អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់​អំពី​នីតិវិធី​ក្នុងការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ ​សម្រាប់​ឆ្នាំ ២០១៧

ស្វែងយល់​អំពី​នីតិវិធី​ក្នុងការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ ​សម្រាប់​ឆ្នាំ ២០១៧

​កាលពី​ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញ​ប្រកា​សលេខ ៥៥៧ សហវ​.​ប្រក ស្តីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០១៧ ដែល​នៅក្នុង​ប្រកាស​នោះ បានកំណត់​អំពី​កាលបរិច្ឆេទ​នៃ​ការបង់ពន្ធ ទីកន្លែង​បង់ពន្ធ ឯកសារ​ភ្ជាប់ និង ការពិន័យ ចំពោះ​ការខកខាន​មិនបាន​ប​ង់​ពន្ធ​តាម​កាលកំណត់​។
១. កាលបរិច្ឆេទ​នៃ​ការបង់ពន្ធ​
​ ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ រហូតដល់​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៧​។
២. ទីកន្លែង​បង់ពន្ធ​
​ ​ខាងក្រោម​នេះ​គឺជា​ទីកន្លែង​ដែល​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ អាចធ្វើ​ការបង់ ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧៖
•​ ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ (Provincial/Khan Tax Branches)
•​ ​ធនាគារ កាណាឌីយ៉ា ក​.​អ (Canadia Bank Plc.)
•​ ​ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.)
•​ ​ធនាគារ កម្ពុជា​សាធារណៈ ភីអិលស៊ី (Cambodian Public Bank Plc)
•​ ​ធនាគារ វឌ្ឍនៈ (Vattanac Bank)
•​ ​ធនាគារ អេ អ៊ិន ហ្សេ​ត រ៉ូយ៉ាល់ (ANZ Royal Bank)​។
៣. ឯកសារ​ភ្ជាប់​សម្រាប់​ការបង់ពន្ធ​
•​ ​ចំពោះ​ម្ចាស់​យានយន្ត​ដែលមាន​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​ប្រភេទ​នេះ​៖
​ ​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ ដោយ​មិនចាំបាច់ ដាក់​លិខិត​ប្រកាស​បង់ពន្ធ​។​
•​ ​ចំពោះ​ម្ចាស់​យានយន្ត​ដែល​មិនមាន​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​ប្រភេទ​នេះ​៖
​ ​ត្រូវបំពេញ និង ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ចំនួន ០២ សន្លឹក តាម​ទម្រង់​ដែល​ចេញ​ដោយ​អគ្គ នាយកដ្ឋាន​ពន្ធដារ ដោយ​ភ្ជាប់​មកជា​មួយ​ឯកសារ​បង់ពន្ធ​ឆ្នាំ ២០១៦​។​
•​ ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​គ្រប់​ប្រភេទ ដែល​ទើប​មក​ប្រកាស​បង់ពន្ធ​លើកដំបូង​៖
​ ​ត្រូវបំពេញ និង ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ចំនួន ០២ សន្លឹក តាម​ទម្រង់​ដែល​ចេញ​ដោយ​អគ្គ នាយកដ្ឋាន​ពន្ធដារ និង​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​ដូចខាងក្រោមៈ​
o​ ​ប័ណ្ណ​សម្គាល់​យានយន្ត (​កាត​គ្រី​) ឬ​
o​ ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) ដែល​ចេញ​ដោយ ក្រសួង​សាធារណការ និង ដឹកជញ្ជូន ឬ​
o​ ​បង្កាន់ដៃ​បង់ពន្ធ​នាំចូល ឬ​
o​ ​លិខិតបញ្ជាក់​ការប្រើប្រាស់​យានយន្ត​ចេញ​ដោយ​ឃុំ​-​សង្កាត់ ចំពោះ​យានយន្ត​កែច្នៃ​ក្នុង ស្រុក និង​
o​ ​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​របស់​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ ឬ លិខិត ឆ្លងដែន ឬ​លិខិតបញ្ជាក់​សំបុត្រកំណើត​ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​។
៤. ការពិន័យ​ចំពោះ​ការខកខាន​មិនបាន​ប​ង់​ពន្ធ​តាម​កាលកំណត់
ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ ២០១៨ តទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​រៀបចំ​យន្តការ​ត្រួតពិនិត្យ​ការបង់ ពន្ធ និង ផាកពិន័យ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង យានជំនិះ​ទាំងឡាយណា ដែល​មិនបាន​ប្រកាស​បង់ពន្ធ​តាម ការកំណត់​៕

​ដោយ​៖ ប៉ុ​ម ទូច​
​ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031