អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ការនាំចូល និងនាំចេញរូបិយប័ណ្ណបរទេស

ការនាំចូល និងនាំចេញរូបិយប័ណ្ណបរទេស

១.#ការនាំចូលរូបិយប័ណ្ណ
ការនាំចូលរូបិយប័ណ្ណបរទេសមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគណៈប្រតិភូនានា ភ្ញៀវគ្រប់ប្រភេទ នីតិបុគ្គល និងរូបវ័ន្តបុគ្គលដទៃទៀត ហៅកាត់ថា “អ្នកតំណាង” ពុំមានការកម្រិត បរិមាណទេ។

អ្នកដំណើរដែលនាំចូលនូវរូបិយប័ណ្ណបរទេស មានទឹកប្រាក់ស្មើឬលើសពី ១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ចាំបាច់ត្រូវបំពេញប្រតិវេទន៍គយ តាមនីតិវិធីកំណត់ជាធរមាន ហើយត្រូវប្រគល់ ឲ្យមន្រ្តីគយ សម្រាប់ពិនិត្យផ្ទៀងផ្ទាត់នៅពេលនាំចេញទៅវិញ។

២.#ការនាំចេញរូបិយប័ណ្ណ

អ្នកដំណើរដែលនាំចេញ នូវរូបិយប័ណ្ណបរទេសពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានទឹកប្រាក់លើសពី ១០.០០០ “មួយម៉ឺន” ដុល្លារអាមេរិក ឬលើសពីចំនួនរូបិយប័ណ្ណបរទេសដែលសាម៉ីខ្លួនបានប្រកាសក្នុង ប្រតិវេទន៍គយនាពេលនាំចូល ត្រូវមានការអនុញ្ញាតឲ្យនាំចេញ ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នមាន សមត្ថកិច្ចពាក់ព័ន្ធនានា។

#នីតិវិធីនាំចេញរូបិយប័ណ្ណ

អ្នកដំណើរដែលនាំចេញរូបិយប័ណ្ណបរទេស ត្រូវអនុវត្តដូចតទៅ៖

-បង្ហាញចំពោះមន្រ្តីគយ នូវលិខិតអនុញ្ញាតឲ្យនាំចេញដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា
-បំពេញប្រតិវេទន៍គយឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់
-ធ្វើដំណើរតាមមាត់ច្រកចូល-ចេញ ដែលបានកំណត់ដោយភ្នាក់ងារមានសមត្ថកិច្ច។ ការយករូបិយប័ណ្ណធ្វើដំណើរតាមច្រកផ្លូវផ្សេង ឬ ដោយអ្នកកាន់បញ្ញើដ៏ទៃ ក្រៅពីម្ចាស់កម្មសិទ្ធិ ត្រូវហាមឃាត់ជាដាច់ខាត

បំពេញជាលាយល័ក្ខណ៍អក្សរឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់លើប្រតិវេទន៍គយ អំពីប្រភេទ និងចំនួនរូបិយប័ណ្ណ ដែលមានជាប់នឹងខ្លួន បញ្ញើជាមួយអ្នកដ៏ទៃ បញ្ញើតាមយន្តហោះ ដើម្បីបង្ហាញ ដល់មន្រ្តីគយដែលមានភារកិច្ចត្រួតពិនិត្យ នៅក្នុងការិយាល័យគយនិងរដ្ឋាករ៕

>>>ព័ត៌មានបន្ថែមសូមមើល៖ ប្រកាសលេខ ០១៣ ប្រក.សហវ.គរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៨ ស្តីពីនីតិវិធីក្នុងការនាំចេញ-នាំចូលរូបិយប័ណ្ណបរទេស

ប្រភព៖ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30