អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្នកណាខ្លះ​ត្រូវ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម (VAT)?

តើ​អ្នកណាខ្លះ​ត្រូវ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម (VAT)?

ប្រ​ភព៖​​ LinkedIn

​ក្រុមហ៊ុន​ពាណិជ្ជកម្ម អ្នក​នាំចេញ​នាំចូល និង សហគ្រាស​វិនិយោគ​ទាំងអស់​ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី អាករ​លើ​តម្លៃបន្ថែម​ចាប់​ពីថ្ងៃ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។ បុគ្គល​ណា​ដែល​បាន​បង្កើត​សហគ្រាស​អាជីវកម្ម ឬ មាន បំណង​បង្កើត​សហគ្រាស​អាជីវកម្ម​ប្រសិនបើ​មាន ឬ រំពឹងថា​នឹងមាន​ផលរបរ​ជាប់​អាករ (Taxable turnover) ក្នុង​រយៈពេល​បី​ខែ​ប្រតិទិន​ជាប់​គ្នា លើសពី ១២៥ លាន​រៀល​សម្រាប់​ការផ្គត់ផ្គង់​ទំនិញ និង​លើសពី ៦០​លាន​រៀល សម្រាប់​ការផ្គត់ផ្គង់​សេវា បុគ្គល​នោះ​អាចធ្វើ​ការស្នើសុំ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​បាន​។ ម្យ៉ាងវិញទៀត​ក្នុង​រយៈ ពេល​ដូចគ្នានេះ បុគ្គល​ណា ដែលមាន​ផលរបរ​ជាប់​អាករ​បានមកពី​ការចុះកិច្ចសន្យា​ជាមួយ​រដ្ឋ​លើសពី ៣០ លាន រៀល បុគ្គល​នោះ​ត្រូវតែ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​។

​ផលរបរ​ជាប់​អាករ (Taxable turnover) គឺជា​ចំណូល​ដុល (Net Income) របស់​អាជីវកម្ម​ដោយ​មិន​គិត ប​ញ្ជូ​ល​អាករ​លើ​តម្លៃបន្ថែម​និង​ចំណូល​ពី​ការផ្គត់ផ្គង់​មិន​ជាប់​អាករ​ដូច​មានចែង​ក្នុង​មាត្រា​៥៧ នៃ​ច្បាប់​ស្តីពី​សារពើ ពន្ធ​។ សម្រាប់​គោលដៅ​នៃ​ការចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម ពាក្យ “​បុគ្គល​” សំដៅ​ដល់ៈ​
​ ​សហគ្រាស​ឯកបុគ្គល​
​ ​ក្រុមហ៊ុនសហកម្មសិទ្ធិ​
​ ​ក្រុមហ៊ុន​ឯកជន​
​ ​ក្រុមហ៊ុន​មហាជន​
​ ​ក្រុមហ៊ុនចម្រុះ​
​ ​ក្រុម​អាជីវកម្ម​
​ ​ក្លឹប ឬ សមាគម ។​ល​។​
ពាក្យ “​សហគ្រាស​អាជីវកម្ម​” សំដៅ​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​ដូចជាៈ​
ក​. អាជីវកម្ម​ធម្មតាៈ ហាង​លក់ទំនិញ អ្នកម៉ៅការ អ្នក​ផលិត អ្នក​លក់ដុំ អ្នកផ្តល់​សេវា​ផ្សេងៗ ។​ល​។​
ខ​. ការធ្វើ​អាជីវកម្ម​និង​វិជ្ជាជីវៈ : ស្ថាបត្យករ វិស្វករ គណនេយ្យករ មេធាវី ។​ល​។​
គ​. សកម្មភាព​ដែល​ធ្វើឡើង​ដោយ​អង្គ​ភាពមិន​ស្វែងរក​ចំណេញ​នានាៈ សហគម សមាគម ក្លឹប​កីឡា ។​ល​។​
​អនុលោម​តាមច្បាប់​ស្តីពី​សារពើពន្ធ ម្ចាស់​អាជីវកម្ម​ទាំងឡាយ ត្រូវ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ក្នុង​រយៈ ពេល ១៥ ថ្ងៃក្រោយ​មាន​សកម្មភាព​សេដ្ឋកិច្ច (​ក្រោយ​ថ្ងៃ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​)​។​
ជាធម្មតា លោកអ្នក​ត្រូវ​លើក​យកមក​ពិចារណា​នូវ​ផលរបរ​អាជីវកម្មរ​បស់​ខ្លួន​ក្នុង​រយៈពេល​៣​ខែ​ប្រតិទិន កន្លងមក​។ ប្រសិនបើ​ក្នុងអំឡុង​ពេលនេះ លោកអ្នក​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ ហើយ​មាន​ផលរបរ​ជាប់​អាករ​លើសពី កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី លោកអ្នក​ត្រូវធ្វើ​ការចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​។​

​ដូចគ្នា​ផងដែរ ប្រសិនបើ លោកអ្នក​រំពឹង​ជឿជាក់ថា​ក្នុង​រយៈពេល​៣​ខែ​ប្រតិទិន​ខាងមុខ តម្លៃ​សរុប​នៃ​ការ ផ្គត់ផ្គង់​ជាប់​អាករ​របស់ខ្លួន​លើសពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី នោះ​លោកអ្នក​ត្រូវ​ចុះបញ្ជី​អាករ​លើ​តម្លៃ បន្ថែម​។​

​សូម​ចងចាំ​ថា​ទោះបី លោកអ្នក​មិនមាន​កាតព្វកិច្ច​ចុះបញ្ជី​នៅពេល​បច្ចុប្បន្ន​ក៏ដោយ តែ​បើសិនជា​នៅពេល អនាគត អាជីវកម្ម​របស់លោក​អ្នកមាន​ការរីកចម្រើន ហើយ​ផលរបរ​ជាប់​អាករ​កើន​ឡើងដល់​កំរិត​អប្បបរមា​នៃ ផលរបរ​ត្រូវ​ចុះបញ្ជី លោកអ្នក​ត្រូវ​ចុះបញ្ជី​តាម​ការតម្រូវ​នៃ​ច្បាប់​ស្តីពី​សារ​ពើពន្ធ​។​
​សូម​កត់សម្គាល់ថា ផលរបរ​ជាប់​អាករ​របស់​លោកអ្នក​គឺជា​តម្លៃ​នៃ​ការផ្គត់ផ្គង់​ជាប់​អាករ​ទាំងអស់​រួមទាំង តម្លៃ​នៃ​ការនាំចេញ​ដែលជា​ប់​អាករ​តាម​អត្រា​សូន្យ​ភាគរយ៕​

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ អគ្គនាយកដ្ឋាន​សារពើពន្ធ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728