អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើនីតិវិធីនៃការចុះបញ្ជីអចលនទ្រព្យធ្វើឡើងដូចម្ដេច?

តើនីតិវិធីនៃការចុះបញ្ជីអចលនទ្រព្យធ្វើឡើងដូចម្ដេច?

កាលពីលើកមុនមុន Bizkhmer បានបង្ហាញប្រិយមិត្តរួចមកហើយនូវប្រភេទអចលនទ្រព្យដែលជាប់ពន្ធ និងអចលនទ្រព្យដែលមិនជាប់ពន្ធ។ សម្រាប់ថ្ងៃនេះ យើងសូមបង្ហាញលោកអ្នកបន្តទៀតពីនីតិវិធីនៃការចុះបញ្ជីអចលនទ្រព្យស្ថិតនៅក្រោមច្បាប់របស់កម្ពុជា។

សូម​អានៈ តើអចលនទ្រព្យណាខ្លះជាប់ពន្ធ អចលនទ្រព្យណាខ្លះមិនជាប់ពន្ធ?

១.សម្រាប់អ្នកដែលមានអចលនទ្រព្យដែលជាប់ពន្ធ ត្រូវទៅចុះបញ្ជីនៅកន្លែងណា?
ផ្អែកលើនីតិវិធីនៃច្បាប់ អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់មានកាតព្វកិច្ចត្រូវទៅចុះបញ្ជីអចលនទ្រព្យរបស់ខ្លួននៅរដ្ឋបាលសារពើពន្ធក្នុងភូមិសាស្ត្រដែលអចលនទ្រព្យរបស់ខ្លួននោះស្ថិតនៅ។ ការចុះ បញ្ជីនេះត្រូវទៅធ្វើយ៉ាងយឺតបំផុតគិតត្រឹមថ្ងៃទី ៣០ ខែកញ្ញានៃ ឆ្នាំជាប់ពន្ធនីមួយៗ ហើយសម្រាប់អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់នោះទេ។

២.តើគេអាចយកពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យបាននៅកន្លែងណាខ្លះ?
សម្រាប់សាធារណជនដែលមានបំណងចង់ចុះបញ្ជីអចលនទ្រព្យ អាចស្នើសុំពាក្យចុះបញ្ជីអចលនទ្រព្យបាននៅរដ្ឋបាលសារពើពន្ធ (សាខាពន្ធដារខេត្ត-ខណ្ឌ) នៅក្នុងភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ។ ក៏ប៉ុន្តែដោយសារតែបច្ចុប្បន្ននេះមានលក្ខណៈងាយស្រួលជាងមុន លោកអ្នកមិនចាំបាច់ទៅយកពាក្យស្នើសុំនៅសាខាពន្ធដារផ្ទាល់ទេ ពោលគឺអាចទាញយកឯកសារនេះនៅតាមគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារបានគឺ www.tax.gov.kh។ ពាក្យស្នើសុំនេះ គឺត្រូវផ្តល់ជូនលោកអ្នកដោយឥតគិតថ្លៃ។

៣.ចង់ចុះបញ្ជីអចលនទ្រព្យ តើលោកអ្នកចាំបាច់ត្រូវមានឯកសារអ្វីខ្លះ?
ជាគោលការណ៍នៅពេលដែលលោកអ្នកដាក់ពាក្យស្នើសុំចុះ បញ្ជីអចលនទ្រព្យ លោកអ្នកត្រូវនាំយកជាមួយនូវឯកសារជាច្រើនដែលរួមមាន៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស។
-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬ លិខិតបញ្ជាក់ទីលំនៅ។
-ប័ណ្ណសម្គាល់សិទ្ធិ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬ ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណីដែលអចលនទ្រព្យបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសាររវាងអ្នកទិញ និងអ្នកលក់មកជាមួយផង។

៤.តើអ្នកចុះបញ្ជីអចលនទ្រព្យនឹងទទួលបានអ្វីមកវិញពីរដ្ឋបាលសារពើពន្ធនៅពេលបានចុះបញ្ជី?
នៅពេលដែលលោកអ្នកបានចុះបញ្ជីថ្មីរួចហើយ លោកអ្នកនឹងទទួលបានលិខិតបញ្ជាក់ការចុះបញ្ជីពន្ធលើអចលនទ្រព្យដែលមានចុះលេខអត្តសញ្ញាណកម្មសារពើពន្ធនៃអចលនទ្រព្យសម្រាប់សម្គាល់អចលនទ្រព្យនីមួយៗដែលចេញដោយរដ្ឋបាលសារពើពន្ធ។ លេខអត្តសញ្ញាណកម្មសារពើពន្ធនេះត្រូវប្រើលើឯកសារដែលពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យទាំងអស់។

៥.តើអ្នកជាប់ពន្ធអចលនទ្រព្យមានកាតព្វកិច្ចអ្វីខ្លះនៅពេលដែលអចលនទ្រព្យរបស់ខ្លួនមានការប្រែប្រួល?
ចំណុចនេះ អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់ត្រូវផ្តល់ព័ត៌មានបន្ថែមទោតាមទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធក្នុងករណីដែល៖
-អចលនទ្រព្យរបស់ខ្លួនត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់អំណោយ ហើយអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជីទៀត។
-ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ។
-ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬ រំលាយចោល។
-ការផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលបានផលប្រយោជន៍ចុងក្រោយ៕

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ស្រាវជ្រាវ៖ សូរ៉ាណា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31