អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើទ្រឹស្តីម៉ាស្លូវ (Maslow Theory) ប្រាប់យើងអំពីអ្វីខ្លះ?

តើទ្រឹស្តីម៉ាស្លូវ (Maslow Theory) ប្រាប់យើងអំពីអ្វីខ្លះ?

លោក អាប្រាហាម ម៉ាស្លូវ (Abraham Maslow) គឺជាចិត្តវិទូជនជាតិអាមេរិកដែលបានកើតនៅ ទីក្រុងប្រ៊ូគ្លិន រដ្ឋញូវយ៉ក។ លោកម៉ាស្លូវត្រូវបានគេស្គាល់យ៉ាងផុសផុលតាមរយៈទ្រឹស្តីមួយរបស់លោក ដែលបានរៀបរាប់និងវិភាគអំពីតម្រូវការពីធម្មជាតិរបស់មនុស្ស។ ទ្រឹស្តីនោះត្រូវបានហៅជាទូទៅថា “ទ្រឹស្តីម៉ាស្លូវ ឬ Maslow Theory”។ តើទ្រឹស្តីម៉ាស្លូវ ឬ Maslow Theory” ប្រាប់យើងអំពីអ្វីខ្លះ?

ទ្រឹស្តីម៉ាស្លូវ ឬ Maslow Theory គឺជាទ្រឹស្តីដែលអធិប្បាយអំពីតម្រូវការចាំបាច់របស់មនុស្សតាំងពី ចាប់កំណើតរហូតដល់បាត់បង់ជីវិត។ នៅក្នុងទ្រឹស្តីនេះ លោកម៉ាស្លូវបានបែងចែកតម្រូវការរបស់ មនុស្សជា ៥ ដំណាក់កាល៖
o ដំណាក់កាលទី១៖ ជាតម្រូវការចាំបាច់ខាងផ្លូវកាយ ដូចជាការដកដង្ហើម ការបរិភោគ សេចក្តី ត្រូវការទឹក ការបញ្ចេញកាកសំណល់ ការសម្រាក ការរួមភេទ ការធ្វើឱ្យមានតុល្យភាពផ្នែករាង កាយ។ល។
o ដំណាក់កាលទី២៖ បន្ទាប់ពីទទួលបានតម្រូវការខាងផ្លូវកាយរួចហើយ តម្រូវការបន្ទាប់ដែល មនុស្សត្រូវការជាចាំបាច់នោះគឺតម្រូវការមានសុវត្ថិភាពសម្រាប់ជីវិត។
o ដំណាក់កាលទី៣៖ តម្រូវការសេចក្តីស្រឡាញ់ ការរួមចំណែកក្នុងគ្រួសារ ក្នុងសង្គមជាអាទិ៍។
o ដំណាក់កាលទី៤៖ សេចក្តីត្រូវការការគោរពរាប់អាន ដូចជាការពេញចិត្តនឹងខ្លួនឯង ការជឿជាក់ ការសម្រចជោគជ័យ ការរាប់អានអ្នកដទៃ ការមានមុខមាត់ក្នុងសង្គម ការទទួលស្គាល់ និង ការលើកតម្កើងពីអ្នកដទៃ។ល។
o ដំណាក់កាលទី៥៖ ជាដំណាក់កាលខ្ពស់បំផុត ហៅថា Self-Actualization គឺជាការកសាង កម្លាំងចិត្តកម្រិតខ្ពស់។ សម្រាប់អ្នកណាដែលបានឆ្លងដំណាក់កាលទាំងបួនរួចហើយ ឬមាន អ្វីៗគ្រប់យ៉ាងរួចហើយ គេនឹងឈានមកដល់ការធ្វើអ្វីៗឱ្យអស់ពីសក្តានុពលរបស់ខ្លួន ដូចជា ការមានចរិយាធម៌ ការស្រាវជ្រាវរកអ្វីថ្មីៗដែលមានប្រយោជន៍ដល់មនុស្សជាតិ ការឆ្លើយតប នឹងអ្វីៗបានទៅតាមធម្មជាតិ ដោះស្រាយបញ្ហាផ្សេងៗដោយពុំមានអគតិ ចេះទទួលស្គាល់ ការពិតជាដើម។ល។

ជាការពិតណាស់ តាមរយៈទ្រឹស្តីម៉ាស្លូវនេះ យើងអាចមើលឃើញថា ដើម្បីឱ្យជីវិតរស់នៅពេញលេញ ជាមួយនឹងភាពសុខុដុមរមនា បុគ្គលម្នាក់គួរគប្បីព្យាយាមកសាងជីវិតរបស់ខ្លួនដោយត្រូវបំពេញឱ្យ បាននូវតម្រូវការទាំង៥ដំណាក់កាលនោះ។ លោកម៉ាស្លូវ លើកឡើងថាការណ៍ដែលមនុស្សខំព្យាយាម តបស្នងទៅតាមតម្រូវការចាំបាច់របស់ខ្លួន គឺការកសាងខ្លួនឱ្យបានទៅជាមនុស្សពេញលេញនៅក្នុង ដំណាក់កាលទី៥ គឺជាការសាងកម្លាំងចិត្តដ៏មានប្រយោជន៍បំផុត៕

ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30