អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​គេ​អាច​បង់ ឬ មិន​បង់​ពន្ធ​ប៉ាតង់​​បាន​នៅ​ក្នុង​ករណី​ណា​ខ្លះ?

តើ​គេ​អាច​បង់ ឬ មិន​បង់​ពន្ធ​ប៉ាតង់​​បាន​នៅ​ក្នុង​ករណី​ណា​ខ្លះ?

លើក​មុន​ប្រិយមិត្ត​បាន​ស្វែង​យល់​​រួច​មក​ហើយ​ពី​​​ទីកន្លែង និង​​​អំឡុង​ពេល​នៃ​ការ​បង់​ពន្ធ​ប៉ាតង់​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​កម្ពុជា។ ជា​បន្ត​​ទៅ​ទៀត​នេះ Bizkhmer សូម​បង្ហាញ​ជូន​លោក​អ្នក​ពី​បែបបទ​នៃ​ការ​បង់ពន្ធ​ប៉ាតង់​វិញ​​ម្តង​ ថា​តើ​គេ​បង់ ឬ មិន​ចាំបាច់​បង់​ពន្ធ​ប៉ាតង់​នៅ​ក្នុង​ករណី​ណា​ខ្លះ?

ក. ក្នុង​ករណី​អ្នក​ជាប់​ពន្ធ​ផ្លាស់ប្ដូរ​សកម្មភាព​អាជីវកម្ម​ថ្មី
ប្រសិន​បើ​អ្នក​ជាប់ពន្ធ​​​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​សកម្មភាព​អាជីវកម្ម​​ថ្មី អ្នក​ជាប់ពន្ធ​ត្រូវ​បង់​ពន្ធ​ប៉ាតង់​សម្រាប់​​សកម្មភាព​អាជីវកម្ម​ថ្មី​នោះ។ ឧទាហរណ៍៖ លោក​ សុក ​បាន​បើក​ក្រុមហ៊ុន​ជួសជុល​រថយន្ត​មួយ​កន្លែង​។ ២ ឆ្នាំ​ក្រោយ​មក មុខ​របរ​នេះ​មិន​កាក់កប គាត់​ក៏​ផ្លាស់ប្ដូរ​បើក​ក្រុមហ៊ុន​ផលិត​​ទឹកបរិសុទ្ធ​វិញ​ម្តង។ ក្នុង​ករណី​នេះ គាត់​ត្រូវ​បង់​ពន្ធ​​ប៉ាតង់​សម្រាប់​ក្រុមហ៊ុន​ថ្មី ​គឺ​ក្រុមហ៊ុន​ផលិត​​ទឹកបរិសុទ្ធ។ ​​​

ខ.ក្នុង​ករណី​អ្នក​ជាប់​ពន្ធ​មាន​បំណង​​ចង់​បន្ថែម​សកម្មភាព​អាជីវកម្ម​ថ្មី
នៅ​ក្នុង​ករណី​ដែល​អ្នក​ជាប់​ពន្ធ​មាន​បំណង​ចង់​បន្ថែម​​សកម្មភាព​អាជីវកម្ម​​​ថ្មី អ្នក​ជាប់​ពន្ធ​ត្រូវ​បង់​ពន្ធ​ប៉ាតង់​សម្រាប់​សកម្មភាព​អាជីវកម្ម​បន្ថែម​នោះ។ ឧទាហរណ៍៖ លោក​ស្រី សុជាតិ​​ មាន​​ក្រុមហ៊ុន​នាំចេញ​នាំចូល​មួយ ហើយ​បាន​បើក​​ ​ក្រុមហ៊ុន២​ទៀត​ ​គឺ​ក្រុមហ៊ុន​​ដឹកជញ្ជូន និង​សណ្ឋាគារ។ ក្នុង​ករណី​នេះ លោក​​ស្រី សុជាតិ​​ត្រូវ​បង់​ពន្ធ​ប៉ាតង់​សម្រាប់​ ៣ សកម្មភាព​អាជីវកម្ម​ផ្សេង​គ្នា។

គ.ក្នុង​ករណី​អ្នក​ជាប់​ពន្ធ​ចង់​ផ្លាស់ប្ដូរ​ទីកន្លែង​ថ្មី
អ្នក​ជាប់​ពន្ធ​ដែល​បាន​បង់​ពន្ធ​រួចរាល់​ហើយ ត្រូវ​បង់ពន្ធ​ប៉ាតង់​ថ្មី ប្រសិន​បើ​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​អាជីវកម្ម​ពី​រាជធានី​ទៅ​ខេត្ត ឬ ពី​ខេត្ត​ទៅ​រាជធានី ឬ ពី​ខេត្ត​ទៅ​ខេត្ត​មួយ​ទៀត​។ ឧទាហរណ៍៖ លោក ពិទូ ​មាន​ក្រុមហ៊ុន​ផលិត​ស្រា​ទំពាំងបាយជូរ​មួយ​នៅ​បាត់ដំបង។ ៣ ឆ្នាំ​ក្រោយ​មក គាត់​ចង់​ផ្លាស់ប្ដូរ​ក្រុមហ៊ុន​នេះ​ទៅ​ខេត្ត​សៀមរាប ដូច្នេះ​គាត់​ត្រូវ​បង់​ពន្ធប៉ាតង់​ឲ្យ​ក្រុមហ៊ុន​របស់​គាត់​នៅ​សាខា​ពន្ធដារ​ខេត្ត​សៀមរាប​។ ​​

