អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ជា​សិទ្ធិ​អ្នកនិពន្ធ និង សិទ្ធិ​ប្រហាក់ប្រហែល (Copyright and Related Rights)?

តើ​អ្វី​ជា​សិទ្ធិ​អ្នកនិពន្ធ និង សិទ្ធិ​ប្រហាក់ប្រហែល (Copyright and Related Rights)?

​តើ​អ្វី​ជា​សិទ្ធិ​អ្នកនិពន្ធ​?
សិទ្ធិ​អ្នកនិពន្ធ​ជា​សិទ្ធិ​ដែល​ផ្តល់ឱ្យ​ដោយ​ច្បាប់​ដល់​អ្នកនិពន្ធ សិល្បៈករ ឬ​អ្នកបង្កើត​ស្នាដៃ​ផ្សេងៗ​ទៀត ក្នុង ការប្រើប្រាស់​និង​ការពារ​ស្នាដៃ​របស់ខ្លួន​។ ពាក្យ “​កិច្ចការពារ​” មានន័យថា ជា​សកម្មភាព​ស្របច្បាប់​ណាមួយ​ក្នុង ការបង្ការ​ស្នាដៃ​ពី​ការចម្លង​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ការយល់ព្រម​ជាមុន​ពី​ផលិតករ​។ ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​មាន​គោលបំណង​ធានា​ការគោរព​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល និង​ការពារ​នូវ ផលិតផល វប្បធម៌​ជា​ស្នាដៃ អ្នកនិពន្ធ អ្នក​សម្តែង ផលិតករ​ហ្វូ​ណូ​ក្រាម និង​អង្គភាព​ទូរ​ផ្សាយ សំដៅ​ធានា​ការធ្វើ អាជីវកម្ម​មួយ​ត្រឹមត្រូវ​ស្របច្បាប់​លើ​ផលិតផល​វប្បធម៌​ទាំងនេះ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​វប្បធម៌​។
​ស្នាដៃ​ដែល​ទទួលបាន​កិច្ចការពារ​
១-​ស្នាដៃ​អ្នកនិពន្ធ​សំដៅ​ដល់​៖
ក​- ស្នាដៃ​ដែល​បង្កើតឡើង​ដោយ​ជន​មាន​សញ្ជាតិ​ខ្មែរ ឬ​ជន​ដែលមាន​លំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​នីតិបុគ្គល​ហើយ​ត្រូវបាន​បង្កើតឡើង​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការិយាល័យ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។
ខ​-​ស្នាដៃ​ដែល​បាន​បោះពុម្ពផ្សាយ​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឬ​ស្នាដៃ​ដែល​បាន​បោះពុម្ព ផ្សាយ​លើកដំបូង​នៅ​បរទេស​ហើយ​ដែល​ត្រូវបាន​យកមក​បោះពុម្ពផ្សាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង ៣០​ថ្ងៃ​។
