អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្វី​ទៅជា​ពន្ធ​ប៉ាតង់ (Patent Tax)?

អ្វី​ទៅជា​ពន្ធ​ប៉ាតង់ (Patent Tax)?

​ដូចដែល​លោកអ្នក​បានទទួល​ជ្រាប​រួចមកហើយ​អំពី “​អាករ​លើ​តម្លៃបន្ថែម (VAT)” ដែល​គ្រប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម អ្នក​នាំចេញ​នាំចូល និង សហគ្រាស​វិនិយោគ​ទាំងអស់​មាន​កាតព្វកិច្ច​ចុះបញ្ជី​នៅពេល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។ ដូចគ្នា​ផងដែរ ការប្រកាស​ពន្ធ​ប៉ាតង់​ក៏​ជា​កាតព្វកិច្ច​ពន្ធដារ​មួយ​ប្រភេទ ដែល​គ្រប់​សហគ្រាស​អាជីវកម្ម​ទាំងអស់​ត្រូវ បំពេញ​ជា​រៀងរាល់ឆ្នាំ​។ នៅក្នុង​អត្ថ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​អ្វី​ទៅជា​ពន្ធ​ប៉ាតង់​?

​ពន្ធ​ប៉ាតង់ គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បានកំណត់​លើ​សកម្មភាព​អា​ជីរ​កម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ (Taxpayer) និង កម្រិត​ផលរបរ (Turnover)​។ ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅពេល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម និង ក្នុងអំឡុងពេល​ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែ មករា ដល់ ថ្ងៃទី ៣១ ខែ មីនា ជា​រៀងរាល់ឆ្នាំ​។ ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​រដ្ឋ បាល​សារពើពន្ធ​ដែល​អ្នក​ជាប់ពន្ធ​មាន​ទីកន្លែង​ប្រកប​អាជីវកម្ម​ពិតប្រាកដ​។
​អ្នក​ជាប់ពន្ធ​ដែល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពេញ​មួយឆ្នាំ ប៉ុន្តែ ប្រសិនបើ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុង​រយៈពេល ៦ ខែ​ចុងឆ្នាំ អ្នក​ជាប់ពន្ធ​ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ពាក់កណ្តាល​។

​ប្រាក់​ពន្ធ​ប៉ាតង់​ត្រូវបាន​កំណត់​តាម​កម្រិត​អ្នក​ជាប់ពន្ធ​ដូចខាងក្រោម​៖
១. អ្នក​ជាប់ពន្ធ​តូច ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៤០០ ០០០ រៀល​។​
២. អ្នក​ជាប់ពន្ធ​មធ្យម ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ១ ២០០ ០០០ រៀល​។​
៣. អ្នក​ជាប់ពន្ធ​ធំ​ដែលមាន​ផលរបរ (Turnover):
ក​. លើសពី ២ ០០០ លាន​រៀល ដល់ ១០ ០០០ លាន​រៀល ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៣ ០០០ ០០០ រៀល​។​
​ ​ខ​. លើសពី ១០ ០០០ លាន​រៀល ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន ៥ ០០០ ០០០ រៀល​។​
​អ្នក​ជាប់ពន្ធ​ធំ​ដែលមាន​សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ​ដែល​ស្ថិតនៅតាម​រាជ ធានី​-​ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ចំនួន ៣ ០០០ ០០០ រៀល នៅតាម​រាជធានី​-​ខេត្ត​ដែល​អាជីវកម្ម​នោះ​មាន​ទី តាំង​ស្ថិតនៅ៕​​

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031