អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​លោក​​​អ្នក​ដឹង​អ្វី​ខ្លះ​ពី​ ការ​កំណត់​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា?​

​លោក​​​អ្នក​ដឹង​អ្វី​ខ្លះ​ពី​ ការ​កំណត់​អត្រា​ប្តូរប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា?​

ប្រ​ភព៖​​ Photographer: Kimlen

គោលនយោបាយ​អត្រា​ប្តូរប្រាក់ របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺជា​ឧបករណ៍​នយោបាយ​មួយរ​បស់គោល នយោបាយ​រូបិយវត្ថុ (Monetary Policy) ដែលមាន​គោលដៅ​ចម្បង​រក្សា​ស្ថិរភាព​ថ្លៃ ។ ជាមួយនឹង​ការអនុវត្ត​របប​អត្រា​ប្តូរប្រាក់ អណ្តែត​មានការ​គ្រប់គ្រង ធនាគារជាតិ​នឹងធ្វើ​អន្តរា​គម​លើ​ទីផ្សារ​ប្តូរប្រាក់ ដើម្បី​គ្រប់គ្រង​និង​រក្សា​ស្ថិរភាព អត្រា​ប្តូរប្រាក់ ទៅតាម​គោលដៅ​ដែល​បានកំណត់ ។

អត្រា​ប្តូរប្រាក់​ផ្លូវការ ជា​អត្រា​ទិញ​-​លក់​រវាង​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត ។ អត្រា​ប្តូរ ប្រាក់​ផ្លូវការ​នេះ​ត្រូវបាន​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដាក់​ឲ្យ​ប្រើប្រាស់​សម្រាប់​រាល់​ប្រតិបត្តិការ រវាង​ធនាគារជាតិ​នៃ​កម្ពុជា​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ ។ លើសពីនេះ ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជន​អាច​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ​ទៅតាម​គោលដៅ​រៀងៗ​ខ្លួន ហើយ​អត្រា​នេះ​ក៏​ជា អត្រា​ប្តូរប្រាក់​គោល​ប្រើ​ដោយ​វិស័យ​ឯកជន ផងដែរ ។​

នីតិវិធី​នៃ​ការកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា មាន​ដូចតទៅ ៖
​ ​“​គណៈកម្មការ​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​” ដែល​រួមមាន​សមាសភាព​មកពី​នាយកដ្ឋាន​ពាក់ព័ន្ធ ដូចជា នាយកដ្ឋាន​គ្រប់គ្រង​ប្តូរប្រាក់ នាយកដ្ឋាន​បោះផ្សាយ​និង​ឃ្លាំង​បេឡា នាយកដ្ឋាន​ប្រតិបត្តិការ នាយកដ្ឋាន​ស្ថិតិ និង​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ គឺជា​អ្នកកំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ ។
​ ​សមាជិក​គណៈកម្មការ​នេះ ជួបប្រជុំគ្នា​ជា​រៀងរាល់​ព្រឹក ដើម្បី​ពិភាក្សា​និង​វិភាគ​ទៅលើ​សូចនាករ សំខាន់ៗ​មួយចំនួន ដែល​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​កំណត់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ ។ បន្ទាប់មក អត្រា​ប្តូរប្រាក់​ផ្លូវការ​នេះ ដាក់ជូន​ថ្នាក់​អគ្គនាយក​បច្ចេកទេស​សម្រេច និង ផ្សព្វផ្សាយ ជា​សាធារណៈ ។
​ ​ករណី​ដែល​ទីផ្សារ​មានការ​ប្រែប្រួល​ខ្លាំង គណៈកម្មការ​នឹងមាន​ការប្រជុំ​ជាបន្ទាន់ ដើម្បី​រក ដំណោះស្រាយ និង​កំណត់​យុទ្ធសាស្ត្រ៕​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ ធនាគារជាតិ​នៃ​កម្ពុជា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728