អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ទៅជា​ប្រតិវេទន៍​ប្រចាំឆ្នាំ (Annual Declaration)?

តើ​អ្វី​ទៅជា​ប្រតិវេទន៍​ប្រចាំឆ្នាំ (Annual Declaration)?

​បន្ទាប់ពី​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​រួចមក សហគ្រាស​ពាណិជ្ជកម្ម​ទាំងឡាយ អាច ទទួលបាន​នូវ​នីតិ​បុគ្គលិកលក្ខណៈ (​ទម្រង់​តាមផ្លូវ​ច្បាប់​) ដែល​អនុញ្ញាតឱ្យ​សហគ្រាស​ទាំងនោះ អាច​ប្រកប ពាណិជ្ជកិច្ច​ស្របតាម​ច្បាប់ និង ស្របតាម​កម្មវត្ថុ​អាជីវកម្ម​របស់ខ្លួន​បាន​។ យ៉ាងណាមិញ ជា​កាតព្វកិច្ច​ដែល កំណត់ដោយ​ច្បាប់ រាល់​សហគ្រាស​ពាណិជ្ជកម្ម​ដែល​បាន​ចុះបញ្ជី​ទាំងឡាយ ត្រូវតែ​ធ្វើការ​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ នៅ​ក្រសួងពាណិជ្ជកម្ម​នា​ដំណាច់ឆ្នាំ​នីមួយៗ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​តើ​អ្វី​ទៅជា ប្រតិវេទន៍​ប្រចាំឆ្នាំ​? តើ​នៅក្នុង​ប្រតិវេទន៍​ប្រចាំឆ្នាំ​នោះ មាន​រៀបរាប់​ពីអ្វី​ខ្លះ​? ហើយ​តើ​ហេតុអ្វី​ចាំបាច់​ត្រូវ​តម្កល់ ប្រតិវេទន៍​ជា​រៀងរាល់ឆ្នាំ​?

យោងទៅលើ​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម​ឆ្នាំ ២០០៥ សហគ្រាស​ពាណិជ្ជកម្ម​ទាំងឡាយ​ដែល​បាន ចុះបញ្ជី​ពាណិជ្ជកម្ម និង កំពុង​ប្រកប​អាជីវកម្ម​របស់ខ្លួន មាន​កាតព្វកិច្ច​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ ដែល​ទាក់ទង​ទៅ នឹង​ស្ថានភាព​របស់​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម​។ ក្នុងន័យនេះ ពាក្យ​ថា “​ប្រតិវេទន៍​ប្រចាំឆ្នាំ​” គឺ​សំដៅ​ដល់​សំណុំ ឯកសារ​អំពី​ស្ថានភាព​សហគ្រាស​ពាណិជ្ជកម្ម ដែល​ត្រូវ​ដាក់ជូន​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជ កម្មនា​ដំណាច់ឆ្នាំ​នីមួយៗ ក្នុង​គោលបំណង​ប្រកាស​អំពី​ស្ថានភាព​ប្រចាំឆ្នាំ​របស់​សហគ្រាស​។
​ ​ដើម្បី​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​នោះ ម្ចាស់​សហគ្រាស ឬ​អ្នកតំណាង ត្រូវបំពេញ​ព័ត៌មាន​តម្រូវ​នានា​នៅក្នុង ទម្រង់​បែបបទ​ដែល​កំណត់ដោយ​ក្រសួងពាណិជ្ជកម្ម​។ ព័ត៌មាន​តម្រូវ​នៅក្នុង​ប្រតិវេទន៍​ប្រចាំឆ្នាំ​នោះ មាន​ជាអាទិ៍​៖
១. ព័ត៌មាន​ទូទៅ​របស់​សហគ្រាស (​នា​មក​រណ៍​ក្រុមហ៊ុន អត្តលេខ​ចុះបញ្ជី និង កាលបរិច្ឆេទ​ចុះបញ្ជី​)
២. អាសយដ្ឋាន (​អាសយដ្ឋាន​ចុះបញ្ជី​)
៣. ព័ត៌មាន​អភិបាល និង ម្ចាស់​ហ៊ុន (​ចំនួន​អភិបាល និង ចំនួន​ម្ចាស់​ហ៊ុន​)
៤. ចំនួន​ដើមទុន (​ចំនួន​ដើមទុន​សរុប​)​។​

បន្ថែម​លើ​នេះ​ទៀត កាលពី​ថ្ងៃទី ០៥ ខែមេសា ឆ្នាំ​២០១៧ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញ​នូវ ប្រកា​សលេខ ១០៧ ព​.​ណ​.​ចបព​. ប្រក ស្តីពី​ការតម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ដែល​នៅក្នុង ប្រកាស​នោះ តម្រូវឱ្យ​សហគ្រាស​ពាណិជ្ជកម្ម​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​ទាំងអស់ ធ្វើការ តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​ដែល​ទាក់ទង​ទៅនឹង​ស្ថានភាព​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម (Automation System) របស់​ក្រសួងពាណិជ្ជកម្ម​តាមរយៈ​គេហទំព័រ​៖ www.businessregistration.moc.gov.kh​៕

​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031