អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > យើង​និយាយ​ពី​ទីផ្សារ​ភាគហ៊ុន​ច្រើន​មក​ហើយ ​ចុះ​មាន​ដឹង​ថា​​ទីផ្សារភាគហ៊ុន​មាន​ប្រវត្តិ​​តាំង​ពី​ពេល​ណាទេ?​

យើង​និយាយ​ពី​ទីផ្សារ​ភាគហ៊ុន​ច្រើន​មក​ហើយ ​ចុះ​មាន​ដឹង​ថា​​ទីផ្សារភាគហ៊ុន​មាន​ប្រវត្តិ​​តាំង​ពី​ពេល​ណាទេ?​

​ទស្សនៈ​សម័យ​ទំនើប​នៃ​ការបង្កើត​ទីផ្សារ​ភាគហ៊ុន បានចាប់ផ្ដើម​តាំងពី​ចុង​សតវត្ស​ទី​១៦​។ ទីផ្សារ​ភាគហ៊ុន​ត្រូវបាន​ចាប់ផ្ដើម​នៅពេល​បណ្ដា​ប្រទេស​នៅក្នុង​ទ្វីបអាមេរិក (The New World) បានចាប់ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃទៀត​ដែលមាន​ដូចជា​ហូ​ឡង់ ព័រ​ទុយ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​។ ខណៈពេលដែល​ឈ្មួញ​ធំៗ​នៅ​អឺរ៉ុប​មានបំណង​ចាប់ផ្ដើម​អាជីវកម្ម​ទំហំ​ធំ​ដែល​ទាមទារ​ឱ្យមាន​ចំនួន​ទឹកប្រាក់​ច្រើន ពុំមាន​ឈ្មួញ​ណា​ម្នាក់ មាន​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ចាប់ផ្ដើម​អាជីវកម្ម​ដ៏​ធំ​តែម្នាក់ឯង​បាន​នោះទេ​។

ជា​លទ្ធផល វិនិយោគិន បាន​យកប្រាក់​សន្សំ​របស់​ពួកគេ​ទៅ​ដាក់ទុន​រួម ហើយ​បាន​ក្លាយជា​ដៃគូ​អាជីវកម្ម និង​ជា​សហកម្មសិទ្ធិ​ជាមួយនឹង​ចំណែក​ភាគហ៊ុន​របស់ខ្លួន​នៅក្នុង​អាជីវកម្ម​មួយ​ដែលមាន​ទម្រង់​រួម​ទុន​។ ក្រុមហ៊ុន​រួម​ទុន​ដែលមាន​ដើមកំណើត​នៅ​ប្រទេស​ហូ​ឡង់​បាន​ក្លាយជា​គំរូ​អាជីវកម្ម​មួយ​សម្រាប់​អាជីវកម្ម​ដទៃ​ដែល​កំពុង​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​។ នៅក្នុង​ឆ្នាំ​១៦០២ ក្រុមហ៊ុន ឌឺ ឌា​ច​ហ៍ អី​ស ឥណ្ឌា (The Dutch East India Co.) បាន​បោះផ្សាយ​ក្រដាស​តំណាង​ភាគហ៊ុន​ជា​លើកដំបូង​។ ឧ​បករ​ណ៏​ដែល​អាច​ជួញដូរ​បាន​នេះ អនុញ្ញាតឱ្យ​ភាគ​ហ៊ុ​និក​មាន​ភាពងាយស្រួល​ក្នុង​ការទិញ​-​លក់ និង​ធ្វើការ​ជួញដូរ​ភាគហ៊ុន​របស់ខ្លួន​ជាមួយនឹង​ម្ចាស់​ភាគហ៊ុន​ផ្សេងៗ និង​វិនិយោគិន​ដទៃទៀត​។​

​គំនិត​នេះ​ទទួលបាន​ជោគជ័យ​ដោយ​ការលក់​ភាគហ៊ុន​បាន​រីក​រាលដាល​ដល់​ប្រទេស​មហាអំណាច​ដែនសមុទ្រ​ផ្សេងទៀត​ដូចជា​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ និង​បារាំង​។ នៅ​ទីបំផុត ការអនុវត្ត​គំនិត​នេះ​ក៏បាន​រីក​រាលដាល​ដល់​ចក្រភព​អង់គ្លេស​។ ឧស្សាហកម្ម​ដទៃទៀត​ក្នុងកំឡុងពេល​បដិវត្ត​ន៍​ឧស្សាហកម្ម បានចាប់ផ្ដើម​ប្រើការ​លក់​ភាគហ៊ុន​ជា​វិធី​ដើម្បី​ប្រមូល​មូលធន​សម្រាប់ធ្វើ​អាជីវកម្ម​។ ការហូរចូល​នៃ​មូលធន​នេះ បាន​បន្ត​ឱ្យមាន​ការរកឃើញ និង​ការអភិវឌ្ឍ​នៃ​ពិភពលោក​ថ្មី (The New World) និង​ការរីកលូតលាស់​នៃ​ឧស្សាហកម្ម​សម័យ​ទំនើប​។​

​ការកើនឡើង​នូវ​បរិមាណ​ជួញដូរ​ភាគហ៊ុន បាន​ជំរុញឱ្យមាន​ការបង្កើត​ទីកន្លែង​ច្បាស់លាស់​មួយ​សម្រាប់​ជួញដូរ​។ ជា​លទ្ធផល ពាណិជ្ជករ​ភាគហ៊ុន​បានសម្រេច​ចិត្ត​ទៅ​ជួបគ្នា​នៅ​ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​។ ក្រោយមក ហាង​កាហ្វេ​នោះ​ត្រូវបាន​ពាណិជ្ជករ​ភាគហ៊ុន​ទិញយក ហើយ​ប្រែ​ឈ្មោះ​ក្លាយជា​ទីផ្សារ​ភាគហ៊ុន​ដែលមាន​ការរៀបចំ និង​គ្រប់គ្រង​ត្រឹមត្រូវ​នៅក្នុង​ឆ្នាំ​១៧៧៣​។ ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ឡុង​ដ៍ (The London Stock Exchange) ជាទី​ផ្សារភាគហ៊ុន​ផ្លូវការ​ដំបូង​គេ​។ គំនិត​នៃ​ការរៀបចំ​បែបនេះ ក៏បាន​ហូរ​ចូលទៅក្នុង​ប្រទេស​អាមេរិក ហើយក៏​បានចាប់ផ្ដើម​នៅ​ទីក្រុង​ភី​ឡា​ឌែ​ល​ភី​យ៉ា (Philadelphia) ក្នុង​ឆ្នាំ​១៧៩០៕

អត្ថបទ៖ ​លោក​ ណង សេរីវុធ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រ
គណៈកម្មការមូលបត្រកម្ពុជា

ប្រភព៖ London Stock Exchange Group (www.lseg.com)

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031