អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ពន្ធអចលនទ្រព្យនៅកម្ពុជា៖ គន្លឹះសំខាន់ៗសម្រា​ប់អ្នកទិញ និងអ្នកជួល

ពន្ធអចលនទ្រព្យនៅកម្ពុជា៖ គន្លឹះសំខាន់ៗសម្រា​ប់អ្នកទិញ និងអ្នកជួល

មិនថាអ្នកជាម្ចាស់ផ្ទះ អ្នកលក់ ឬអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជានោះទេអ្នកត្រូវដឹងអំពីប្រភេទពន្ធខុសៗគ្នាដែលមាននៅក្នុងប្រទេស។ការស្វែងយល់អំពីពន្ធទាំងនេះនឹងជួយដល់ម្ចាស់អចនលទ្រព្យឲ្យដឹងអំពីកាតព្វកិច្ចពន្ធកាន់តែច្បាស់។

សម្រាប់អ្នកដែលចង់លក់ និងជួលអចលនទ្រព្យវាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពី មូលដ្ឋានគ្រឹះនៃពន្ធអចលនទ្រព្យមុនពេលចាប់ផ្តើមប្រតិបត្តិការបស់ខ្លួនដើម្បីឲ្យការសម្រេចចិត្តកាន់តែមានភាពច្បាស់លាស់។ លក្ខខណ្ឌដូចគ្នាក៏ត្រូវអនុវត្តចំពោះអ្នកទិញ ឬអ្នកវិនិយោគដែលពួកគេត្រូវដឹងអំពីច្បាប់ពន្ធ និងបញ្ញត្តិផ្សេងៗនៃការគ្រប់គ្រងលើការផ្ទេរ ការលក់ និងការជួលអចលនទ្រព្យ​ដើម្បីឲ្យការសម្រេចចិត្តវិនិយោគកាន់តែល្អប្រសើរ។

ខាងក្រោមជាព័ត៌មានចាំបាច់អំពីពន្ធអចលនទ្រព្យនៅកម្ពុជាដែលមានផលប្រយោជន៍បំ​ផុតសម្រាប់អ្នកទាំងនេះ៖

អ្វីទៅជាពន្ធអចលនទ្រព្យ?
ពន្ធនេះនឹងត្រូវបង់សម្រាប់អចលនទ្រព្យដូចជា៖ ដី អាផាតមេន ខុនដូ ផ្ទះវីឡា….ហើយត្រូវបង់ប្រចាំឆ្នាំត្រឹមថ្ងៃទី ៣០​ ខែកញ្ញា។ ដំណាក់កាលដំបូងគឺជាការត្រូវចុះបញ្ជីដោយមានការភ្ជាប់ជាមួយ​ឯកសារ និងការបង់ពន្ធអចលនទ្រព្យរបស់អ្នក។ អ្នកអាចចុះបញ្ជីអចលនទ្រព្យរបស់អ្នកនៅសាខាពន្ធដារ ដែលគ្រប់គ្រងលើអចលនទ្រព្យរប​ស់អ្នក ហើយអ្នកនឹងត្រូវបំពេញពាក្យក្នុងទម្រង់ PT01 និង PT02។

ទម្រង់ PT02 គឺជាសំណុំបែបបទពន្ធអចលនទ្រព្យ រីឯទម្រង់ PT01 ​ជាសំណុំឯកសារព័ត៌មានបញ្ជាក់អំពី អចលនទ្រព្យ។ ក្នុងការចុះបញ្ជី អ្នកត្រូវតែមានឯកសារដែលបង្ហាញកម្មសិទ្ធិចំពោះអចលនទ្រព្យ ដូចជា សំបុត្រកំណើត លិខិតឆ្លងដែន ប័ណ្ណកម្មសិទ្ធិ(ប្លង់ដី) ដែលផ្តល់ជូនដោយអជ្ញាធរស្រប​ច្បាប់។

ពន្ធអចលនទ្រព្យកំណត់ត្រឹម ០.១ ភាគរយនៃតម្លៃអចលនទ្រព្យសរុប។ តម្លៃនេះត្រូវកំណត់ដោយ គណៈកម្មការវាយតម្លៃអចលនទ្រព្យ។ រូបមន្តគណនាពន្ធត្រូវពឹងផ្អែកលើកត្តាមួយចំនួនរួមមាន ទីតាំង សម្ភារៈប្រើប្រាស់ និងទិន្នន័យដែលប្រមូលបានដោយមន្រ្តីជំនាញរបស់ក្រសួង។​

