អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​គំនូរ​ឧស្សាហកម្ម (Industrial Design)?

តើ​អ្វី​ទៅជា​គំនូរ​ឧស្សាហកម្ម (Industrial Design)?

ប្រ​ភព៖​​ https://cms.qut.edu.au

​គំនូរ​ឧស្សាហកម្ម គឺជា​ការ​ផ្គុំ​នៃ​បន្ទាត់ ឬ​ពណ៌ ឬ​ទម្រង់​បី​ខ្នាត ឬ​សម្ភារៈ​ណាមួយ ទោះបី​ជាមាន ឬ​ពុំមាន ការ​ផ្គុំ​រួមជាមួយ​បន្ទាត់ ឬ​ពណ៌​ក៏ដោយ​ឱ្យតែ​ការ​ផ្គុំ​ទម្រង់ ឬ​សម្ភារៈ​ទាំងនោះ​រំលេច​ឡើងជា​រូបរាង​ពិសេស​របស់​ផលិត ផល​ឧស្សាហកម្ម ឬ​សិប្បកម្ម និង​ដែល​អាច​ធ្វើជា​គំរូ​ផលិតផល​ឧស្សាហកម្ម ឬ​សិប្បកម្ម និង​អាច​សម្គាល់​បាន​ដោយចក្ខុ ។

ច្បាប់​មិន​ការពារ​ផ្នែក​ណាមួយ​នៃ​គំនូរ​ឧស្សាហកម្ម ដែល​បម្រើឱ្យ​គោលបំណង​សម្រាប់តែ​ទទួលបាន​នូវ លទ្ធផល​បច្ចេកទេស និង​ដែល​ផ្នែក​នោះ​មិនមាន​រូបរាង​ច្បាស់លាស់។

​គំនូរ​ឧស្សាហកម្ម​អាច​ចុះបញ្ជី​បាន​ប្រសិនបើ​ថ្មី ។ គំនូរ​ឧស្សាហកម្ម​ត្រូវបាន​ចាត់​ថា​ថ្មី ប្រសិនបើ​គំនូរ​ឧស្សា ហ​កម្ម​នោះ​មិនទាន់បាន​បញ្ចោ​ញ​ឱ្យដឹង​ដល់​សាធារណជន​នៅ​ទីកន្លែង​ណាមួយ​នៅលើ​ពិភពលោក មុន​កាល បរិច្ឆេទ​សុំ​ចុះបញ្ជី ឬ​មុន​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ តាមរយៈ​ការផ្សព្វផ្សាយ​ដោយ​ប្រើ​រូបភាព​ជាក់ ស្តែង ឬ​តាមរយៈ​ការប្រើប្រាស់ ឬ​តាមរយៈ​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត ។​

​មិនត្រូវ​បានចាត់ទុក​ថា​ជាការ​ដឹង​ដល់​សាធារណជន​ចំពោះ​ករណី​ដូចខាងក្រោម ៖
ក​. ការដឹង​ដល់​សាធារណជន​នូវ​គំនូរ​ឧស្សាហកម្ម​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​ដប់​ពីរ (១២)​ខែ មុន​កាលបរិច្ឆេទ​សុំ​ចុះបញ្ជី​សំណុំលិខិត​ស្នើសុំ ឬ​កាលបរិច្ឆេទ​អាទិភាព​នៃ​សំណុំលិខិត​ស្នើសុំ​នោះ​។​

ខ​. ការធ្វើឱ្យ​លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​អំពី​គំនូរ​ឧស្សាហកម្ម តាមរយៈ​អ្នកដាក់ពាក្យសុំ តាមរយៈ​អ្នក​ស្នង របស់​បុព្វ​ជន ឬ​តាមរយៈ​ការរំលោភ​របស់​ភាគី​ទី​បី​ទៅលើ​អ្នកដាក់ពាក្យសុំ ឬ​អ្នក​ស្នង​របស់​បុព្វ​ជន ដែល​បណ្តាលឱ្យ លេចឮ​ខ្ចរខ្ចាយ​ព័ត៌មាន​នេះ ។ គំនូរ​ឧស្សាហកម្ម ដែល​ផ្ទុយ​នឹង​សណ្តាប់ធ្នាប់ សាធារណៈ ឬ​សីលធម៌​មិនអាច​ចុះបញ្ជី​បានឡើយ ៕

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728