អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​​កន្លែង​ណា? នៅ​ពេល​ណា?

តើ​ពន្ធ​ប៉ាតង់​ត្រូវ​បង់​នៅ​​កន្លែង​ណា? នៅ​ពេល​ណា?

នៅ​លើក​មុន​ប្រិយមិត្ត​បាន​ស្វែង​យល់​រួច​មក​ហើយ​ថា អ្វី​ទៅ​ជា​ពន្ធ​ប៉ាតង់ និង​​របៀប​គណនា​ពន្ធ​ប៉ាតង់។ នៅ​ថ្ងៃ​នេះ លោក​អ្នក​នឹង​​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៀត​​ជុំវិញ​ប្រធានបទ​ពន្ធ​ប៉ាតង់​នេះ​។

១.តើ​ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​កន្លែង​ណា?
​ការ​បង់​ពន្ធ​ប៉ាតង់​ត្រូវ​ធ្វើ​ឡើង​​នៅ​ទីតាំង​ដូច​ខាងក្រោម៖ ​
ក.សហគ្រាស ឬ អ្នក​ជាប់​ពន្ធ​ធំ
សហគ្រាស ឬ​អ្នក​ជាប់​ពន្ធ​ធំ​​មាន​ជាអាទិ៍ គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ សាខា​ក្រុមហ៊ុន​បរទេស ឬ ក្រុមហ៊ុន​ពហុជាតិ សហគ្រាស​ដទៃទៀត​ដែល​មាន​​ផល​របរ​ប្រចាំ​ឆ្នាំ​ចាប់​ពី ២ ០០០០ លាន​រៀល​ឡើង​ទៅ​ ) ពន្ធ​ប៉ាតង់​ត្រូវ​​បង់​នៅ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ពន្ធ​ធំ។
ខ.សហគ្រាស​ធុន​តូច និង​សហគ្រាស​ធុន​មធ្យម
​សហគ្រាស​ធុន​តូច និង​សហគ្រាស​ធុន​មធ្យម​ដែល​​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​​ក្រោម ២ ០០០ លាន​រៀល ត្រូវ​បង់​ពន្ធ​ប៉ាតង់​នៅ​​សាខា​ពន្ធដារ​​ខេត្ត-ខណ្ឌ​ដែល​សហគ្រាស​នោះ​ស្ថិត​នៅ ឬ​នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ឬ សាខា​ធនាគារ​កាណាឌីយ៉ា​​ទូទាំង​ប្រទេស​។ ចំពោះ​អាជីវកម្ម​ចល័ត​​ត្រូវ​បង់ពន្ធ​ប៉ាតង់​នៅ​ការិយាល័យ​រដ្ឋបាល​សារពើពន្ធ​កន្លែង​ដែល​ចុះ​បញ្ជី​អាជីវកម្ម។

២.តើ​ពន្ធប៉ាតង់​ត្រូវ​បង់​នៅ​ពេល​ណា?
យោង​តាម​ប្រកាស​​លេខ ១៨២១ សហវ.ប្រក ចុះ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ​ឆ្នាំ ២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តី​ពី​វិធាន​ និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ ​​អ្នក​ជាប់ពន្ធ​ទាំងអស់ ត្រូវ​​​បង់​​ពន្ធ​ប៉ាតង់​ដូច​ខាងក្រោម៖
ក.សហគ្រាស​ចាស់​៖ ត្រូវ​​​បង់​​ពន្ធ​ប៉ាតង់​នៅ​ក្នុង​​អំឡុង​ពេល​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​មករា ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា​ជា​រៀងរាល់​ឆ្នាំ។
ខ.សហគ្រាស​ថ្មី៖ អ្នក​ជាប់​ពន្ធ​ដែល​ចាប់​ផ្តើម​ប្រកប​អាជីវកម្ម​​លើក​ដំបូង​មាន​រយៈពេល​ ១៥ ថ្ងៃ​បន្ទាប់​ពី​មាន​សកម្មភាព​​សេដ្ឋកិច្ច​បឋម ឬ​​កាល​បរិច្ឆេទ​​នៃ​ការ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​។

ប្រភព៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930