អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើត្រូវបំពេញល័ក្ខខ័ណ្ឌអ្វីខ្លះ ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបញ្ចាំ និង ទិញ-លក់ទ្រព្យបញ្ចាំ?

តើត្រូវបំពេញល័ក្ខខ័ណ្ឌអ្វីខ្លះ ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបញ្ចាំ និង ទិញ-លក់ទ្រព្យបញ្ចាំ?

ប្រ​ភព៖​​ digital-photo-secrets.com

អាជីវកម្មទទួលបញ្ចាំ គឺជាអាជីវកម្មមួយប្រភេទដែលភាគីម្ខាងដាក់នូវចលនវត្ថុ (មានដូចជា ឡាន ម៉ូតូ ) ឬ ឯកសារបញ្ជាក់សិទ្ធិកាន់កាប់អចលនវត្ថុ (មានដូចជា ប្លង់ដី/ផ្ទះ លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ជាអាទិ៍) ឬ ឯកសារផ្សេងៗទៀត ទៅឱ្យភាគីម្ខាងទៀតជាអាជីវករ ដើម្បីធានាដល់ការទូទាត់សងប្រាក់កម្ចី និង ការប្រាក់។
ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មនេះ អាជីវករទាំងឡាយត្រូវបំពេញនូវល័ក្ខខ័ណ្ឌដូចខាងក្រោម៖
1. ជារូបវ័ន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ហើយមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ ឬជានីតិបុគ្គលដែលមាន សញ្ជាតិខ្មែរដែលបានបំពេញបែបបទ និង ចុះបញ្ជីត្រឹមត្រូវតាមច្បាប់។
2. មានលិខិតថ្កោលទោស ឬលិខិតបញ្ជាក់កិរិយាមាយាទដែលចេញដោយក្រសួងយុត្តិធម៌ ឬពីអាជ្ញាធរ ពាក់ព័ន្ធ។
3. បានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់នៅក្រសួងពាណិជ្ជកម្ម (ប្រសិនបើជានីតិបុគ្គល)។
4. មានអាសយដ្ឋានស្នាក់នៅ (ក្នុងករណីរូបវ័ន្តបុគ្គល) ឬ អាសយដ្ឋានចុះបញ្ជី (ក្នុងករណីនីតិបុគ្គល) ច្បាស់លាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
5. ត្រូវបង្ហាញពីកន្លែងសុវត្ថិភាពដើម្បីធានាថែរក្សា និង ការពារការខូចខាត ឬការបាត់បង់ទ្រព្យ។
6. ត្រូវមានដើមទុនអាជីវកម្មអប្បរមាចំនួន ៨០ លានរៀល (ស្មើនឹង ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) និង ដាក់ ប្រាក់តំកល់ចំនួន ១០% នៃដើមទុនអាជីវកម្ម ឬ ប្រាក់តំកល់អតិបរមាចំនួន ៤០ លានរៀល (ស្មើនឹង ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ទៅក្នុងគណនីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដែលមានចែងនៅក្នុង សៀវភៅបន្ទុក។
7. អាជីវករអាចដកប្រាក់តំកល់ខាងលើមកវិញបាន លុះត្រាតែមានការអនុញ្ញាតពីក្រសួងដូចដែលមានចែង នៅក្នុងសៀវភៅបន្ទុក។
8. ត្រូវមានលិខិតបញ្ជាក់អាសយដ្ឋានកន្លែងអាជីវកម្មឱ្យបានច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន។
9. មានកម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រ ឬប្រហាក់ប្រហែលផ្នែកសេដ្ឋកិច្ច ឬពាណិជ្ជកម្ម ឬនីតិសាស្ត្រ ឬ វិញ្ញាបនបត្រផ្សេងៗទៀតដែលទាក់ទងនឹងអាជីវកម្ម ឬមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង អាជីវកម្ម ឬធ្លាប់បម្រើការងារផ្នែកនេះពីមុន។
10. មានសមត្ថភាពក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពទាំងការនិយាយ ការសរសេរ និង មានសមត្ថ ភាពក្នុងការរៀបចំរបាយការណ៍ដែលមានទំរង់បែបបទត្រឹមត្រូវ។
11. បង្ហាញពីម្ចាស់ភាគហ៊ុន នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងផ្នែកផ្សេងៗ និងឈ្មោះបុគ្គលិកដែលបម្រើការងារ នៅក្នុងកន្លែងអាជីវកម្មឱ្យបានច្បាស់លាស់។
12. បានបង់ថ្លៃអាជ្ញាប័ណ្ណដូចបានកំណត់។
13. ភ្ជាប់គំរូស្លាកសញ្ញា និង ត្រារបស់កន្លែងអាជីវកម្ម ព្រមទាំងហត្ថលេខារបស់អ្នកកាន់អាជ្ញាប័ណ្ណ។ល៕
គួរបញ្ជាក់ផងដែរថា អាជ្ញាប័ណ្ណសម្រាប់ប្រកបអាជីវកម្មទទួលបញ្ចាំនេះមានសុពលភាពរយៈពេល ០១ ឆ្នាំ គិតចាប់ ពីថ្ងៃចុះហត្ថលេខា។ អ្នកកាន់អាជ្ញាប័ណ្ណត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឱ្យបាន ៣០ ថ្ងៃ មុនពេលអាជ្ញាប័ណ្ណ នោះអស់សុពលភាព។ អាជ្ញាប័ណ្ណថ្មីក៏ដូចជាអាជ្ញាប័ណ្ណបន្តគឺមានតម្លៃ ២.០០០.០០០ រៀល (ស្មើនឹង ៥០០ ដុល្លារសហរដ្ឋអាមេរិក)។

ដោយ៖ ប៉ុម ទូច

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30