ឃ.ក្នុង​ករណី​អ្នក​ជាប់​ពន្ធ​មាន​​​សាខា ឬ រោងជាង​ជំនួយ
១.សហគ្រាស​ដែល​មាន​សាខា ឬ រោង​ជាង​ជំនួយ​នៅ​ក្នុង​រាជធានី-ខេត្ត​តែមួយ
ចំពោះ​សហគ្រាស​ដែល​មាន​សាខា ឬ រោងជាង​ជំនួយ​នៅ​ក្នុង​រាជធានី​-ខេត្ត​តែ​មួយ​ដែល​រួម​គ្នា​លក់​ដូរ ឬ ផលិត​មុខ​ទំនិញ​ដូចគ្នា មិន​ចាំបាច់​បង់​ពន្ធ​ប៉ាតង់​សម្រាប់​សាខា ឬ រោងជាង​ជំនួយ​ទាំង​នោះ​ទៀត​ទេ។ ឧទាហរណ៍ តារា ​មាន​​ក្រុមហ៊ុន​ផលិត​​ទឹកត្រី​មួយ​​​នៅ​ខណ្ឌ ទួលគោក។ ដោយសារតែ​អាជីវកម្ម រីកចម្រើន គាត់​បាន​ពង្រីក​ទីតាំង​មួយ​ទៀត​នៅ​ខណ្ឌ សែនសុខ​។ ដោយសារតែ​តែ​ទីតាំង​ថ្មី​ជា​ប្រភេទ​អាជីវកម្ម​តែ​មួយ​ដូចគ្នា លោក តារា ​មិន​ចាំបាច់​បង់ពន្ធ​ប៉ាតង់​សម្រាប់​ទីតាំង​ថ្មី​នេះ​ឡើយ។
​​
២.សហគ្រាស​ដែល​មាន​សាខា ឬ រោងជាង​ជំនួយ​នៅ​ក្នុង​រាជធានី-ខេត្ត​ផ្សេង​គ្នា
ចំពោះ​សហគ្រាស​ដែល​មាន​សាខា ឬ​រោងជាង​​ជំនួយ​នៅ​ក្នុង​រាជធានី-ខេត្ត​ផ្សេង​គ្នា​ដែល​រួម​គ្នា​លក់​ដូរ ឬ​ផលិត​មុខ​ទំនិញ​ដូច​គ្នា ​ត្រូវ​​បង់​ពន្ធប៉ាតង់​សម្រាប់​សាខា ឬ​​រោងជាង​ជំនួយ​ទាំង​នោះ។ ឧទាហរណ៍​ថា លោក​ស្រី បុផ្ផា​ បើក​ក្រុមហ៊ុន​​ផលិត​​គ្រឿង​សង្ហារិម​​នៅ​ភ្នំពេញ។ ដោយសារតែ​​​មុខរបរ​នេះ​រីកចម្រើន គាត់​បាន​បើក​ទីតាំង​​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ។ ក្នុង​ករណី​នេះ លោក​ស្រី បុផ្ផា ត្រូវ​បង់​ពន្ធ​ប៉ាតង់​ផ្សេង​គ្នា​គឺ មួយ​នៅ​ភ្នំពេញ និង​មួយ​ទៀត​នៅ​ខេត្ត​កំពង់​ស្ពឺ​។
​​​
ង.ក្នុង​ករណី​ដែល​សហគ្រាស​ផ្លាស់ប្ដូរ​ម្ចាស់
ចំពោះ​សហគ្រាស​ត្រូវ​ផ្លាស់ប្ដូរ​ម្ចាស់​កម្មសិទ្ធិ ហើយ​ម្ចាស់​កម្មសិទ្ធិ​មុន​បាន​បង់ពន្ធ​ប៉ាតង់​ក្នុង​ឆ្នាំ​សារពើពន្ធ​រួចរាល់​ហើយ​​នោះ ម្ចាស់​កម្មសិទ្ធិ​ថ្មី​មិន​ចាំបាច់​បង់ពន្ធ​ប៉ាតង់​ថ្មី​នោះ​ទេ ប្រសិន​បើ​បើ​បំពេញ​បាន​​តាម​លក្ខខណ្ឌ​តម្រូវ​ទាំង​ពីរ​ខាងក្រោម​នេះ៖
-មិន​ផ្លាស់ប្ដូរ​សកម្មភាព​អាជីវកម្ម ឬ ផ្លាស់ប្ដូរ​តាម​ការ​តម្រូវ​របស់​រដ្ឋ
​​-ម្ចាស់​កម្មសិទ្ធិ​ថ្មី គឺ​ជា​ឪពុក ម្តាយ ​ប្តី ប្រពន្ធ កូន ឬ អ្នក​ស្នង​ស្របច្បាប់​របស់​ម្ចាស់​កម្មសិទ្ធិ​ចាស់៕

ប្រភព៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031