អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា

ស្វែងយល់ច្បាប់ពន្ធលើអចលនទ្រព្យនៅកម្ពុជា

ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យ ដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។ ខាងក្រោមនេះគឺជាព័ត៌មានចាំបាច់មួយចំនួនដែលអ្នកជាម្ចាស់អចលនទ្រព្យត្រូវធ្វើការស្វែងយល់ដើម្បីប្រាកដថាអចលទ្រព្យរបស់អ្នកជាប់ពន្ធ ឬមិនជាប់ពន្ធ។

តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់ពន្ធ?
យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។

អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា៖ ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ ទោះយ៉ាងណាមានអចលន​ទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។

តើអចលនទ្រព្យមានតម្លៃប៉ុន្មានត្រូវជាប់ពន្ធ?
អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល ​(២៥,០០០ដុល្លារ) ឡើងទៅ។

តើអ្នកណាជាអ្នកជាប់បន្ទុកបង់ពន្ធអចលនទ្រព្យ?
យោងទៅតាមច្បាប់អ្នកដែលជាប់បន្ទុកបង់ព​ន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយលើអចលនទ្រព្យជាប់ពន្ធ។

តើត្រូវបង់ពន្ធនៅឯណា?​
សម្រាប់អចលទ្រព្យនៅតាមខេត្តតម្រូវឲ្យបង់ពន្ធតាមសាខាពន្ធដារខេត្តប្រសិនបើអចល​នទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញត្រូវបង់នៅសាខាពន្ធដារខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំ​ដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះអ្នកបង់ពន្ធតម្រូវឲ្យដាក់លិខិតប្រកាសពន្ធ​ និងគណនាពន្ធដោយខ្លួនឯង។

ក្រៅពីការបង់ពន្ធតាមសាខាពន្ធដារម្ចាស់អចលនទ្រព្យក៏អាចបង់ពន្ធនៅតាមសាខាធនាគារដៃគូមួយចំនួនដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ាធនាគារ​ អេអិនហ្សិតរ៉ូយ៉ាល់ ឬធនាគារកម្ពុជាសាធារណៈ។

តើត្រូវគណនាប្រាក់ពន្ធដូចម្តេច?
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ បានបង្ហាញជារូមបន្តរួមមួួយ ក្នុងការគណនាប្រាក់ពន្ធដោយយកតម្លៃអចលនទ្រព្យ សរុបគុណឲ្យ៨០ភាគរយដកនឹង ១០០លានរៀលរួចគុណនឹង ០,១ ភាគរយ។

ឧទាហរណ៍៖ អ្នកមានដីទំហំ ១៥ម x ៣០ម ឬ ៤៥០ ម៉ែត្រការ៉េ ហើយនៅលើដីនោះមានផ្ទះល្វែងទំហំ ៥មx២០ម ឬ ១០០​ម៉ែត្រការ៉េចំនួន២ជាន់។ បន្ទាប់ពីវាយតម្លៃ ឬផ្នែកលើតារាងតម្លៃរបស់ក្រសួងបង្ហាញថាដីក្នុងតំបន់នោះមានតម្លៃ៣០០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះល្វែងជាន់ផ្ទាល់ដីមានតម្លៃ២៥០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះជាន់ទីមួយមានតម្លៃ២០០​ដុល្លារ/ម៉ែត្រការ៉េ​ និងជាន់ទី២មានតម្លៃ១៧០ដុល្លារ/ម៉ែត្រការ៉េ។

សូម​មើលរបៀបគណនា៖
តម្លៃដីសរុប គឺ ៤៥០ x ៣០០ ដុល្លារ = ១៣៥,០០០ ដុល្លារ

ផ្ទះជាន់ផ្ទាល់ដី គឺ ១០០ x ២៥០ ដុល្លារ = ២៥,០០០​ ដុល្លារ

ផ្ទះជាន់ទី១ គឺ ១០០ x ២០០ ដុល្លារ = ២០,០០០ ដុល្លារ

ផ្ទះជាន់ទី ២ គឺ ១០០ x ១៧០ ដុល្លារ = ១៧,០០០ ដុល្លារ

យើងបានតម្លៃអចលនទ្រព្យសរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារ

ប្រាក់ពន្ធត្រូវបង់គឺ (១៩៧,០០០ ដុល្លារ x ៨០% – ២៥,០០០ ដុល្លារ) x ០,១% = ១៣២,៦ ដុល្លារ

