អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​ចង់​ក្លាយ​ជា​អ្នកមាន​បាន​ ​ត្រូវ​តែ​ជៀសវាង​រឿង​ទាំង ៤ ​យ៉ាង​​ឱ្យ​បាន!​

​ចង់​ក្លាយ​ជា​អ្នកមាន​បាន​ ​ត្រូវ​តែ​ជៀសវាង​រឿង​ទាំង ៤ ​យ៉ាង​​ឱ្យ​បាន!​

​ការ​បង្កើត​ក្ដី​សុបិន​ ចង់​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​​ ជា​រឿង​ដែល​អ្នកគ្រប់គ្នា​ប្រាថ្នា​ចង់​បាន​ប៉ុន្តែ​រឿង​មួយ​​​ដែល​ពិបាក​នោះ​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​ក្ដី​សុបិន​នោះ​​​ឱ្យ​បាន​ ទើប​ជា​រឿង​លំបាក។ ​ ​សាក់​មើល​ចំណុច​​សាមញ្ញ​ខាង​ក្រោម​នេះ​ដើម្បី​​ក្លាយ​ជា​អ្នក​មាន​បាន៖ ​

១) ចាយ​ច្រើន​ជាងចំណូល៖ ​ជា​រូបមន្ត​យ៉ាង​សាមញ្ញ​បំផុត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​គិត​ឃើញ។​ ការ​ចំណាយ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះបើ​ទោះ​បី​ជា​អ្នករក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​ចាយ​ច្រើន​ជាង​ចំណូល​ទៅ​ហើយ​នោះ លទ្ធផល​ចុង​ក្រោយ គឺ​ប្រាកដ​ជា​វេទនា។ ដូច្នេះ​ហើយ អ្នក​គួរតែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រាកដ​ថា អ្នក​អាច​សល់​ប្រាក់​កាស​ខ្លះ​ដើម្បី​សន្សំ​ទុក។

២) ទិញ​របស់​ប្រើប្រាស់​​មិន​មែន​ជា​​តម្រូវការ៖ ​ត្រូវ​កំណត់​ឱ្យ​បាន​ថា​ ​​ របស់​ណា​ដែល​​អ្នក​ចាំបាច់ និងរបស់​ណា​ដែល​មិន​ចាំ​បាច់។ ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​បាន​ទាល់​តែ​​ អ្នក​​ទិញ​របស់របរ​ទាំងឡាយ​ដែល​ចាំបាច់​សម្រាប់​សេចក្តី​ត្រូវការ​ និងមាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់ ជា​ជាង​ការទិញ​​​មក គ្រាន់តែ​ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន ព្រោះ អ្នក​គ្មាន​ថ្ងៃ​អាច​បំពេញ​ចំណង់​របស់​ខ្លួន​បាន​ឡើយ តែ​បែរជា​ត្រូវ​ចាយ​លុយ​ច្រើន​អត់ប្រយោជន៍​ទៅ​វិញ។ ​ការ​​ដែល​​មិន​​អាច​កំណត់​ទំនិញ​ណា​ដែល​ចាំបាច់​ និង​ទំនិញ​ណា​ដែល​អ្នក​ត្រូវ​ការ​ ​ឱ្យ​បាន​​ច្បាស់​លាស់​ទេ​នោះ​ នោះ​ការ​ចំណាយ​របស់​អ្នក គឺ​មិន​ចំ​ខ្ទង់​នោះ​ទេ ឬអាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ចាយ​អត់​ប្រយោជន៍។

៣) គ្មាន​គម្រោង​ច្បាស់លាស់៖ ​មាន​មនុស្ស​មិន​តិច​នោះ​ទេ​ដែល​មិន​បាន​​គិតគូរ ឬរៀបចំ​ផែនការ​ជីវិត​ច្បាស់លាស់។ នេះ​ជា​​ហេតុ​​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​​ប្រឈម​បញ្ហា​ជា​ច្រើន ហើយ​មិនដឹង​រក​វិធី​ណា​ដើម្បី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា។ ការ​រៀបចំ​ផែនការ ឬគម្រោង ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​កំណត់​ទិសដៅ​ឲ្យ​ច្បាស់​ ថា​អ្វី​ដែល​អ្នក​ចង់​សម្រេច​នៅ​ពេល​ខាង​មុខ ហើយ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​សម្រេច​គោលដៅ​នោះ។ ដូច្នេះហើយ ​ដើម្បីក្លាយ​ទៅ​ជា​អ្នកមាន​ទ្រព្យសម្បតិ្ត​​ស្តុកស្តម្ភ​ម្នាក់ ការ​រៀបចំ​គម្រោង ឬផែនការ គឺ​ជា​រឿង​ដែល​មិន​អាច​មើល​រំលង ហើយ​បើ​មិនទាន់​ធ្វើ​ទេ សូម​ចាប់​ផ្តើម​នៅ​ពេល​ឥឡូវ​នេះ។

៤) មិន​ព្យាយាម​ខំ​រក​ប្រាក់​ចំណូល​៖ បើ​ទោះ​បី​ជា នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រាក់​ចំណូល​របស់​អ្នក​ច្រើន​គួរសម​ហើយ​ក៏​ដោយ តែ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាក់​ចំណូល​ទាំងនោះ កើន​ឡើង​កាន់​តែ​ច្រើន​ថែមទៀត​។ បើ​អ្នក​មិន​ខិតខំ​រិះរក​វិធី ដើម្បីបង្កើត​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​នោះ​ទេ វា​ពិតជា​ពិបាក​សម្រាប់​ការ​ក្លាយ​ទៅ​ជា​អ្នក​មាន។ ដូច្នេះ ត្រូវ​ចាប់​ឱកាស ហើយ​ប្រសិន​បើ​មិន​មាន​ឱកាស គឺ​ត្រូវតែ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បីអាច​មាន​ប្រាក់​ចំណូល​ច្រើន​ឡើងៗ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930