អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​ដើម្បី​​បង្កើត​គណនេយ្យ​​ចុះ​ឈ្មោះ​ក្រុមហ៊ុន​​​​ នៅ​លើ​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​គេ​ធ្វើ​ដូចម្តេច​ខ្លះ?

​ដើម្បី​​បង្កើត​គណនេយ្យ​​ចុះ​ឈ្មោះ​ក្រុមហ៊ុន​​​​ នៅ​លើ​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​គេ​ធ្វើ​ដូចម្តេច​ខ្លះ?

ក្រោយ​មានការ​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់ នៅ​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​អាជីវកម្ម​ថ្មីថ្មោង​​​ដែល​​ចង់​ចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​គឺ​​​​ត្រូវ​​បង្កើត​គណនេយ្យ​​មួយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងពាណិជ្ជកម្ម​ជាមុនសិន​នៅ​មុន​ពេល​ចុះ​បញ្ជី​ក្រុមហ៊ុន។

ការ​ង្កើត​គណនេយ្យ​​​​របស់​អ្នក​​នៅ​ពេល​នេះ គឺ​ជា​ការ​ចុះ​ឈ្មោះ​ជា​​អ្នក​ប្រើប្រាស់​ថ្មី (Register as new user) ដែល​លោក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​​គេហទំព័រ​ក្រសួង​ www.businessregistration.moc.gov.kh។ នៅ​ពេល​ដែលអ្នក​ចូល​ទៅ​​កាន់​ Link នេះ វា​នឹង​លោត​ផ្ទាំង​ទំព័រ​មួយ​​ដែល​មាន​​ចំណង​ជើង​ធំៗ​ថា “ចុះបញ្ជី​ពាណិជ្ជកម្ម ឬ Business Registration” ដូច​មាន​នៅ​ក្នុង​រូបភាពខាងក្រោម​។

ជំហាន១៖ សូម​មើល​ទៅ​​ផ្ទាំង​ខាងស្តាំ​​នៃ​ទំព័រ​ខាងក្រោម នោះ​លោក​អ្នក​នឹង​ឃើញ​ពាក្យ Login/Register ហើយ​​នឹង​មាន​បង្ហាញ​ផ្ទាំង​ចំនួន​៣​គឺ
១.Login
២. Register as new user
៣.Activate (User)

ជំហានទី២៖ ​ដោយសារតែ​អ្នក​ជា​អ្នក​បង្កើត​គណនេយ្យ​ដំបូង​ចុះ​ឈ្មោះ​​​នៅ​លើ​គេហទំព័រ​ក្រសួង​នេះ ដូច្នេះ​លោក​អ្នក​ត្រូវ​ជ្រើសរើស​​ផ្ទាំង​​ទី២ សញ្ញាព្រួញក្រហម​ គឺ Register as new user

 

ជំហានទី៣៖​ បន្ទាប់​មក​វា​នឹង​លោត​ផ្ទាំង​ដូច​ខាងក្រោម ហើយ​លោក​អ្នក​ត្រូវ​បំពេញ​​ព័ត៌មាន​ផ្សេងៗ​​​ដែល​រួម​មាន​ព័ត៌មាន​អំពី​អ្នក​ប្រើប្រាស់ និង​ព័ត៌មាន​ទំនាក់ទំនង​ជា​ដើម​។ ​អ្នក​អាច​ជ្រើសរើស​ភាសា​ជា ភាសាខ្មែរ ឬ​អង់គ្លេស​ក៏​បាន​អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​លោក​អ្នក។

ជំហាន​ទី ៤៖ នៅពេល​អ្នក​បំពេញ​ព័ត៌មាន​ផ្សេងៗ​រួចហើយ សូម​ចុច​លើ​ពាក្យ​ “create”( “បង្កើត”) នៅ​ផ្នែក​ខាងក្រោម​បង្អស់ នោះ​អ្នក​នឹង​ឃើញ​ផ្ទាំង​ថ្មី​លេច​ចេញ​មក​។ នេះ​មាន​ន័យ​ថា ​​អ្នក​បាន​បង្កើត​គណនេយ្យ​បាន​ជោគជ័យ​​ហើយ​។

បន្ទាប់​ពី​នោះ លោក​អ្នក​អាច​ចូល​ទៅ​កាន់​គណនេយ្យ​របស់​លោក​អ្នក​​នៅ​ពេល​ណា​​មួយ​ក៏​បាន​នៅ​​លើក​ក្រោយ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ Username (ឈ្មោះ​​អ្នក​ប្រើប្រាស់​) និង password (លេខសម្ងាត់​) ​ឲ្យ​ច្បាស់​ ​ដោយ​មិន​ចូល​ទៅ​កាន់​ទំព័រ Register as new user ទៀត​នោះ​ទេ។ លោក​អ្នក​ត្រូវ​ចូល​មក​កាន់​ទំព័រ Login វិញ​ម្តង ព្រោះ​​​អ្នក​បាន​​បង្កើត​គណនេយ្យ​រួច​ហើយ៕

ថ្លៃ​សេវាកម្ម​បង្កើត​គណនេយ្យ​នេះ គឺ​​ឥតគិតថ្លៃ៕

​ប្រភព៖ ក្រសួង​​ពាណិជ្ជកម្ម​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728