនជា​មីក្រូ​សរីរាង្គ និង​ដំណើរ​ការកកើត តាម​លក្ខណៈ​ជីវសាស្ត្រ​សំខាន់ៗ សម្រាប់​ផលិតកម្ម​រុក្ខជាតិ ឬ​សត្វ
៦. ប្រភេទ​ផ្សេងៗ​នៃ​ពូជរ​ក្ខ​ជាតិ​ណាមួយ​។ តក្កកម្ម​ទាំងឡាយណា​ដែល​ការធ្វើ​អាជីវកម្ម​ពាណិជ្ជកម្ម​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​៖
•​ ​ផ្ទុយ​នឹង​សណ្តាប់ធ្នាប់​ស​ធា​រណៈ ឬ សីលធម៌ ឬ​
•​ ​មិន​ការពារ​ជីវិត ឬ​សុខភាព​របស់​មនុស្ស សត្វ ឬ​រុក្ខជាតិ ឬ​
•​ ​ធ្វើឱ្យ​ខូច​បរិស្ថាន​ធ្ងន់ធ្ងរ ឬ​
•​ ​ត្រូវបាន​ហាមឃាត់​ច្បាប់​ក្នុង​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម​។​

ខាងក្រោម​នេះ គឺជា​ល័ក្ខខ័ណ្ឌ​ដែល​តក្កកម្ម​អាច​ទទួលបាន​នូវ​ប្រកាសនីយបត្រ​តក្ក​កម្ម​៖
១. ថ្មី​
២. មាន​ជំហាន​រកឃើញ​ថ្មី និង
៣. អាច​យកទៅ​អនុវត្តបាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​។

