អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > តើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ជួបប្រទះ​នូវ​បញ្ហា​ចោទ​អ្វីខ្លះ​នៅក្នុង​ដំណើរការ​វិវឌ្ឍន៍​រប​ស់​ខ្លួន​?

តើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ជួបប្រទះ​នូវ​បញ្ហា​ចោទ​អ្វីខ្លះ​នៅក្នុង​ដំណើរការ​វិវឌ្ឍន៍​រប​ស់​ខ្លួន​?

ប្រ​ភព៖​​ Cambodia Securities Exchange

ជាការ​ពិតណាស់ បន្ទាប់ពី​បាន​បង្កើត​នៅ​ឆ្នាំ ២០១០ និង ដាក់ឱ្យ​ដំណើរការ​ជួញដូរ​មូល​ប​ត្រ​ជា​ផ្លូវការ​នៅ ឆ្នាំ ២០១២ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ក្លាយជា​កម្លាំងចលក​រ​មួយ​ក្នុង​ការជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ​តាមរយៈ លំហូរ​មូលធន និង ការវិនិយោគ ត្បិត​ថា​មកដល់​ពេលបច្ចុប្បន្ន​ស្ថាប័ន​មួយ​នេះ​មិនទាន់​សម្រេចបាន​នូវ​លទ្ធផល​ដ៏ ធំធេង​យ៉ាងណាក៏ដោយ​។ យ៉ាងណាមិញ ទន្ទឹមនឹង​ការ​ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការអនុវត្ត គម្រោង​មួយ​នេះ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ចោទ​មួយចំនួន​នៅក្នុង​ដំណើរការ​របស់ខ្លួន​។ ខាង ក្រោម​នេះ​គឺជា​បញ្ហា​ចោទ​មួយចំនួន​ដែល​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កំពុង​ជួបប្រទះ​៖
១. ការ​ឆ្មក់​ឱកាស​កេងចំណេញ​ក្នុង​ការទិញ​-​លក់ (Speculation): ការជួញដូរ​មួយ​ដែលមាន​ការគិតគូ​រយ៉ា​ង​ម៉ត់ ចត់ ដើម្បី​ទទួលបាន​នូវ​ផលចំណេញ ដោយ​ប្រឈម​នឹង​ហានិភ័យ​។ អ្នក​ឆក់​ឱកាស​កេងចំណេញ​ក្នុង​ការទិញ​-​លក់ នេះ អាចធ្វើ​ការជួញដូរ​ភាគហ៊ុន​នាពេល​បច្ចុប្បន្ន ដោយ​រំពឹងថា​នាពេល​អនាគត​នឹង​ទទួលបាន​ប្រាក់ចំណេញ​ទៅ តាម​ការជួញដូរ​មួយ​លើកៗ​។ ការ​ឆ្មក់​ឱកាស​កេងចំណេញ​ក្នុង​ការទិញ​-​លក់​របៀបនេះ​នឹង​បង្កឱ្យមាន​ឥទ្ធិពល​ដល់ តម្លៃ​ភាគហ៊ុន​។
២. ការជួញដូរ​ផ្ទៃក្នុងៈ មាន​បុគ្គល​ដែលជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ចុះបញ្ជី (​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​មូល ប​ត្រ​) ឆ្លៀតឱកាស​យក​ព័ត៌មាន​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​ជួញដូរ​ភាគហ៊ុន​ដើម្បី​ស្វែងរក​ចំណេញ​របស់ខ្លួន ដែលមាន​ឥទ្ធិពល​ដល់​តម្លៃ​ភាគហ៊ុន​របស់​ទីផ្សារ​មូល​ប​ត្រ​ដែល​ព័ត៌មាន​នោះ​មិនមែន​ព័ត៌មាន​សាធារណៈ​។​
៣. ការជួញដូរ​ក្លែងក្លាយ និង​ការប្រើ​ឧបាយកល​ក្នុង​ទីផ្សា​រៈ គឺជា​ការធ្វើសកម្មភាព​ណាមួយ ឬ​គេចវេះ​មិន​ធ្វើ សកម្មភាព​ដែល​បណ្តាលឱ្យ ឬ​អាច​បណ្តាលឱ្យ​លក្ខណៈ​ក្លែងបន្លំ ឬ​នាំឱ្យមាន​ការយល់​ខុស​ចំពោះ​ការជួញដូរ​មូល ប​ត្រ ឬ​ធ្វើ​ប្រតិបត្តិ​ការធ្វើផែនការ​ជួញដូ​រ​ដែលមាន​លក្ខណៈ​សិប្បនិម្មិត​ទាក់ទិន​នឹង​មូល​ប​ត្រ​នៅលើ​ទីផ្សារ​មូល​ប​ត្រ​។
៤. សេចក្តី​ថ្លែង ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ ឬ​ដែលនាំឱ្យ​មានការ​យល់​ខុស​ធ្ងន់ធ្ងរ ដែល​បណ្តាលឱ្យ​សា​ធារ ណ​ជន​ទិញ​-​លក់​មូល​ប​ត្រ ឬ​បណ្តាលឱ្យមាន​ការកើនឡើង ឬ​ថយចុះ​ការ ឬ​នៅ​ថេរ​ចំពោះ​តម្លៃ​នៃ​ការជួញដូរ​នៅក្នុង ទីផ្សារ​មូល​ប​ត្រ​។​
៥. ក្រុមហ៊ុន​ដែល​បោះផ្សាយ​លក់​មូល​ប​ត្រ​តម្រូវឱ្យមាន​បញ្ជី​គណនេយ្យ​ច្បាស់លាស់ មាន​តម្លាភាព និង​អភិបាល កិច្ច​សាជីវកម្ម​ល្អ ដែល​ទាំងនេះ​ជា​បន្ទុក​មួយ​សម្រាប់​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន​បាន​ផ្លែផ្កា​មកវិញ​នូវ​ទុន​រយៈពេល​វែង ក្នុង​តម្លៃថោក​សមរម្យ​ស​ម្រា​បើ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​៕

​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031