អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ស្វែងយល់​អំពី​ហានិភ័យ​ចំពោះ​ការវិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង វី​ធិ​កាត់បន្ថយ​ហានិភ័យ​ទាំងនោះ​

ស្វែងយល់​អំពី​ហានិភ័យ​ចំពោះ​ការវិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង វី​ធិ​កាត់បន្ថយ​ហានិភ័យ​ទាំងនោះ​

ប្រ​ភព៖​​ Cambodia Securities Exchange

​ជាការ​ពិតណាស់ ពាក្យ​ថា “​វិនិយោគ​” សំដៅ​ដល់​យន្ត​ការដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​គោលបំណង​បង្កើត ចំណូល​នាពេល​អនាគត​។ តាមន័យ​នេះ ការវិនិយោគ គឺជា​ការ​បោះទុន​ដើម្បី​ប្រកប​អាជីវកម្ម ឬ​ធ្វើ​កិច្ចការ​ណាមួយ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​តប​មកវិញ​នាពេល​អនាគត​។ ជាធម្មតា​ទេ ការវិនិយោគ​គឺជា​សកម្មភាព​មួយ​ដែល​មិន អាច​គេច​ផុតពី​ហានិភ័យ​ផ្សេងៗ ដោយហេតុថា​គ្មាន​នរណាម្នាក់​អាច​ដឹងថា​នឹងមាន​អ្វី​កើតឡើង​នាពេលខាងមុខ ឡើយ ត្បិត​ថា​អ្នកខ្លះ​បានរៀបចំ​ផែនការ​អនាគត​យ៉ាង​ល្អិតល្អន់​ក៏ដោយ​។ ការវិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​ក៏​ជា ប្រភេទ​មួយ​នៃ​ការវិនិយោគ​ផងដែរ ដូច្នេះហើយ​ការវិនិយោគ​នេះ​ក៏​អាច​នឹង​ជួបប្រទះ​នូវ​ហានិភ័យ​ផងដែរ​។ ប៉ុន្តែ ទោះជា​យ៉ាងណាក៏ដោយ រាល់​បញ្ហា​ទាំងឡាយ តែងតែមាន​ឫសគល់​ដែល​ផ្សារ​ភា្ជ​ប់​ទៅនឹង​ដំណោះស្រាយ​ជា ប្រត្យក្ស​។

នៅក្នុង​អត្ថបទ​មួយ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​ការវិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជាមាន ហានិភ័យ​អ្វីខ្លះ ហើយ​តើ​ត្រូវធ្វើ​ដូចម្តេច​ទើប​អាច​កាត់បន្ថយ​នូវ​ហានិភ័យ​ទាំង​នោះបាន​?

ហានិភ័យ​ដែល​អាច​នឹង​កើតមានឡើង​ចំពោះ​ការវិនិយោគ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​៖
​ការវិនិយោគ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា គឺជា​ការចូល​ហ៊ុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​។ ដូច្នេះ​ហានិភ័យ​នៃ​ការវិនិយោគ​នេះ គឺ​ដូចគ្នា​ទៅនឹង​ហានិភ័យ​នៃ​អាជីវកម្ម​ក្រុមហ៊ុន មួយ​ដូច្នោះ​ដែរ​។ ហានិភ័យ​ទាំងនោះ​មានដូចជា ហានិភ័យ​នៃ​ការបាត់បង់​ចំណែក​ទីផ្សារ​ទៅ​គូប្រកួត​ប្រជែង ហានិភ័យ​នៃ​ការមិន​ទូទាត់​សង​ពី​អតិថិជន ហានិភ័យ​នៃ​ការ​ឡើងថ្លៃ​វត្ថុធាតុដើម ហានិភ័យ​នៃ​ការធ្វើ​បាតុកម្ម​/​កូដកម្ម របស់​បុគ្គលិក ជាដើម ដែល​សុទ្ធសឹងតែ​ជា​កត្តា​ដែល​អាច​កើតឡើង និង​ធ្វើឱ្យ​ក្រុមហ៊ុន​ខាតបង់​។​

