អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > លោក ស៊ុម សុខ​ម្ភួ​ អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធុ​រ​វឌ្ឍន៍ ឯ​.​ក​.៖ ហេតុផល៣យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ចាំបាច់​ត្រូវ​យល់ដឹង​ពី​ច្បាប់​អាជីវកម្ម

លោក ស៊ុម សុខ​ម្ភួ​ អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធុ​រ​វឌ្ឍន៍ ឯ​.​ក​.៖ ហេតុផល៣យ៉ាង​ដែល​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ចាំបាច់​ត្រូវ​យល់ដឹង​ពី​ច្បាប់​អាជីវកម្ម

ប្រ​ភព៖​​ pixabay.com

អាជីវកម្ម គឺជា​សកម្មភាព​សេដ្ឋកិច្ច​មួយ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់ចំណេញ​។ នៅក្នុង​ដំណើរការ​នៃ​ការបង្កើត​អាជីវកម្ម​មួយ ក្រៅ​អំពី​ការសិក្សា​ស្វែងយល់​អំពី​ទីផ្សារ និង បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​អតិថិជន ម្ចាស់​អាជីវកម្ម​ទាំងឡាយ គួរ​គម្បី​​មានចំណេះដឹង​ច្បាប់​ជា​មូលដ្ឋាន ទាក់ទង​ទៅនឹង​អាជីវកម្ម​របស់ខ្លួន ដោយហេតុថា​ច្បាប់​គឺជា​អ្វីដែល​កំណត់ថា​តើ​យើង​អាចធ្វើ​អ្វី​បាន ហើយ មិនអាច​ធ្វើ​អ្វី​បាន​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ស៊ុម សុខ​ម្ភូ អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធុ​រ​វឌ្ឍន៍ ឯ​.​ក​. និង ជា​សាស្ត្រាចារ្យ​នីតិ​ពាណិជ្ជកម្ម បានលើកឡើង​ពី​ហេតុផល ៣ យ៉ាង​ដែល​រាល់​ម្ចាស់​អាជីវកម្ម ទាំងឡាយ​ចាំបាច់​ត្រូវ​យល់ដឹង​ពី​ច្បាប់​អាជីវកម្ម​។

ហេតុផល​ទាំង ៣ នោះ​មាន​ដូចខាងក្រោម​៖
ហេតុផល​ទី​១៖ ច្បាប់​គឺជា​បន្ទុក​អាជីវកម្ម​
​ ​ចំណាយ​ប្រាក់​៖ អាជីវកម្ម​មួយ​អាច​ដំណើរការបាន​ដោយ​ស្របច្បាប់ លុះត្រាតែ​អាជីវកម្ម​នោះបាន ទទួល​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​ត្រូវ​បង់ពន្ធ​នានា​កំណត់ ដោយ​ច្បាប់ ដែល​កិច្ចការ​ទាំងអស់នោះ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ជានិច្ច​។
​ ​ចំណាយ​ពេលវេលា​៖ ជាការ​ពិតណាស់ គ្មាន​កិច្ចការ​ណាមួយ​ដែល​ធ្វើឡើង​ដោយ​មិន​ចំណាយ ពេលវេលា​នោះទេ​។ លើសពីនេះទៅទៀត កិច្ច​នីតិវិធី​ច្បាប់ គឺ​ដំណើរការ​ដ៏​ស្មុកស្មាញ​មួយ​ដែល ទាមទារ​នូវ​ពេលវេលា​ជាច្រើន​ដើម្បី​បំពេញ​កិច្ចការ​ទាំងនោះ ជាពិសេស​នៅក្នុង​បរិបទ​ប្រទេស កម្ពុជា​យើង​។​
