អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​លោក​អ្ន​ក​ដឹង​ពី​វិធី​គណនា​ ​ពន្ធ​និង​អាករ​លើ​ទំនិញ​នាំចូល នាំចេញ ​ហើយ​ឬ​នៅ?

តើ​លោក​អ្ន​ក​ដឹង​ពី​វិធី​គណនា​ ​ពន្ធ​និង​អាករ​លើ​ទំនិញ​នាំចូល នាំចេញ ​ហើយ​ឬ​នៅ?

ប្រ​ភព៖​​ https://pixabay.com/

ប្រហែល​ជា​មាន​​មិត្ត​​អ្នក​អាន​មួយ​ចំនួន​ធំ​ ​ មាន​ចម្ងល់​ជា​ច្រើន​ជុំវិញ​បញ្ហា​ នៃ​ការ​គណនា​ ពន្ធនិង​អាករ​លើ​ទំនិញ​នាំ​ចូល​ នាំ​ចេញ​ ​ព្រោះ​ថា​​ការ​នាំ​ចេញ​នាំ​ចូល​នេះ ​​គឺ​ជា​សកម្មភាព​យ៉ាង​ចម្បង​មួយ​​នៃ​វិស័យ​ពាណិជ្ជកម្ម។ BizKhmer ជឿ​ជាក់​ថា​ ប្រហែល​ជា​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ធំ​ បាន​ និង​កំពុង​ឬ មាន​គម្រោង​រក​ស៊ី​ផ្នែក​នេះ​ផង។  ​ចង់​ដឹង​ថា​ ពន្ធ និង​អាករ​លើ​ទំនិញ​នាំចូល នាំចេញ ត្រូវបាន​គណនា​​យ៉ាង​ម៉េច​សូម​មើល​​​វិធីសាស្ត្រ​​ខាងក្រោម​៖