គ​- ស្នាដៃ​សោតទស្សន៍​ដែល​ផលិតករ​មាន​ទីស្នាក់កា​រ ឬ​មាន​ទីលំនៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
ឃ​-​ស្នាដៃ​ស្ថាបត្យកម្ម​ដែល​បាន​សាងសង់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នាដៃ​សិល្បៈ​ផ្សេងៗ ទៀត ដែល​ភ្ជាប់​ទៅនឹង​អាគារ​ឬ​រចនាសម្ព័ន្ធ​ផ្សេងទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
ង​- ស្នាដៃ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា មាន​កាតព្វកិច្ច​ការពា​រ​ក្រោម​សន្ធិសញ្ញា​អន្តរជាតិ​។​
២-​ស្នាដៃ​អ្នក​សម្តែង​សំដៅ​ដល់​៖
ក​- ស្នាដៃ​របស់​អ្នក​សម្តែង​ដែលមាន​សញ្ជាតិ​ខ្មែរ​។
​ខ​- ស្នាដៃ​របស់​អ្នក​សម្តែង​ដែល​ពុំមាន​សញ្ជាតិ​ខ្មែរ តែ​ការសម្តែង​នោះ​
•​ ​បាន​ប្រព្រឹត្តឡើង​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
•​ ​បាន​ថត​បញ្ចូល​ជា​ហ្វូ​ណូ​ក្រាម​ដែល​ស្ថិតក្រោម​កិច្ចការពារ​នៃ​ច្បាប់ ឬ
•​ ​ពុំទាន់​បាន​ថត​បញ្ចូល​ជា​ហ្វូ​ណូ​ក្រាម ប៉ុន្តែ​បាន​ផ្សព្វផ្សាយ​តាម​ទូរ​ផ្សាយ​ដែល​ស្ថិតក្រោម កិច្ចការពារ​នៃ​ច្បាប់​។
៣- ហ្វូ​ណូ​ក្រាម​សំដៅ​ដល់​៖
ក​- ហ្វូ​ណូ​ក្រាម​របស់​ផលិតករ​មាន​សញ្ជាតិ​ខ្មែរ​។​
ខ​- ហ្វូ​ណូ​ក្រាម​ដែល​បាន​ថត​បញ្ចូល​សូរសម្លេង​ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
គ​- ហ្វូ​ណូ​ក្រាម​ដែល​បាន​ថត​បញ្ចូល​ផ្សាយ​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
៤- ការផ្សាយ​តាម​ទូរ​ផ្សាយ​សំដៅ​ដល់​៖
ក​- ការផ្សាយ​នៃ​អង្គភាព​ទូរ​ផ្សាយ​ដែលមាន​ទីស្នាក់ការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
ខ​- ការផ្សាយ​ចេញពី​ឧបករណ៍​ផ្សាយ​ដែលមាន​ទីតាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
​ស្នាដៃ​បន្ត