​ ​បង់​ទឹកចិត្ត​៖ ដើម្បី​បំពេញ​នូវ​ល័ក្ខខ័ណ្ឌ​ដែល​តម្រូវ​ដោយ​ច្បាប់ ក្រៅ​អំពី​ការចំណាយ​ប្រាក់ និង ពេលវេលា ម្ចាស់​អាជីវកម្ម​ក៏​នឹងត្រូវ​ដាក់ចិត្ត​ដើម្បី​បំពេញ​កិច្ច​ទាំងនោះ​ផងដែរ​។​
​ហេតុផល​ទី​២៖ ច្បាប់​គឺជា​មធ្យោបាយ​
​ ​បង្ការ​និង​កម្រិត​ហានិភ័យ ឬ វិវាទ​នានា​៖ ជាការ​ពិតណាស់ ត្បិត​ថា​ច្បាប់​បាន​បង្កើតឱ្យមាន​បន្ទុក មួយចំនួន​ក៏ពិតមែន ក៏ប៉ុន្តែ​ច្បាប់​ទាំងឡាយ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​គំនិត​ដោះស្រាយ​នូវ វិវាទ​នានា​ដែល​កើតចេញពី​ប្រតិបត្តិការ​អាជីវកម្ម​។ លើសពីនេះទៅទៀត ច្បាប់​ក៏​ជា​យន្តការ​មួយ​ដ៏ សំខាន់​ក្នុងការ​បង្ការ​នូវ​ហានិភ័យ​ណាមួយ​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​ផងដែរ​។
​ ​សាង​និង​រក្សា​ទំនុកចិត្ត​រវាង​ដៃគូ​ជំនួញ​៖ ច្បាប់​គឺជា​មូលដ្ឋាន​នៃ​ទំនុកចិត្ត​រវាង​ដៃគូ​ជំនួញ ដោយ ហេតុថា​គោល​គា​រណ៍​គ្រឹះ​របស់​ច្បាប់​គឺ​ដើម្បី​ធានា​នូវ​សមភាព និង សុចរិត​ភាព​រវាង​គូភាគី​។
​ ​បង្កើន​ប្រសិទ្ធ​ផល​៖ បន្ថែម​ទៅលើ​ការកសាង​ទំនុកចិត្ត​រវាង​ដៃគូ​ជំនួញ ច្បាប់​ក៏មាន​តួនាទី​ដ៏​សំខាន់ ផងដែរ​នៅក្នុង​ប្រតិបត្តិការ​ចងសម្ព័ន្ធភាព​រវាង​អាជីវកម្ម​មួយ​ទៅនឹង​អាជីវកម្ម​មួយទៀត ដើម្បី បង្កើត​គុណភាព និង ផលិតភាព​កាន់តែ​ខ្ពស់ ព្រមទាំង​អាច​កាត់បន្ថយ​នូវ​ការ​ប្រ​គួ​ត​ប្រជែង​ទីផ្សារ ទៀតផង​។​
​ ​គាំពារ​គ្រប់គ្រង​ដោយ​ឆ្នៃប្រឌិត (​ផ្ទេរអំណាច​បង្កើត​ហិរញ្ញប្បទាន​ថ្មីៗ ល​។​)៖ នៅក្នុង​បរិបទ​ដែល អាជីវកម្ម​មួយ​ជួបប្រទះ​នូវ​បញ្ហា​ហិរញ្ញវត្ថុ ឬ​កង្វះ​ទុន​ក្នុង​ការពង្រីក​អាជីវកម្ម ឬ​ត្រូវការ​នូវ​គំនិត​ថ្មីៗ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម ច្បាប់​មាន​តួនាទី​ជា​កូនសោរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ ដោយ អនុញ្ញាត​ក្រុមហ៊ុន ឬ​អាជីវកម្ម អាចបង្កើត​ដើមទុន​បាន​តាម​មធ្យោបាយ​នានា​ដូចជា ស្នើសុំ​កម្ចី​ពី ធនាគារ លក់​ទិញ ឬ​ផ្ទេរ​ភាគហ៊ុន ឬ​រំលាយ​ក្រុមហ៊ុន​បញ្ចូល​គ្នា ជាដើម​។
