អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើអ្វីទៅជាអាករលើធាតុចូល (Input Tax)?

តើអ្វីទៅជាអាករលើធាតុចូល (Input Tax)?

ប្រ​ភព៖​​ http://creative-commons-images.com

អាករលើធាតុចូល គឺជាប្រាក់អាករដែលលោកអ្នកបានបង់លើទំនិញឬសេវា ដែលលោកអ្នកបានទិញសម្រាប់ប្រើ ប្រាស់ក្នុងអាជីវកម្ម។

ប្រសិនបើលោកអ្នកបានចុះបញ្ជីអាករលើតម្លៃបន្ថែម (VAT) ហើយ នោះលោកអ្នកអាចស្នើសុំឥណទានអាករលើ តម្លៃបន្ថែមដែលបានកំណត់លើទំនិញឬសេវាខាងលើនេះ។ នេះគឺជាអាករលើធាតុចូលរបស់លោកអ្នក។ ក្រៅពី អាករលើតម្លៃបន្ថែមដែលបានបង់លើការទិញវត្ថុធាតុដើម ឬ ការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូល ក៏រួមបញ្ចូលផងដែរនូវអាករដែលបានបង់ដូចខាងក្រោម៖
ក. ការទិញសម្ភារៈការិយាល័យ
ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម
គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម
ឃ. ចំណាយថ្លៃទូរស័ព្ទប្រើប្រាស់សម្រាប់អាជីវកម្ម
ង. ចំណាយលើសេវាក្នុងការធ្វើអាជីវកម្ម (ឧទាហរណ៏ៈ ថ្លៃឈ្នួលគណនេយ្យករ ឬមេធាវី)

អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬ សេវាសម្រាប់អាជីវកម្ម របស់ បុគ្គលដទៃ ឬ អាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែង គេហដ្ឋានរបស់លោកអ្នកជាដើម។ អាករលើតម្លៃបន្ថែមដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់ លោកអ្នកទេ។

លើសពីនេះទៅទៀត នៅពេលដែលលោកអ្នកមានការចំណាយ ហើយត្រូវបង់អាករលើតម្លៃបន្ថែម លោកអ្នកត្រូវ សួរខ្លួនឯងថា តើការចំណាយនេះសម្រាប់តែការប្រកបអាជីវកម្មរបស់លោកអ្នកពិតមែនឬទេ? ប្រសិនបើ ពិតមែនលោកអ្នកអាចនឹងកាត់កងបានដោយធ្វើការស្នើសុំឥណទានអាករលើធាតុចូល។

សូមចងចាំថាលោកអ្នកមិន អាចស្នើសុំជាឥណទានអាករលើធាតុចូលសម្រាប់ការចំណាយដូចខាងក្រោមនេះបាន ទេ៖
ក. ការទិញរថយន្ត លើកលែងតែលោកអ្នកប្រកបអាជីវកម្ម លក់់ឬជួល រថយន្តនោះ។
ខ. ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែលោកអ្នកប្រកបអាជីវក ម្មផ្គត់ផ្គង់ការ ទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ៕

ដោយ៖ ប៉ុម ទូច
ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728