ស្នាដៃ​បន្ត​រួមមាន ការបកប្រែ ការយក​លំនាំ តាម​ការសម្រួល ការកែច្នៃ ឬ​ការកែលម្អ​ស្នាដៃ​ផ្សេងទៀត ឬ​ការ​ចងក្រង​ប្រព័ន្ធ​ទិន្នន័យ ទោះបីជា​ក្នុង​ម៉ាស៊ីន​ដែល​អាច​អាន​បាន ឬក៏​ជា​ទម្រង់​ផ្សេងទៀត ឬក៏​ត្រូវ​ទទួលបាន នូវ​កិច្ចការពារ​ពី​ច្បាប់​នេះដែរ​។ កិច្ចការពារ​ស្នាដៃ​ណាមួយ​ដែលមាន​ចែង​ខាងលើ មិន​ធ្វើឱ្យ​បាត់បង់​សិទ្ធិ​ចំពោះ​កិច្ច ការពារ​ស្នាដៃ​ដើម ដែល​ត្រូវបាន​បញ្ចូល ឬ​ប្រើប្រាស់​សម្រាប់​បង្កើត​ស្នាដៃ​ថ្មី​។
​សិទ្ធិ​អ្នកនិពន្ធ​ស្នាដៃ
​អ្នកនិពន្ធ​ស្នាដៃ​ដែល​ទទួលបាន​កិច្ចការពារ ទទួលបាន​សិទ្ធិ​ពីរ​ប្រ​ភេ​ទៈ
១- សិទ្ធិ​បេ​តិក​ភ័​ណ្ឌ (Economic Rights)
​សិទ្ធិ​បេតិកភណ្ឌ ជា​សិទ្ធិ​ប្រកប​អាជីវកម្ម​របស់​អ្នកនិពន្ធ​លើ​ទ្រព្យ​ជា​ស្នាដៃ​របស់ខ្លួន​តាមរយៈ​ការផលិត​ឡើងវិញ ការផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ និង​ការបង្កើត​ស្នាដៃ​បន្ត​។ អ្នកនិពន្ធ​មាន​សិទ្ធិផ្តាច់មុខ​ធ្វើ​ដោយ​ខ្លួនឯង ឬ​អនុញ្ញាត​ឱ្យគេ​ធ្វើ​កិច្ចការ​ដូចតទៅៈ
ក​- ការបកប្រែ​ជា​ភាសាបរទេស​នូវ​ស្នាដៃ​របស់ខ្លួន​។
ខ​- ការយក​លំនាំ​តាម ឬ​ការកែសម្រួល​ផ្សេងៗ​ទៀត​នៃ​ស្នាដៃ​។
គ​-​ការជួល​ស្នាដៃ​ច្បាប់ដើម ឬ​ច្បាប់​ចម្លង​ស្នាដៃ សោតទស្សន៍ ឬ​ស្នាដៃ​ថត បញ្ចូល​ជា​ហ្វូ​ណូ ក្រាម កម្មវិធី​កុំព្យូទ័រ ប្រព័ន្ធ​ទិន្នន័យ ឬ​ស្នាដៃ​តូរ្យតន្ត្រី​ជា​អក្សរ​ភ្លេង​។
ឃ​-​ការចែក​ចាយ​ជាស​ធា​រណៈ​តាម​ការលក់ ការជួល ឬ​តាម​ធ្សោ​បាយ​ផ្សេងទៀត​នូវ​ច្បាប់ដើម ឬ​ច្បាប់ ចម្លង​ដែល​ពុំទាន់​បាន​លក់ ឬ​ផ្ទេរកម្មសិទ្ធិ​។
ង​- ការនាំ​ចូលក្នុង​ប្រទេស​នូវ​ស្នាដៃ​ចម្លង​ចេញពី​ស្នាដៃ របស់​សមី​ខ្លួន​ដែលជា​អ្នកនិពន្ធ​។
ច​- ការសម្តែង​ស្នាដៃ​ជា​សាធារណៈ​។
ជ​- ការផ្សាយ​ស្នាដៃ​ជា​សាធារណៈ​។
ឈ​- ការផ្សាយ​ស្នាដៃ​តាម​ទូរ​ផ្សាយ​។
ញ​-​ការផ្សាយ​ស្នាដៃ​ជា​សាធារណៈ​តាម​វិធី​ផ្សេងៗ​ទៀត​។ សិទ្ធិ​ដាក់​ជួល​ក្នុង​ចំនុច “​គ​” មិនត្រូវ​អនុវត្ត ចំពោះ​ការជួល​កម្មវិធី​កុំព្យូទ័រ​ឡើយ ក្នុងករណី​ដែល​កម្មវិធី​កុំព្យូទ័រ​នោះ មិនមែនជា​កម្មវត្ថុ​ដ៏​សំខាន់​សម្រាប់​ការដាក់ ជួល​។​
២- សិទ្ធិ​សីលធម៌ (Moral Rights)
