អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ជនជាតិ​បរទេស​អាច​ទិញ​ដី​នៅ​ប្រទេស​កម្ពុជា​បានដែរ​ឬទេ​?

ជនជាតិ​បរទេស​អាច​ទិញ​ដី​នៅ​ប្រទេស​កម្ពុជា​បានដែរ​ឬទេ​?

​តាមរយៈ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ប្រទេស​កម្ពុជា​បានប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ដែល​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច ផែនការ​មកជា​ប្រទេស​មូលធននិយម​ដោយ​អនុវត្ត​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​។ តាមរយៈ​នេះ ជនជាតិ​បរទេស អាច​បោះទុន​វិនិយោគ​ដោយផ្ទាល់​ក្នុងប្រទេស​កម្ពុជា​។ មានន័យថា ជនជាតិ​បរទេស​អាច​កាន់កាប់​ភាគហ៊ុន​១០០% នៃ​ក្រុមហ៊ុន​មួយ ដោយ​មិនចាំបាច់​មានការ​ចូលរួម​ពី​ជនជាតិខ្មែរ​ឡើយ​។

ទាក់ទិន​នឹង​បញ្ហា​នេះ មាន​សំនួរ មួយ​បាន​លើកឡើងថា ដោយហេតុថា​ជនជាតិ​បរទេស​អាច​កាន់កាប់​ភាគហ៊ុន​១០០% នៃ​ក្រុមហ៊ុន​ដែល​បង្កើត ឡើង​នៅ​កម្ពុជា តើ​ជនជាតិ​បរទេស​អាច​ទិញ​ដី​នៅ​ប្រទេស​កម្ពុជា​បានដែរ​ឬទេ​?​ ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ បាន​ចែងថា​៖ “​មានតែ​រូបវន្តបុគ្គល ឬ នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ធ្លី​”​។

ក្នុងន័យនេះ ដើម្បី​អាច​ក្លាយជា​កម្មសិទ្ធិករ​នៃ​ដីធ្លី​នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា​បាន បុគ្គល​នោះ​ចាំបាច់​ត្រូវតែមាន​សញ្ជាតិ​ខ្មែរ មិន​ថា​បុគ្គល​នោះ​ជា​ជនជាតិខ្មែរ ឬ​ជនជាតិ​បរទេស​ឡើយ។ ​ ​

គួរ​បញ្ជាក់ថា ជនជាតិ​បរទេស មិន​ថា​ជា​ជាតិ​សាសន៍​ណា​ឡើយ អាច​ទទួលបាន​នូវ​សញ្ជាតិ​ខ្មែរ​បាន ដោយ ធ្វើការ​ស្នើសុំ​ស្របតាម​ល័ក្ខខ័ណ្ឌ និង នីតិវិធី​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ស្តី​សញ្ជាតិ​របស់​កម្ពុជា​។​​ ​លើសពីនេះទៅទៀត នីតិបុគ្គល​សញ្ជាតិ​បរទេស ក៏​អាច​ទទួលបាន​នូវ​សញ្ជាតិ​ខ្មែរ​ផងដែរ ប្រសិនបើ​នីតិ បុគ្គល​នោះបាន​ចុះបញ្ជី និង ប្រកប​អាជីវកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ភាគហ៊ុន​ចាប់ពី ៥១% ត្រូវបាន ផ្ទេរ​មកក្រោម​ការកាន់កាប់​របស់​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ​។ ​

ផ្ទុយ​មកវិញ ផ្អែក​តាមច្បាប់​ស្តីពី​ការផ្តល់​សិទ្ធិកម្មសិទ្ធិ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ដល់​ជន បរទេស ជនជាតិ​បរទេស​មាន​សិទ្ធិ​ក្លាយជា​កម្មសិទ្ធិករ​លើ​ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ​ចាប់ពី​ជាន់​ទី​១ ឡើងទៅ​។

ក្នុងន័យនេះ ជនជាតិ​បរទេស​មិន​តម្រូវឱ្យមាន​សញ្ជាតិ​ខ្មែរ​ឡើយ ចំពោះ​ការធ្វើ​លទ្ធកម្ម​កម្មសិទ្ធិ​លើ ចំណែក​ឯកជន​នៃ​អគារ​សហកម្មសិទ្ធិ ដែលមាន​ដូចជា ខុន​ដូ (Condominium)  ឬ​ផ្ទះ​ដែលមាន​កម្មសិទ្ធិករ​ច្រើន នាក់​កាន់កាប់​ចំណែក​ឯកជន​ផ្សេងៗ​គ្នា​ជាដើម​។ ចំពោះ​ជាន់​ផ្ទាល់​ដី និង ជាន់​ក្រោម​ដី ជនជាតិ​បរទេស​មិនអាច​ធ្វើ លទ្ធកម្ម​កម្មសិទ្ធិ​បានឡើយ លើកលែងតែ​ជនជាតិ​បរទេស​នោះ​ទទួលបាន​សញ្ជាតិ​ខ្មែរ​ស្របតាម​នីតិ​វិ​ច្បាប់​។ ​ ​ជារួម​មក ជនជាតិ​បរទេស​ក៏​អាចមាន​សិទ្ធិ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ធ្លី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ប្រសិនបើ​បុគ្គល​នោះ​ទទួលបាន​នូវ​សញ្ជាតិ​ខ្មែរ​ស្របតាម​ច្បាប់​ជា​ធរមាន​៕
​ដោយ​៖ ប៉ុ​ម ទូច​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031