​ ​សាង​និង​ពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច​ដោយ​ទទួលខុសត្រូវ​និង​ទំនុកចិត្ត​គ្នា​៖ ការបង្កើត​យុទ្ធ សាស្ត្រ​អាជីវកម្ម គឺជា​សេរីភាព​មួយ​របស់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ ដែល​អាចធ្វើ​ឡើង​ដោយ​សេរី ប៉ុន្តែ​មិនត្រូវ​ឱ្យលើស​ពី​ទំហំ​ដែល​ច្បាប់​ការពារ​ឡើយ​។ លើសពីនេះទៅទៀត ដើម្បី​ធានា​កិច្ច​ដំណើរ ការល្អ​របស់​អាជីវក​ម្ម ម្ចាស់​អាជីវកម្ម​ទាំងឡាយ​តម្រូវឱ្យមាន​អភិបាលកិច្ច​អាជីវកម្ម​ដ៏​មាន​ប្រសិទ្ធិ ភាព​មួយ តាមរយៈ​នេះ ច្បាប់​មាន​តួនាទី​ក្នុង​ការកសាង​និង​ពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច​ដោយ ទទួលខុសត្រូវ​និង​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា​។
ហេតុផល​ទី​៣៖ ច្បាប់​គឺជា​ទ្រព្យ
​ ​ចង​បុគ្គល​ជា​ចាំបាច់​៖ ពាក្យ​ថា “​ទ្រព្យ​” នៅត្រង់​មិន​សំដៅ​តែ​ទៅលើ​ទ្រព្យសម្បតិ្ត​ដែលជា​មាស ប្រាក់ ឬ​ដី និង ផ្ទះ​នោះទេ ប៉ុន្តែ​ក៏​សំដៅ​ដល់​មនុស្ស​ដែលជា​ធនធាន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ផង ដែរ​។ ឧទាហរណ៍ ដូចជា​ក្រុមហ៊ុនសហកម្មសិទ្ធិ សហកម្មសិទ្ធិករ​អាច​ដាក់​ភាគទុន​ជា​ទ្រព្យ សម្បត្តិ ចំណេះដឹង ឬ​សេវា​ជាដើម​។ ក្នុងន័យនេះ ច្បាប់​មាន​គោល​គំនិត​បើកទូលាយ​ឱ្យ​ក្រុមហ៊ុន នីមួយៗ​អាច​ប្រមែប្រមូល​នូវ​ធនធាន​ចំណេះដឹង​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​បាន​។
​ ​បង្កើត​ទុន​និង​ឱកាស​៖ ជាការ​ពិតណាស់ ដូចដែល​បានលើកឡើង​ខាងលើ នៅក្នុង​ករណី​ដែល ក្រុមហ៊ុន​ជួបប្រទះ​នូវ​បញ្ហា​ហិរញ្ញវត្ថុ ឬ​មានបំណង​បង្កើន​ប្រតិបត្តិការ​អាជីវកម្ម ច្បាប់​អនុញ្ញាត ក្រុមហ៊ុន ឬ អាជីវកម្ម អាចបង្កើត​ដើមទុន​បាន​តាម​មធ្យោបាយ​នានា​ដូចជា ស្នើសុំ​កម្ចី​ពី ធនាគារ លក់​ទិញ ឬ​ផ្ទេរ​ភាគហ៊ុន ឬ​រំលាយ​បញ្ចូល​គ្នា ជាអាទិ៍​។
​ ​បង្ករ​បង្កើត​និង​រក្សាទ្រព្យ​អ​រូបិយ៍​និង​រូបិយ៍ (​ម៉ាក​/​ហ៊ុន​/​កិច្ចសន្យា​សិទ្ធិ​—)៖ ច្បាប់​ការពារ​នូវ​ម៉ាក បង្កើន ឬ​បន្ថយ​ដើមទុន បង្កើត​ភាគហ៊ុន​ថ្មី ការពារ​សិទ្ធិ និង បង្កើត​កាតព្វកិច្ច​រវាង​ភាគី​នៃ​កិច្ច សន្យា ។​ល​៕
​ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031