ម្ចាស់អចលនទ្រព្យនឹងតម្រូវឲ្យបង់ពន្ធលុះត្រាតែអចលនទ្រព្យមានតម្លៃចាប់ពី២៥,០០០​ដុល្លារ ឡើងទៅ។ ក្នុងនោះក៏មានករណីលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធសម្រាប់អចលនទ្រព្យមួួយចំនួនដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរដ្ឋ និងដីឧស្សាហកម្ម។ ការរឹងបណ្តឹងច្បាប់ពន្ធនេះត្រូវបានអនុត្តន៍យ៉ាងតឹងរឹងក្នុងរយៈបីឆ្នាំចុងក្រោយ។

ចំណុចត្រូវដឹងអំពីពន្ធនៃការផ្ទេអចលនទ្រព្យ
អ្នកទិញជាអ្នកត្រូវទទួលខុសត្រូវលើការបង់ពន្ធដែលពន្ធនេះត្រូវបានគេហៅថាពន្ធប្រថាប់ត្រា (ពន្ធលើការផ្ទេអចលនទ្រព្យ) ការផ្ទេឈ្មោះនឹងត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច។ ពន្ធនេះត្រូវបានកំណត់ត្រឹម៤ភាគរយនៃតម្លៃអចលនទ្រព្យសរុប។

តម្លៃពន្ធពិតប្រាកដត្រូវបានគណនាតាមរយៈការវាយតម្លៃជាក់ស្តែងរបស់រដ្ឋ ឬតម្លៃប្រតិបត្តិការជាក់ ស្តែង។ ទោះជាយ៉ាងណាវិធីសាស្ត្រវាយតម្លៃទាំងពីរមិនត្រូវបានគេអនុវត្តន៍គ្រប់ពេលនោះទេនៅក្នុងការអនុវត្តន៍ជាក់ស្តែងគឺអាស្រ័យលើការចរចាគ្នារវាងអ្នកលក់ និងអ្នកទិញ។

ពន្ធកាត់ទុកត្រូវអនុវត្តន៍ដូចម្តេច?
ពន្ធប្រភេទនេះត្រូវអនុត្តន៍ចំពោះអចលនទ្រព្យជួល។ ឧទាហរណ៍ ប្រសិនក្រុមហ៊ុនជួលការិយាល័យនោះក្រុមហ៊ុនត្រូវកាត់១០ភាគរយនៃថ្លៃជួលសម្រាប់បង់លើពន្ធកាត់ទុក។ ចំណែកម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើការបង់ពន្ធកាត់ទុកចំណែកអ្នកជួល​(ឬក្រុមហ៊ុនជួល)ដើរតួរជាភ្នាក់ងារបង់ពន្ធកាត់ទុកនេះជំនួសឲ្យម្ចាស់ផ្ទះ។

ប្រសិនបើអ្នកទិញខុនដូពីម្ចាស់គម្រោងអភិវឌ្ឍន៍អ្នកត្រូវបង់ពន្ធលើតម្លៃបន្ថែម ១០ ភាគរយ លើកលែងតែដីដែលអចលនទ្រព្យនោះតាំងនៅ។​ លក្ខខណ្ឌដូចគ្នាត្រូវអនុវត្តន៍ប្រសិនបើម្ចាស់ផ្ទះបានចុះបញ្ជីពន្ធ។ ប្រសិនបើអ្នកជួលបានចុះបញ្ជីពន្ធការចំណាយលើពន្ធកាត់ទុក១០ភាគរយនឹងត្រូវដកចេញ។​

នរណាបង់ពន្ធលើថ្លៃឈ្នួល/ពន្ធប្រាក់ចំណូល?
ជនជាតិខ្មែរ និងជនបរទេសដែលមានអចលនទ្រព្យផ្ទាល់ខ្លួ​ន ឬមានអចលនទ្រព្យជួលត្រូវបង់បន្ធលើថ្លៃជួល/ប្រាក់ចំណូល។ វិនិយោគិនបរទេសដែលទិញអចលនទ្រព្យនៅកម្ពុជា ឬជួលឲ្យអ្នកដទៃត្រូវបង់១៤​ភាគរយ​នៃប្រាក់ចំណូលប្រចាំឆ្នាំ។ ចំណែកជនជាតិខ្មែរត្រូវបង់១០ភាគរយ។​

សូមចងចាំថាប្រសិនបើអ្នកចង់បានព័ត៌មានជាក់លាក់ទាក់ទងនឹងពន្ធអចលនទ្រព្យយើងសូមណែនាំឲ្យអ្នកជួបជាមួយអ្នកប្រឹក្សាឯករាជ្យផ្នែកច្បាប់ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រិត១០០ភាគរយ៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930