អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់​អំពី​បែបបទ​នៃ​ការបង់ពន្ធ​ប៉ាតង់ (Payment of Patent Tax)

ស្វែងយល់​អំពី​បែបបទ​នៃ​ការបង់ពន្ធ​ប៉ាតង់ (Payment of Patent Tax)

ប្រ​ភព៖​​ maltabuyrent.com

ដូចដែល​លោកអ្នក​បាន​ជ្រាប​រួចមកហើយ​ថា ពន្ធ​ប៉ាតង់ គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បានកំណត់​លើ​សកម្មភាព អាជីវកម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ (Taxpayer) និង កម្រិត​ផលរបរ (Turnover) ហើយ​ការបង់ពន្ធ​នេះ ត្រូវធ្វើឡើង​នៅក្នុង​អំឡុងពេល​ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែ មករា ដល់ ថ្ងៃទី ៣១ ខែ មីនា ជា​រៀងរាល់ឆ្នាំ នៅ​រដ្ឋបាល​សារពើរ​ពន្ធ​ដែល​អាជីវកម្ម​មាន​ទីតាំង​ស្ថិតនៅ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែង​អំពី​បែបបទ នៃ​ការបង់ពន្ធ​ប៉ាតង់ ព្រមទាំង​អានុភាព និង ការប្រើប្រាស់​ប័ណ្ណ​ប៉ាតង់​ផងដែរ​។​
​ជាការ​ពិតណាស់ ផ្អែកទៅលើ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ ១៨២១ សហវ​-​ប្រក ចុះ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៥ ស្តីពី​វិធាន​និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ ការបង់ពន្ធ​ប៉ាតង់​ត្រូវធ្វើឡើង​តាមបែប​បទ​ដូច ខាងក្រោម​៖
១. អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​ច្រើន ត្រូវ​បង់ពន្ធ​ប៉ាតង់​ផ្សេងគ្នា​ទៅតាម​សកម្មភាព​អាជីវកម្ម​នីមួយៗ​
​ ​ឧទាហរណ៍​៖ អ្នក​ជាប់ពន្ធ​ម្នាក់​ដែលមាន​សកម្មភាព​អាជីវកម្ម​នីហរ័ណ​-​អាហរ័ណ ដឹកជញ្ជូន និង ស​ណ្ឋា គារ ត្រូវ​បង់ពន្ធ​ប៉ាតង់​សម្រាប់ ៣ សកម្មភាព​អាជីវកម្ម​ផ្សេងគ្នា​។​
២. សកម្ម​ភាពជា​ឧបសម្ព័ន្ធ​នានា​នៃ​សកម្មភាព​អាជីវកម្ម​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​អាជីវកម្ម​តែមួយ​។​
​ ​ឧទាហរណ៍​៖ សណ្ឋាគារ​មួយ​ដែលមាន​ក្លឹប​កំសាន្ត ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា ក្លឹប​ហាត់ប្រាណ ឬ​សកម្ម ភាព​ដទៃ​ដែលជា​ឧបសម្ព័ន្ធ​នៃ​សកម្មភាព​សណ្ឋាគារ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​អ្នក​ជាប់ពន្ធ​តែមួយ និង ស្ថិតក្នុង​ទីតាំង​រួមជាមួយ​សណ្ឋាគារ ត្រូវ​បង់ពន្ធ​ប៉ាតង់​តែមួយ​។
៣. អ្នក​ជាប់ពន្ធ​ដែលមាន​សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ​នៅក្នុង​រាជធានី​-​ខេត្ត តែមួយ ត្រូវ​បង់ពន្ធ​ប៉ាតង់​តែមួយ​។
៤. អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី​-​ខេត្ត​ផ្សេ​គ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ទៅតាម​រាជធានី​-​ខេត្ត ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ​។
​អានុភាព​និង​ការប្រើប្រាស់​ប័ណ្ណ​ប៉ាតង់​
​ប័ណ្ណ​ប៉ាតង់​មានតម្លៃ​តែ​ចំពោះ​អ្នក​ជាប់ពន្ធ​ដែលមាន​ឈ្មោះ​ក្នុង​ប័ណ្ណ​ប៉ាតង់​នោះ​តែប៉ុណ្ណោះ​។ ករណី​មានការ​ផ្លាស់ ប្តូរ​ទីកន្លែង​ទៅ​រាជធានី​-​ខេត្ត​ផ្សេង ឬ ផ្លាស់ប្តូរ​មុខរបរ​អាជីវកម្ម​ថ្មី ម្ចាស់​អាជីវកម្ម​នោះ​ត្រូវ​បង់ប្រាក់​ពន្ធ​ប៉ាតង់​ថ្មី​ម្តង ទៀត​។
​ចំពោះ​អាជីវកម្ម​ដែល​ផ្លាស់ប្តូរ​ម្ចាស់ បើ​ម្ចាស់​ចាស់​បាន​បង់ពន្ធ​ប៉ាតង់​ហើយ ម្ចាស់​ថ្មី​មិនបាច់​បង់ពន្ធ​ប៉ាតង់​ជាថ្មីទៀត ទេ ប្រសិនបើ​មាន​គ្រប់លក្ខណៈ​ពីរ​ខាងក្រោម​នេះ​៖
​ ​១. មិន​ផ្លាស់ប្តូរ​សកម្មភាព​អាជីវកម្ម​។​
​ ​២. ម្ចាស់​ថ្មី​ជា​ឪពុក ម្តាយ ប្តី ប្រពន្ធ កូន ឬ​អ្នក​ស្នង​ស្របច្បាប់​របស់​ម្ចាស់​អាជីវក​ម្មចាស់​។​
​អ្នក​ជាប់ពន្ធ​ត្រូវ​ដាក់តាំង​បង្ហាញ​ប័ណ្ណ​ប៉ាតង់​ដែលមាន​សុពលភាព​នៅតាម​ទីតាំង​ប្រកប​អាជីវកម្ម​របស់ខ្លួន​។​

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031