​សិទ្ធិ​សីលធម៌​របស់​អ្នកនិពន្ធ​មាន​បី​ចំនុច​ដូចខាងក្រោមៈ
ក​- អ្នកនិពន្ធ​មាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​សំរេច​ពី​របៀប និង​ពេល​នៃ​ការផ្សព្វផ្សាយ​ស្នាដៃ​របស់ខ្លួន​ជា សាធារណៈ ព្រមទាំង​បែបបទ​គ្រប់គ្រង​ការផ្សព្វផ្សាយ​។​
ខ​- អ្នកនិពន្ធ​មាន​សិទ្ធិ​កំណត់​ឱ្យគេ​ទទួលស្គាល់​ឈ្មោះ ឋានៈ និង​ស្នាដៃ​របស់ខ្លួន​សំរាប់​ទាក់ទង​ជាមួយ សាធារណជន​។
គ​- អ្នកនិពន្ធ​មាន​សិទ្ធិ​ជំទាស់​នូវ​គ្រប់​រូបភាព​នៃ​ការ​បំផ្លើស ឬ​ការ​កាត់ចោល​ខ្លឹមសារ ឬ​ការកែរ​ប្រែ​ខ្លឹម សារ ជាហេតុ​ធ្វើឱ្យ​ខូច​កិត្តិយស ឬ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​។ សិទ្ធិ​សីលធម៌​របស់​អ្នកនិពន្ធ​គឺជា​សិទ្ធិ​អចិន្ត្រៃយ៍​មិនអាច លក់ដូរ​បាន មិនអាច​រឹបអូស​បាន និង​មិនអាច​ផុត​អាជ្ញា​យុ​កាល​។
​ការកម្រិត​សិទ្ធិ​អ្នកនិពន្ធ
អ្នកនិពន្ធ​មិនអាច​ធ្វើការ​ហាមឃាត់​បា​ន​ចំពោះ​៖
ក​- ការសម្តែង​ស្នាដៃ​ជា​ឯកជន​ដោយ​មិន​គិត​ជា​កម្រៃ ជាការ​សម្តែង​ក្នុង​រង្វង់​គ្រួសារ ឬ​ញាតិមិត្ត​។
​ ខ​- ការរៀបចំ​ទុក​ក្នុង​បណ្ណាល័យ​នូវ​សំណៅ​ស្នាដៃ​ណាមួយ ដើម្បី​រក្សា​ទុកឱ្យ​បានគ​ង់​វង្ស ឬ​ដើម្បី​ទុក សម្រាប់ធ្វើ​ការស្រាវជ្រាវ​។
​ ​គ​- ការប្រើប្រាស់​ស្នាដៃ​សម្រាប់​ការសិក្សា​ដោយ​គ្នា​នរក​ប្រាក់កម្រៃ​។
​ ​ឃ​- ការបកប្រែ​ស្នាដៃ​ពី​ភាសា​ខ្មែរ​ទៅជា​ភាសា​ជនជាតិភាគតិច ឬ​បកប្រែ​ពី​ភាសា​ជនជាតិភាគតិច​ម​ក​ជា ភាសា​ខ្មែរ​។
​ ​ប្រសិនបើ​មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​នូវ​ឈ្មោះ​របស់​អ្នកនិពន្ធ និង​ប្រភព​នៃ​ស្នាដៃ អ្នកនិពន្ធ​មិន អាចធ្វើ​ការហាមឃាត់ ចំពោះ​កិច្ចការ​ទាំងឡាយ​ដូចជាៈ​
​ ​ការវិភាគ និង​អាគតដ្ឋាន​ខ្លីៗ​នៃ​ស្នាដៃ​ដែល​បញ្ជាក់​ពី​ការរិះគន់​ស​ង្រា​ម​ប៉ាកកា គរុកោសល្យ វិទ្យា សាស្ត្រ ឬ​ពត៌មាន​ស្តីពី​ស្នាដៃ​នោះ​
​ ​ការផ្សាយ​ទស្សនៈ​សារពត៌មាន​
