អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ធនាគារជាតិបានដាក់​ចេញ​វិធានការ ៣ចំណុច​ដើម្បីពង្រឹង​កិច្ច​គាំពារ​អ​ថិ​ជន​​​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​

ធនាគារជាតិបានដាក់​ចេញ​វិធានការ ៣ចំណុច​ដើម្បីពង្រឹង​កិច្ច​គាំពារ​អ​ថិ​ជន​​​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​

នៅ​ថ្ងៃទី ១៨ ខែ សីហា  ម្សិលមិញ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​នូវ​សេ​ក្តី​ប្រកាស​ពត៌មាន​លេខ ធ​១៣-០១៧-៧១៧ សជណ ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន ០៣ ចំណុច ដូចខាងក្រោម​ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អ​ថិ​ជន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​៖
​ទី​១ ការផាកពិន័យ​៖
​ផ្អែកទៅលើ​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល ផ្តល់​កម្ចី​ខ្វះ​តម្លាភាព (​លើ​ការប្រាក់ និង កំ​រ៉ៃ​សេវា​នានា​) នឹងត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤០០ លាន​រៀល ដែល​ស្មើនឹង​ប្រហែល ១០ ម៉ឺន​ដុល្លារ​អាមេរិក​។

​ទី​២ ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ Hotline៖
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ផងដែរ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ប្រកាស​អំពី​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ សម្រាប់​ទំនាក់ទំនង​បន្ទាន់ (Hotline) ចំនួន ០៤ ខ្សែ​ដើម្បី​ទទួល​ព័ត៌មាន​អំពី​អតិថិជន​ដែលមាន​បញ្ហា​ជាមួយ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។​

ទី​៣ ការបន្ត​ចុះ​ត្រួតពិនិត្យ​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​៖
​បន្ថែម​ទៅលើ​យន្តការ​ទាំងពីរ​ខាងលើ ធនាគារជាតិ​នៃ​កម្ពុជា ក៏​នូវតែ​បន្ត​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង (One-site Supervision) ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ធនាគា​រ ជាតិ​នៃ​កម្ពុជា​។​
​ ​
នៅក្នុង​សេចក្តីប្រកាស​នោះ​ផងដែរ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​តឹងរឹង ដូច​មាន ចែង​ក្នុង​ជំពូក​ទី​១៨ ១៩ និង ២០ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ណា​ដែល​ប្រព្រឹត្តិ​ល្មើស​ផងដែរ​៕

ដោយ​៖ ប៉ុ​ម ទូច​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728