ដូចនេះ ប្រាក់ពន្ធដែលអ្នកត្រូវបង់គឺ ១៣២,៦ ដុល្លារ ឬ ៥៣០,៤០០ រៀល។

តើអាចដឹងពីតម្លៃអចលនទ្រព្យដោយរបៀបណា?​
ការកំណត់តម្លៃអចលនទ្រព្យត្រូវធ្វើដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយផ្នែកទៅលើ តម្លៃជាក់ស្តែងលើទីផ្សារ។​​ ចំពោះការកំណត់តម្លៃដី និងតម្លៃអគារ ឬផ្ទះ ក្រសួងមានចេញជាតា រាងតម្លៃទៅតាមទីតាំង ឬតំបន់ផ្សេងៗគ្នាដែលបានបិទផ្សាយនៅតាមសាខាពន្ធដារខេត្ត និងខណ្ឌ។ ក្រៅពីនេះក៏មានការចុះត្រួតពិនិត្យ និងវាស់វែងលើអចលនទ្រព្យដោយផ្ទាល់ ពីគណៈកម្មការវាយតម្លៃអលនទ្រព្យ។

ប្រសិនបើអចលន​ទ្រព្យនោះមានទាំងដី​ និងអគារសង់ភ្ជាប់ជាមួយគ្នាអចលនទ្រព្យនោះត្រូវបានរាប់បញ្ចូលថា ជាអចលនទ្រព្យតែមួយ​​ ហើយតម្លៃអចលនទ្រព្យសរុបបាន មកពីបូកបញ្ចូលគ្នារវាងតម្លៃ ដីសរុប និងតម្លៃអគារសរុប។ ប៉ុន្តែសម្រាប់អចលនទ្រព្យស្ថិតនៅលើទីតាំងផ្សេងគ្នាត្រូវរាប់បញ្ចូលជា អចលនទ្រព្យផ្សេងគ្នា និងត្រូវធ្វើ លិខិតប្រកាសពន្ធដាច់ពីគ្នា។

តើត្រូវមានឯកសារអ្វីខ្លះនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យ?
ឯកសារសំខាន់ៗដែលត្រូវភ្ជាប់មកជាមួយនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យមានដូចជា៖ ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណរួមមាន អត្តសញ្ញាណប័ណ្ណខ្មែរ សំបុត្របញ្ជក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបទេស លិខិតបញ្ជាក់ពីទីលំនៅដូចជាសៀវភៅគ្រួសារ ប័ណ្ណកម្មសិទ្ធិលើ អចលនទ្រព្យ ប្លង់រឹង ឬឯកសារផ្សេងទៀត ដែលបញ្ជាក់ពីកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ចេញដោយអជ្ញាធរឃុំ/សង្កាត់ស្របច្បាប់។

តើអ្វីជាប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ?
ប័ណ្ណសំគាល់ការបង់ពន្ធអចលនទ្រព្យជាកាតសម្គាល់អចលនទ្រព្យមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃអចលនទ្រព្យ។ កាតនេះមានសុពលភាព ជានិច្ចមិនថាអចលនទ្រព្យនោះត្រូវបានទិញលក់ ឬដូរម្ចាស់កាន់កាប់ក៏ដោយ។​

ប័ណ្ណសម្គាល់អចលនទ្រព្យការបង់ពន្ធអចលនទ្រព្យបង្កើតឡើងដើម្បីជួយសម្រួលដល់ការបង់ពន្ធឲ្យកាន់តែមានភាពងាយស្រួលដោយសារម្ចាស់អចលនទ្រព្យអាចបង់ពន្ធតាមសាខាពន្ធដាមួយណាក៏បាន ហើយពន្ធនោះនឹងចូលទៅកាន់សាខាពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ។

តើបច្ចុប្បន្ននេះយើងអាចបង់ពន្ធតាមប្រព័ន្ធអនឡាញបានដែរឬទេ?​
នៅពេលអនាគតការបង់ពន្ធនឹងកាន់តែងាយស្រួល នាយកដ្ឋានពន្ធដារនឹងដាក់ឲ្យមានការប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-payment) ដែលជួយសម្រួលដល់ម្ចាស់អចលនទ្រព្យថែមទៀតមិនថានៅទីណាប្រទេសណាក៏ពួកគេនៅតែអាចបង់ពន្ធបាន៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930