​ ​ការផ្សាយ​ទាំងស្រុង ឬ​ភាគ​ខ្លះ​នៃ​សន្ទរកថា​នានា ដែល​បាន​ថ្លែង​ជា​សាធារណៈ​ក្នុង​សារពត៌មាន ឬ​ទូ​ផ្សាយ​
​ ​ការ​ត្រាប់​កំប្លែង ការ​ត្រាប់​តាម​គំរូ ឬ​គំនូរ​ត្លុក ដោយ​ផ្អែក​តាម​លំនាំ​ដើម​នៃ​ស្នាដៃ​។​
​ ​ការចម្លង​រូបភាព​ស្នាដៃ​សិល្បៈ​ក្រាហ្វិក ឬ​សិល្បៈ​សូន្យ​រូប ដែល​ស្ថិតនៅ​ទីកន្លែង​សាធារណៈ​មួយ លើកលែងតែ​រូបភាព​នោះ ត្រូវបាន​ចាត់ទុកថា​ជា​កម្មវត្ថុ​សំខាន់​នៃ​ការចម្លង​បន្ត​។ ច្បាប់​ក៏​អនុញ្ញាតឱ្យ​ស្រង់​អាគតដ្ឋាន​ពី​ស្នាដៃ​ណាមួយ​ជា​ស្នាដៃ​ដែល​បាន​ផ្សព្វផ្សាយ​ត្រឹមត្រូវ​តាមច្បាប់ បញ្ចូល​ក្នុង​ស្នាដៃ មួយ​ផ្សេងទៀត ដោយ​ពុំ​ចាំបាច់​សុំ​ការអនុញ្ញាត​ពី​អ្នកនិពន្ធ និង​ពុំ​ចាំបាច់​បង់ប្រាក់​កម្រៃ​។ ការ​ស្រង់ អាគតដ្ឋាន ត្រូវ​បញ្ជាក់​អំពី​ប្រភព និង​ឈ្មោះ​អ្នកនិពន្ធ បើ​នៅក្នុង​ប្រភព​នោះ​មានឈ្មោះ​អ្នកនិពន្ធច្បាស់លាស់​។ ការ​ស្រង់​អាគ​ត​ដ្ឋា​នេះ មិនត្រូវ​ធ្វើឱ្យ​ហួស​ពី​គោលដៅ​ដែល​ត្រូវបំពេញ​នោះឡើយ​។​
​សកម្មភាព​ដូចខាងក្រោម​ត្រូវបាន​អនុ​ញ្ញា​ឱ្យ​អនុវត្តន៍​បាន​ដោយ​ពុំ​ចាំបាច់​មានការ​យល់ព្រម​ពី​សិទ្ធិ​វ័​ន្ត និង​ពុំ​ចាំបាច់​បង់ប្រាក់​កម្រៃ​៖
ក​. សេចក្តីរាយការណ៍​ស្តីពី​បច្ចុប្បន្នភាព ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​សេចក្តីរាយការណ៍​នោះ បាន​ដកស្រង់​ជា​ផ្នែក ខ្លីៗ ពី​ការសម្តែង ឬ​ពី​ខ្លឹមសារ​ហ្វូ​ណូ​ក្រាម ឬ​ពី​ក្នុងការ​ផ្សព្វផ្សាយ​តាម​ទូរ​ផ្សាយ​។
​ខ​. ការថត​ចម្លង ដែល​ធ្វើឡើង​សម្រាប់តែ​ប្រើប្រាស់ ក្នុង​ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។
​គ​. ការថត​ចម្លង សម្រាប់​បម្រើ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការសិក្សា​លើកលែងតែ​ការសម្តែង ឬ​ហ្វូ​ណូ​ក្រាម​ដែល ផលិត​សម្រាប់តែ​គោលបំណង​នៃ​ការសិក្សា​។​
​ឃ​. អាគតដ្ឋាន​ជា​សម្រង់​ខ្លីៗ​ពី​ការសម្តែង ឬ​ហ្វូ​ណូ​ក្រាម ឬ​កម្មវិធី​ចាក់ផ្សាយ​តាម​ទូរ​ផ្សាយ​សមស្រប​តាម ទម្លាប់​ល្អ ដើម្បី​ប្រើប្រាស់​ក្នុងទិសដៅ​ព័ត៌មាន​។