ក​. ចំពោះ​ទំនិញ​ទូទៅ​

​ការ​គណនា​ប្រាក់​ពន្ធ អាករ ត្រូវ​គណនា​តាម​លំដាប់លំដោយ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល អាករ​ពិសេស (​បើ​មាន​) និង​អាករ​លើ​តម្លៃបន្ថែម​។​
•​ ​ពន្ធ​នាំចូល = តម្លៃ​គិត​ពន្ធគយ x អត្រាពន្ធ​នាំចូល​
•​ ​អាករ​ពិសេស = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល​) x អត្រា​អាករ​ពិសេស​
•​ ​អាករ​លើ​តម្លៃបន្ថែម = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល​) x ១០% (​ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​) ឬ = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល + អាករ​ពិសេស​) x ១០% (​ចំពោះ​ទំនិញ​ទូទៅ​)
​ប្រាក់​ពន្ធ និង​អាករ​សរុប = ពន្ធ​នាំចូល + អាករ​លើ​តម្លៃបន្ថែម (​ចំពោះ​ទំនិញ​ទូទៅ​មិន​ជាប់​អាករ​ពិសេស​) ឬ = ពន្ធ​នាំចូល + អាករ​ពិសេស + អាករ​លើ​តម្លៃបន្ថែម (​ចំពោះ​ទំនិញ​ទូទៅ​ជាប់​អាករ​ពិសេស​)
​ឧទាហរណ៍ៈ ក្រុមហ៊ុន A នាំចូល​ស្រា​បៀរ​ចំនួន 20 កេស ដែលមាន​តម្លៃ​គិត​ពន្ធគយ​ស្មើ 4​លាន​រៀល​។ តើ​ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន ?
​ចម្លើយៈ ការនាំ​ចូល​ស្រា​បៀរ ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា 35% អាករ​ពិសេស 25% និង​អាករ​លើ​តម្លៃបន្ថែម​
10% ។ ការ​គណនា​ប្រាក់​ពន្ធ និង​អាករ មាន​ដូចខាងក្រោម​៖
•​ ​ពន្ធ​នាំចូល = 4,000,000 x 35% = 1,400,000​រៀល​
•​ ​អាករ​ពិសេស = (4,000,000 + 1,400,000) x 25% = 1,350,000​រៀល​
•​ ​អាករ​លើ​តម្លៃបន្ថែម = (4,000,000 + 1,400,000 + 1,350,000) x 10%
= 675,000 រៀល​
ដូចនេះ ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់ = 1,400,000 + 1,350,000 + 675,000
= 3,425,000 រៀល​។​
​ខ​. ចំពោះ​ប្រេងសាំង ឬ​ម៉ា​ស៊ូ​ត​
​ការ​គណនា​ប្រាក់​ពន្ធ អាករ ត្រូវ​គណនា​តាម​លំដាប់លំដោយ ជាដំបូង​ត្រូវ​គណនា​ពន្ធ​នាំចូល អាករ​បន្ថែម អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម​។​
•​ ​ពន្ធ​នាំចូល = តម្លៃ​គិត​ពន្ធគយ x អត្រាពន្ធ​នាំចូល​
•​ ​អាករ​បន្ថែម = បរិមាណ (​ចំនួន​លីត្រ​) x 0.02$ x អត្រា​ប្តូរប្រាក់ (​ចំពោះ​ប្រេងសាំង​)
​ឬ = បរិមាណ (​ចំនួន​លីត្រ​) x 0.04$ x អត្រា​ប្តូរប្រាក់ (​ចំពោះ​ប្រេងម៉ាស៊ូត​)
•​ ​អាករ​ពិសេស = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល + អាករ​បន្ថែម​) x អត្រា​អាករ​ពិសេស​
•​ ​អាករ​លើ​តម្លៃបន្ថែម = (​តម្លៃ​គិត​ពន្ធគយ + ពន្ធ​នាំចូល + អាករ​បន្ថែម + អាករ​ពិសេស​) x ១០%
​ប្រាក់​ពន្ធ និង​អាករ​សរុប = ពន្ធ​នាំចូល + អាករ​បន្ថែម + អាករ​ពិសេស + អាករ​លើ​តម្លៃបន្ថែម​
​ឧទាហរណ៍ៈ ក្រុមហ៊ុន B នាំចូល​ប្រេងសាំង 100 លីត្រ ដែលមាន​តម្លៃ​គិត​ពន្ធគយ​ស្មើ 250,000​រៀល​។ តើ​ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់​ស្មើ​ប៉ុន្មាន ? ដោយ​ដឹងថា អត្រា​ប្តូរប្រាក់ 1$ = 4,000 រៀល​។​
ចម្លើយៈ ការ​នាំចូល​ប្រេងសាំង ត្រូវ​ជាប់ពន្ធ​នាំចូល​តាម​អត្រា 35% អាករ​បន្ថែម 0.02$ ក្នុង 1​លីត្រ អាករ​ពិសេស
33.33% និង​អាករ​លើ​តម្លៃបន្ថែម 10% ។ ការ​គណនា​ប្រាក់​ពន្ធ និង​អាករ មាន​ដូចខាងក្រោម​៖
•​ ​ពន្ធ​នាំចូល = 250,000 x 35% = 87,500​រៀល​
•​ ​អាករ​បន្ថែម = 100 x 0.02 x 4000 = 8,000 រៀល​
•​ ​អាករ​ពិសេស = (250,000 + 87,500 + 8,000) x 33.33% = 115,155.15 រៀល​
•​ ​អាករ​លើ​តម្លៃបន្ថែម = (250,000 + 87,500 + 8,000 + 115,155.15) x 10%
= 46,065.52 រៀល​
ដូចនេះ ប្រាក់​ពន្ធ និង​អាករ​សរុប​ដែល​ត្រូវ​បង់ = 87,500 + 8,000 + 115,155.15 + 46,065.52
= 256,721 រៀល​។​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930