ថ្មី
​តក្កកម្ម​ដែល​អាច​ចាត់ទុកថា​ថ្មី​បាន លុះត្រាតែ​តក្កកម្ម​នោះ​ពុំទាន់​មាន​អ្នកណា​បាន​រកឃើញ​ពីមុន ។ ការរក ឃើញ​ពីមុន គឺ​សំដៅ​ទៅលើ​តក្កកម្ម​ដែល​សាធារណជន​នៅ​កន្លែង​ណាមួយ​នៅលើ​ពិភពលោក​បានដឹង​មុន​កាល បរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំលិខិត​ស្នើសុំ ឬ កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ​នោះ តាមរយៈ​ការផ្សព្វផ្សាយ ដោយ​ប្រើ​រូបភាព​ជាក់ស្តែង ឬ ដោយផ្ទាល់​មាត់ តាមរយៈ​ការប្រើប្រាស់​តក្កកម្ម​នោះ ឬ តាមរយៈ​មធ្យោបាយ ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។
​មិនត្រូវ​ចាត់ទុកថា​ជាការ​ដឹង​ដល់​សាធារណជន ចំពោះ​ករណី​ដូចខាងក្រោម ៖
​ក​. ការដឹង​ដល់​សាធារណជន​នូវ​តក្កកម្ម ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​ដប់​ពីរ​(១២)​ខែ មុន​កាល បរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំលិខិត​ស្នើសុំ ឬ កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ​នោះ ។​
​ខ​. ការធ្វើឱ្យ​លេចឮ​ខ្ទរខ្ទារ​នូវ​ពត៌មាន​ស្តីអំពី​តក្កកម្ម តាមរយៈ​អ្នកដាក់ពាក្យសុំ តាមរយៈ​អ្នក​ស្នង​របស់​បុព្វ ជន ឬ តាមរយៈ​ការរំលោភ​របស់​ភាគី​ទី​បី​ទៅលើ​អ្នកដាក់ពាក្យសុំ ឬ អ្នក​ស្នង​របស់​បុព្វ​ជន​ដែល​បណ្តាល ឱ្យ​លេចឮ​ខ្ទរខ្ទារ​ពត៌មាន​នេះ ។​
​ជំហាន​រកឃើញ​ថ្មី
​តក្កកម្ម​ត្រូវ​ចាត់ទុកថា​មាន​ជំហាន​រកឃើញ​ថ្មី ប្រសិនបើ​តក្កកម្ម​នោះ​មិន​អាចឱ្យ​បុគ្គល​ណា​ដែលមាន​កម្រិត ធម្មតា​ក្នុង​ជំនាញ​យល់ដឹងបាន ។
​អាច​អនុវត្តបាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម
​តក្កកម្ម​មួយ​ត្រូវ​ចាត់ទុកថា​អាច​អនុវត្តបាន​នៅក្នុង​វិស័យ​ឧស្សាហកម្ម ប្រសិនបើ​តក្កកម្ម​នោះ​អាច​ត្រូវបាន ផលិត ឬ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រភេទ​ណាមួយ​នៃ​ឧស្សាហ​កម្មបាន ។​
​សិទ្ធិ​ដែល​ទទួលបាន​តាមរយៈ​ប្រកាសនីយបត្រ​តក្កកម្ម​
​ការធ្វើ​អាជីវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​តក្កកម្ម​ដែល​បានទទួល​ប្រកាសនីយបត្រ​តក្កកម្ម​រួច ហើយដោយ​បុគ្គល​ដទៃទៀត ចាំបាច់​ត្រូវតែមាន​ការយល់ព្រម​ពី​ម្ចាស់​ប្រកាសនីយបត្រ​តក្កកម្ម​នោះ​។​
​ការធ្វើ​អាជីវកម្ម​នៃ​តក្កកម្ម​ដែល​បានទទួល​ប្រកាសនីយបត្រ​តក្កកម្ម​រួចហើយ គឺ​មានន័យថា​ជា​សកម្មភាព ណាមួយ​នៃ​សកម្មភាព​ទាំងឡាយ​ខាងក្រោម​នេះ ៖
១. ចំពោះ​ផលិតផល​មួយ ដែល​បាន​ផ្តល់ជូន​នូវ​ប្រកាសនីយបត្រ​តក្ក​កម្ម​រួចហើយ ការធ្វើ​អាជីវកម្ម​គឺជា ៖
ក​-​ការផលិត ការនាំ​ចូល ការផ្គត់ផ្គង់​សម្រាប់​ការលក់ និង​ការប្រើប្រាស់​ផលិតផល​នោះ
ខ​-​ការ​ស្តុក​ទុក​ផលិតផល​នោះ ក្នុង​គោលបំណង​ផ្គត់ផ្គង់ សម្រាប់​លក់ ឬ​ប្រើប្រាស់​។​
២. ចំពោះ​ដំណើរការ​ផលិតកម្ម​មួយ ដែល​បាន​ផ្តល់ជូន​នូវ​ប្រកាសនីយបត្រ​តក្ក​កម្ម​រួចហើយ ការធ្វើ​អាជីវ កម្ម​គឺជា ៖
ក​-​ការប្រើប្រាស់​ដំណើរការ​ផលិតកម្ម​នោះ​
ខ​-​ការធ្វើសកម្មភាព​ណាមួយ​នៃ​សកម្មភាព​ទាំងឡាយ​ដូច​មានចែង​ក្នុង​ចំណុច “​ក​” និង “​ខ​” នៃ ចំណុច ទី ១ លើ​ផលិតផល​ដែល​ទទួលបាន​ដោយផ្ទាល់​ពី​មធ្យោបាយ​នៃ​ដំណើរការ​ផលិតកម្ម​នោះ ។​

​រយៈពេល​ការពារ​
​ប្រកាសនីយបត្រ​តក្កក​ម្ម មាន​សុពលភាព​រយៈពេល​ម្ភៃ​(២០)​ឆ្នាំ គិត​ចាប់ពី​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​នៃ​ការ ស្នើសុំ​ប្រកាសនីយបត្រ​តក្កកម្ម​៕

ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930