​ង​. ការប្រើប្រាស់​ផ្សេងៗ​ទៀត​ដែលជា​ករណី​លើកលែង ពិសេស​ចំពោះ​ស្នាដៃ​នានា ដែល​ទទួលបាន​នូវ កិច្ចការពារ​សិទ្ធិ​អ្នកនិពន្ធ ដោយ​អនុលោម​តាមច្បាប់​នេះ​។
ច​. ការចាប់យក​រូបភាព និង​សម្លេង ដើម្បី​ផ្សព្វផ្សាយ​បន្ត​ទាំងស្រុង ឬ​ភាគ​ខ្លះ​ដោយ​អង្គភាព​ទូរ​ផ្សាយ​ស្តីពី បច្ចុប្បន្នភាព​នៃ​ពិធីបុណ្យ អង្គប្រជុំ ឬ​ព្រឹ​ត្ត​ការណ៍​នានា​របស់​ជាតិ​ពី​ស្ថានីយ​ដើម​ក្នុងពេល​តែមួយ​។
​រយៈពេល​នៃ​កិច្ចការពារ

+​រយៈពេល​កិច្ចការពារ​សិទ្ធិ​នេះ​ត្រូវ​ប្រព្រឹត្តទៅ​អស់​មួយជីវិត អ្នក​និ​ព្ធ​ព្រមទាំង​ប្រព្រឹត្តទៅ ៥០ (​ហាសិប​ឆ្នាំ​) ក្រោយ​ថ្ងៃ​ទទួលមរណភាព​របស់​អ្នកនិពន្ធ​។​
+​​កិច្ចការពារ​សិទ្ធិ​បេតិកភណ្ឌ​លើ​ស្នាដៃ​សហការ​ប្រព្រឹត្តទៅ​អស់​មួយជីវិត​អ្នក​និ​ព្ធ ដែល​រស់នៅ​ចុងក្រោយ​គេ ព្រមទាំង​ប្រព្រឹត្តទៅ​រយៈពេល ៥០ (​ហាសិប​) ឆ្នាំ ក្រោយ​ថ្ងៃ​ទទួលមរណភាពរ​ប់ស​អ្នកនិពន្ធ​ចុងក្រោយ​នេះ​។​
+ ​រយៈពេល​នៃ​កិច្ចការពារ​អ្នក​សម្តែង​គឺ ៥០ (​ហាសិប​) ឆ្នាំ គិត​ចាប់ពី​ដំណាច់ឆ្នាំ​ប្រក្រតិទិន​នៃ​ការថត បញ្ចូល​ក្នុង​ហ្វូ​ណូ​ក្រាម ឬ​ក្នុងករណី​ដែល​ពុំបាន​ថត​ការសម្តែង​បញ្ចូល​ក្នុង​ហ្វូ​ណូ​ក្រាម គឺ​គិត​ចាប់ពី​ដំណាច់ឆ្នាំ ប្រក្រតិទិន​ដែល​ការសម្តែង​បាន​ប្រព្រឹត្តទៅ​។​
​​+រយៈពេល​នៃ​កិច្ចការពារ​ផលិតករ​ហ្វូ​ណូ​ក្រាម គឺ​៥០ (​ហាសិប​) ឆ្នាំ គិត​ចាប់ពី​ដំណាច់ឆ្នាំ​ប្រក្រតិទិន ដែល​បាន​បោះផ្សាយ​ហ្វូ​ណូ​ក្រាម ឬ​ក្នុងករណី​ដែល​ពុំបាន​បោះផ្សាយ​ហ្វូ​ណូ​ក្រាម គឺ​គិត​ចាប់ពី​ដំណាច់ឆ្នាំ​ប្រក្រតិទិន ដែល​បាន​ថត​សម្លេង​បញ្ចូល​ក្នុង​ហ្វូ​ណូ​ក្រាម​។
​+ ​រយៈពេល​នៃ​កិច្ចការពារ​កម្មវិធី​ផ្សាយ​របស់​អង្គភាព​ទូ​ផ្សាយ គឺ ៥០ (​ហាសិប​) ឆ្នាំ​គិត​ចាប់ពី​ដំណាច់ឆ្នាំ ប្រក្រតិទិន ដែល​កម្មវិធី​បាន​ផ្សាយ​។​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួង​ពាណិជ​កម្ម​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728