អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

ប្រ​ភព៖​​ port.sihanoukville-cambodia.com

​ការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក​ ត្រូវបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​តាមច្បាប់ ​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដូច​ខាង ក្រោម​៖
​ក​.​ទម្រង់ការ​គយ​មុនពេល​ប្រកាស​ទំនិញ​
​នៅពេលដែល​ទំនិញ​មកដល់​មាត់ច្រក​ព្រំដែន​គោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា មា្ច​ស់​ទំនិញ ឬ តំណាង ត្រូវធ្វើ​ការរាយការណ៍​មក​រដ្ឋបាល​គយ​។​
​ខ​.​នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​
​រូបវ័ន្ត​បុគ្គល ឬ នីតិបុគ្គល​ដែល​នាំចូល​ទំនិញ​តាម​មាត់ច្រក​ព្រំដែន​គោក​នីមួយៗ ត្រូវបំពេញ​ប្រតិវេទន៍​គយ នាំចូល អម​ជាមួយ​ឯកសារ​ភ្ជាប់​ច្បាប់ដើម និង​ប្រគល់ជូន​មន្ត្រី​គយ​មាន​សមត្ថកិច្ច​គយ​នៅ​មាត់​តាម​មាត់ច្រក ព្រំដែន​គោក​នីមួយៗ​ដូច​មាន​ក្នុង​នីតិវិធី​ប្រតិវេទន៍​គយ​។​

​គ​.​ការងារ​ស្កែ​ន​
១. ចំពោះ​ទំនិញ​ដែល​ត្រូវ​បំពេញបែបបទ​នៅ​មាត់​ច្រកចូល​៖
​រាល់​ទំនិញ​នាំចូល​តាម​កុងតឺន័រ​ទាំងអស់​ត្រូវ​ស្កែ​ន លើកលែងតែ​៖
•​ ​ទំនិញ​នាំចូល​សម្រាប់​អង្គទូត ឬ អង្គការ​មាន​អភ័យឯកសិទ្ធិ​ការទូត អង្គការ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល​នានា ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​
•​ ​ទំនិញ​ជា​អំណោយ​មនុស្សធម៌​ជា​ជំនួយ ការ​នាំចូល​តាមរយៈ​ឥណទាន​កម្ចី​របស់​រដ្ឋ ព្រមទាំង​ទំនិញ នាំចូល​របស់​អង្គភាព​រដ្ឋ​
•​ ​ទំនិញ​ដែល​ទទួល​ការអនុញ្ញាត​ដោយឡែក​ឲ្យ​រួច​ពី​កាតព្វកិច្ច​នេះ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​
•​ ​ទំនិញ​នាំចូល​ដោយ​ក្រុម​ធុរៈជន​ល្អ​បំផុត តាម​គោលការណ៍​នៃ​ការគ្រប់គ្រង​ហា​នី​ភ័យ​គយ​
•​ ​កុងតឺន័រ​ទទេ​។​
២.​ចំពោះ​ទំនិញ​ដែល​ត្រូវ​ដឹកជញ្ជូន​ក្រោម​របប​ឆ្លងកាត់​ជាតិ​៖
•​ ​ប្រតិបត្តិ​ករ​ផែស្ងួត​ទាំងអស់ អាច​ជ្រើសរើស​ម៉ាស៊ីន​ស្កែ​ន​នៅ​មាត់ច្រក​ចូល​តាម​សមុទ្រ​/​ទន្លេ ឬ​នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ផែស្ងួត​ណាមួយ​ដែលមាន​ម៉ាស៊ីន​ស្កែ​ន​
•​ ​ទំនិញ​ឆ្លងកាត់​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវបាន​លើកលែង​ការ​ស្កែ​ន​។​
៣.​កម្រៃ​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ម៉ាស៊ីន​ស្កែ​ន​អនុវត្ត​ដូចខាងក្រោម​៖
•​ ​តម្លៃ ៣២ (​សាមសិប​ពីរ​) ដុល្លារ​អាមេរិក សម្រាប់​កុងតឺន័រ​ដែលមាន​ទំហំ​ចាប់ពី ៤០ ហ្វី​ត​ឡើង​
•​ ​តម្លៃ ២០ (​ម្ភៃ​) ដុល្លា​អាមេរិក សម្រាប់​កុងតឺន័រ​ដែលមាន​ទំហំ​ក្រោម ៤០ ហ្វី​ត​។​
​កំណត់សម្គាល់​៖
•​ ​ទំនិញ​នាំចូល​តាម​កុងតឺន័រ​ដែលជា​កម្មវត្ថុ​នៃ​ការលើកលែង​ស្កែ​ន និង កម្រៃ​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់ ម៉ាស៊ីន​ស្កែ​ន​នេះ អាច​នឹងមាន​ការកែសម្រួល ប្រសិនបើ​មានការ​តម្រូវ​ណាមួយ​ពី អគរ​។​
•​ ​ទំនិញ​នាំចូល​តាមផ្លូវ​គោក​ដោយ​ប្រើប្រាស់​កំពង់ផែ​សមុទ្រ​អន្តរជាតិ​នៃ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា តាម​របប​ឆ្លងកាត់ (Customs Transit) ត្រូវអនុវត្ត​ដូចខាងក្រោម (​លិខិត​លេខ​១៧៣៥​សហវ​)៖
•​ ​តម្រូវ​ឲ្យ​ទំនិញ​នាំចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ប្រើប្រាស់​របប​គយ​ឆ្លងកាត់ (Customs Transit) ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​តាមផ្លូវ​គោក​ទាំងអស់ ត្រូវ​ផ្ទុក​ក្នុង​កុងតឺន័រ ដោយ​ភ្ជាប់ ជាមួយ​នូវ​អញ្ញ​ត្ត​ប័ណ្ណ (Bill of lading) ផ្លូវ​សមុទ្រ​ផងដែរ និង​មិន​អនុញ្ញាត​ឲ្យ​រើ​បំបែក​ទំនិញ​ចេញ ពី​កុងតឺន័រ​ជា​រូបភាព​តូចៗ មុន​បញ្ចប់​បែបបទ​គយ​នាំចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​
•​ ​ចំពោះ​ទំនិញ​ដូច​រៀបរាប់ និង​មានកំណត់​ដូច​ចែង​ខាងលើ​នេះហើយ​នៅតែ​បន្ត​នាំចូល​តាម រូបភាព​បំបែក​រាយ​ក្រៅ​កុងតឺន័រ​នោះ ត្រូវមាន​ការអនុញ្ញាត​ជាមុន​ពី​អគរ ដើម្បី​ពិនិត្យ​សម្រេច តាម​ករណី​ជាក់ស្តែង​នីមួយៗ​៕

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930