​ចំពោះ​ក្រុមហ៊ុន​ចុះបញ្ជី ក៏​អាចមាន​ផងដែរ ហានិភ័យ​មួយចំនួន​បន្ថែមទៀត ដោយសារ​ម្ចាស់​ភាគហ៊ុន​ភាគ ច្រើន​លើសលុប​មិនបាន​គ្រប់គ្រង​អាជីវកម្ម​ដោយផ្ទាល់ គឺ​បានត្រឹមតែ​ទទួល​ព័ត៌មាន​រាយការណ៍​ដោយ​ក្រុមហ៊ុន ប៉ុណ្ណោះ​។ ហានិភ័យ​ទាំងនោះ​រួមមាន ការ​ក្លែងបន្លំ​បញ្ជី​គណនេយ្យ ការរាយការណ៍​មិន​ពេញលេញ ឬ ធ្វើឱ្យ​យល់ ច្រឡំ ការប្រើប្រាស់​ព័ត៌មាន​ផ្ទៃក្នុង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាដើម​។ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏ដូចជា​គណៈ កម្ម​ការមូល​ប​ត្រ​កម្ពុជា​ បាន​យល់ច្បាស់​អំពី​បញ្ហា​នេះ ហើយ​បាន​បង្កើត និង ដាក់ឱ្យអនុវត្ត​ច្បាប់​និង​បទ​ប្ប​ញ្ញ​តិ​នានា សំដៅ​កាត់បន្ថយ​ជា​អតិបរិមា​នូវ​រាល់​ហានិភ័យ​ទាំងនេះ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​បោះផ្សាយ និង ចុះបញ្ជី​រៀបចំ និង ផ្សព្វផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ និង​ព័ត៌មាន​សំខាន់ៗ​ទាំងឡាយ​របស់​ក្រុមហ៊ុន ឱ្យបាន​ត្រឹមត្រូវ​និង​ទាន់ពេល វេលា​។​

​ព័ត៌មាន​ទាំងអស់នេះ​មាននៅ​ក្នុង​ឯកសារ​ផ្តល់ព័ត៌មាន​នៅពេល​ក្រុមហ៊ុន​បោះផ្សាយ​ភាគហ៊ុន​ជា​លើកដំបូង របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ផ្សព្វផ្សាយ​រៀងរាល់​បី​ខែម្តង និង​ឯកសារ​ផ្តល់ព័ត៌មាន​ជា​បន្តបន្ទាប់​ផ្សេងទៀត​ដែល អាច​រកបាន​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (www.csx.com.kh) គេហទំព័រ​របស់​គណៈ កម្ម​ការមូល​ប​ត្រ​កម្ពុជា​របស់​ក្រុមហ៊ុន​មូល​ប​ត្រ​និង​ក្រុមហ៊ុន​បោះផ្សាយ​ផ្ទាល់​តែម្តង​។​

​វី​ធី​ដែល​វិនិយោគិន​អាច​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាក់ទង​នឹង​ការវិនិយោគ​លើ​ផ្សារ​ហ៊ុន​៖
​វិនិយោគិន​ត្រូវ​ស្គាល់​អំពី​ហានិភ័យ​ទាំងឡាយ​ដែលមាន ហើយ​ព្យាយាម​តាមដាន​ព័ត៌មាន​អំពី​ដំណើរការ អាជីវកម្ម​របស់​ក្រុមហ៊ុន សមត្ថភាព​គ្រប់គ្រង និង សុចរិត​ភាព​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាដើម ដើម្បី​វាយតម្លៃ​អំពី ហានិភ័យ​ទាំងនោះ ក្នុងនាម​ជា​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​។​

ការវិនិយោគ​លើ​ភាគហ៊ុន​ក៏ដូចជា​ការវិនិយោគ​ដទៃទៀត​ដែរ លោកអ្នក​ចាំបាច់​ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់ លាប់​នូវ​ព័ត៌មាន​ទាំងឡាយ​អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី ការឡើង​ចុះ​នៃ​ថ្លៃ​ភាគហ៊ុន​ហើយ​និង​ពត៌មាន​ពាក់ ព័ន្ធ​ដទៃទៀត ដើម្បី​វាយតម្លៃ​អំពី​គុណភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន តម្លៃ​របស់​ក្រុមហ៊ុន និង​សម្រេចចិត្តថា​គួរ​ទិញ លក់ ឬក៏​រក្សាទុក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ​៕​
​ដោយ​៖ ប៉ុ​ម ទូច​
​ប្រភព​៖ ទីផ្សារ​មូល​ប​ត្រ​កម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930