អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែង​យល់​ពី​ការបន្ត​ការចុះបញ្ជី​ពាណិជ្ជកម្ម​សា​ឡើងវិញ តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម (Automation System)

ស្វែង​យល់​ពី​ការបន្ត​ការចុះបញ្ជី​ពាណិជ្ជកម្ម​សា​ឡើងវិញ តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម (Automation System)

ប្រ​ភព៖​​ b2b-cambodia.com

​ ​ផ្អែកទៅលើ​ប្រកា​សលេខ ៣០០ របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ ស្តីពី​ការចុះបញ្ជី ពាណិជ្ជកម្ម​សា​ឡើងវិញ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម តម្រូវឱ្យ ក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យ​តំណាង បុត្រ​សម្ព័ន្ធ ឬ ទីភ្នាក់ងារ​ទាំងឡាយ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​មុន​ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៦ មក​ចុះបញ្ជី សា​ឡើងវិញ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​របស់​ក្រសួងពាណិជ្ជកម្ម​តាម​គេហទំព័​រៈ www.businessregistration.moc.gov.kh។

ការ​បន្ត​ការ​ចុះ​បញ្ជី​នេះ​​ធ្វើ​ឡើង​ដើម្បី​សម្រួល​ដល់​ម្ចាស់​សហគ្រាស ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពាណិជ្ជកម្ម សា​ឡើងវិញ ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម នាពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ ២៧២៩ ចុះ​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧ សម្រេច​បន្ត​ការចុះបញ្ជី​ពាណិជ្ជកម្ម​សា​ឡើងវិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម រហូតដល់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧​។ ប៉ុន្តែ​ក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យ​តំណាង បុត្រ​សម្ព័ន្ធ ឬ ទីភ្នាក់ងារ ទាំងឡាយ ត្រូវ​ភ្ជាប់​ប្រតិវេទន៍​អំពី​ស្ថានភាព​សហគ្រាស​ពាណិជ្ជកម្ម (Annual Declaration of Commercial Enterprises) ប្រចាំឆ្នាំ​២០១៥​។

​ ​ចំពោះ​ក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យ​តំណាង បុត្រ​សម្ព័ន្ធ ឬ ទីភ្នាក់ងារ ដែល​មិនមាន ប្រតិវេទន៍​អំពី​ស្ថានភាព​សហគ្រាស​ពាណិជ្ជកម្ម (Annual Declaration of Commercial Enterprises) ប្រចាំឆ្នាំ​២០១៥ ត្រូវ​បង់ក​ម្រៃ​សេវា​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ និង ការពិន័យ​ចំពោះ​ការមិន​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ នៅ​ក្រសួងពាណិជ្ជកម្ម​៕

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930