អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​គេ​អាច​កំណត់ថា​សហគ្រាស​មួយ​ជា​សហគ្រាស​ធុន​តូច ធុន​មធ្យម និង ធុន​ធ្ងន់​បាន​ដោយ​ផ្អែកលើ​អ្វី​?

តើ​គេ​អាច​កំណត់ថា​សហគ្រាស​មួយ​ជា​សហគ្រាស​ធុន​តូច ធុន​មធ្យម និង ធុន​ធ្ងន់​បាន​ដោយ​ផ្អែកលើ​អ្វី​?

​ប្រសិនបើ​យើង​ធ្វើដំណើរ​តាម​បណ្តោយ​វិថី​មួយ​ក្នុង​រាជធានី​ភ្នំពេញ នោះ​យើង​នឹង​ឃើញ​មាន​អាជីវកម្ម​គ្រប់ ប្រភេទ​ដែល​កំពុងដំណើរកា​រយ៉ា​ង​សកម្ម​។ អាជីវកម្ម​ខ្លះ​មាន​ទំហំ​តូច ឯ​ខ្លះទៀត​មាន​ទំហំ​មធ្យម ឬ ធំ ដែល​ទំហំ​នៃ អាជីវកម្ម​ទាំងនោះ យើង​អាច​កំណត់​បាន​នឹង​ភ្នែក​។ ប៉ុន្តែ​តើ​យើង​ប្រាកដ​ទេ​ថា អាជីវកម្ម​ដែល​យើង​មើលឃើញ​នោះ ជា​ប្រភេទ​សហគ្រាស​ធុន​តូច ធុន​មធ្យម ឬក៏​ធុន​ធ្ងន់​នោះ​? តើ​គេ​អាច​កំណត់ថា​សហគ្រាស​មួយ​ជា​សហគ្រាស​ធុន តូច ធុន​មធ្យម និង ធុន​ធ្ងន់​បាន​ដោយ​របៀប​ណា​?

មុននឹង​ឆ្លើយ​សំនួរ​មួយ​នេះ យើង​គួរ​គប្បី​ស្វែងយល់​នូវ​ពាក្យ​ថា “​ផលរបរ​” ជាមុនសិន​។ ពាក្យ​ថា “​ផលរបរ​” គឺ​សំដៅ​ដល់​តម្លៃ​នៃ​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែលជា​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់ពន្ធ​។ជាការ​ពិតណាស់ គេ​អាច​កំណត់ថា​សហគ្រាស​មួយ​ជា​ប្រភេទ​សហគ្រាស​ធុន​តូច ធុន​មធ្យម ឬក៏​ធុន​ធ្ងន់ បាន​ដោយ​ផ្អែកទៅលើ​ផលរបរ​ដែល​ទទួលបាន​ពី​ការផ្តល់សេវា ឬ​ផ្គត់ផ្គង់​ទំនិញ​ដែលជា​សកម្មភាព​អាជីវកម្ម​របស់ សហគ្រាស​នីមួយៗ​។ ក្នុងន័យនេះ ពាក្យ​ថា “​សហគ្រាស​ធុន​តូច ធុន​មធ្យម និង ធុន​ធ្ងន់​” គឺ​សំដៅ​ដល់​អ្នក ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង អ្នក​ជាប់ពន្ធ​ធំ ដែលមាន​កំណត់​នៅក្នុង​ច្បាប់​ពន្ធដារ​។

ផ្អែកទៅលើ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លេខ ១៨១៩ សហវ​-​ប្រក ស្តីពី​ការធ្វើ​ចំណាត់ថ្នាក់ អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៥ អ្នក​ជាប់ពន្ធ​ត្រូវបាន​បែង​ចែកចេញជា ៣ ប្រភេទ ដូចខាងក្រោម​៖
១. អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯកបុគ្គល ឬ​សហគ្រាស​សហកម្មសិទ្ធិ ដែលៈ
​ ​ក​. មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី ២៥០ លាន​រៀល ដល់ ៧០០ លាន​រៀល​
​ ​ខ​. មាន​ផលរបរ​ក្នុង​រយៈពេល ៣ ខែ ជាប់​គ្នា​ណាមួយ ដែល​បញ្ចប់​ក្នុង​ឆ្នាំ​ប្រតិទិន​ចរន្ត ចាប់ពី ៦០ លាន
រៀល​ឡើងទៅ​។
​ ​គ​. រំពឹងថា​មាន​ផលរបរ​ក្នុង​រយៈពេល ៣ ខែ ជាប់​គ្នា​ខាងមុខ ចាប់ពី ៦០ លាន​រៀល​ឡើងទៅ​
​ ​ឃ​. ចូលរួម​ដេញថ្លៃ ពិគ្រោះ​ថ្លៃ ឬ​ស្ទង់​ថ្លៃ ក្នុងការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា រួមទាំង​ភាស៊ី​។
២. អ្នក​ជាប់ពន្ធ​មធ្យម គឺជាៈ​
​ ​ក​. សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី ៧០០ លាន​រៀល ដល់ ២ ០០០ លាន​រៀល
​ ​ខ​. សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​នីតិបុគ្គល​
​ ​គ​. ស្ថាប័នរដ្ឋ​ថ្នាក់ក្រោម​ជាតិ សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​។​
៣. អ្នក​ជាប់ពន្ធ​ធំ គឺជាៈ​
​ ​ក​. សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី ២ ០០០ លាន​រៀល​
​ ​ខ​. សាខា​ក្រុមហ៊ុន​បរទេស​
​ ​គ​. សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​
​ ​ឃ​. ស្ថាប័នរដ្ឋ បេសកកម្ម​ទូត និង កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ បច្ចេកទេស​របស់​រដ្ឋា​ភិ​បាល​នានា​៕

​ដោយ​៖ ប៉ុ​ម ទូច​

​ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728