អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ស្វែង​យល់​បន្ត​​ពី​ «ពន្ធ​កាត់​ទុក»

ស្វែង​យល់​បន្ត​​ពី​ «ពន្ធ​កាត់​ទុក»

១.តើ​ការ​ទូទាត់​ប្រភេទ​ណា​ខ្លះ​ដែល​ត្រូវ​បាន​អនុគ្រោះ​លើកលែង​ពន្ធ​កាត់​ទុក?
ការ​ទូទាត់​​ពណ៌នា​ខាងក្រោម​ត្រូវ​បាន​អនុគ្រោះ​លើកលែង​ពន្ធ​កាត់​ទុក៖
-ការ​ប្រាក់​ដែល​បង់​ឲ្យ​ទៅ​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ធន ឬ ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក

-ការ​ទូទាត់​ទៅ​ឲ្យ​រាជរដ្ឋាភិបាល ឬ​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​​នូវ​សួយសារ ឬ ប្រាក់​ថ្លៃ​ឈ្នួល​លើ​ចលនទ្រព្យ ឬ​អចលនទ្រព្យ (ក្នុង​នោះ​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ប្រាក់​​ទូទាត់​លើ​ការ​ធ្វើ​អាជីវកម្ម​កំពង់​ដរ ដីសម្បទាន​សេដ្ឋកិច្ច និ​ងភាស៊ី​ផ្សារ ។ល។ ) លុះ​ត្រា​តែ​ការ​ទូទាត់​នេះ​ត្រូវ​ទាក់ទិន​នឹង​ចលនទ្រព្យ ឬ អចលនទ្រព្យ​ដែល​បាន​​កត់​ត្រា​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅ​ក្នុង​​បញ្ជី​បញ្ជីសារពើភ័ណ្ឌ​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ហើយ​​ប្រាក់​ទូទាត់​ត្រូវ​មាន​ការ​បញ្ជាក់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ជា​ចំណូល​មិនមែន​សារពើពន្ធ​​បង់​ចូល​ថវិកា​រដ្ឋ។

-ការ​ទូទាត់​នូវ​ប្រាក់​ចំណូល​ដែល​ពន្ធ​លើ​ប្រាក់​បៀវត្ស ឬ ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​ត្រូវ​បាន​កាត់​ទុក​រួចរាល់

-ការ​ទូទាត់​នូវ​ការ​ប្រាក់​ដោយ​រាជរដ្ឋាភិបាល ឬ ស្ថាប័ន​រាជរដ្ឋាភិបាល​ទៅ​ឲ្យ​បុគ្គល​អនិវាសនជន​ចំពោះ​ប្រាក់​កម្ចី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ឬ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទទួល​ស្គាល់ និង​យល់​ព្រម

-ការ​ទូទាត់​នូវ​ប្រាក់​ចំណូល​ពី​ការ​បំពេញ​សេវា​នានា​រួម​ទាំង​ការ​​គ្រប់គ្រង ឬ ការ​ពិគ្រោះ​យោបល់​ ឬ​សេវា​ប្រហាក់ប្រហែល​របស់​សហគ្រាស​នីតិបុគ្គល​ដែល​បាន​ចុះ​បញ្ជី​ជា​សហគ្រាស​ជាប់​ពន្ធ​តាម​របប​ពិត។ ប៉ុន្តែ​ទឹកប្រាក់​នោះ​ត្រូវ​តែ​កត់ត្រា​ក្នុង​​វិក័យបត្រ​ដែល​ចេញ​​ដោយ​អ្នក​ទទួល​ប្រាក់​ និង​ត្រូវ​បាន​កត់ត្រា​ច្បាស់លាស់ ហើយ​​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដូច​មាន​ចែង​​ក្នុង​ប្រកាស​លេខ ៣៤១ ប្រក.សហវ.ពដ និង​ប្រកាស​លេខ ៣៤២ ប្រក.សហវ.ពដ ចុះ​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ១៩៩៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចុច​នេះ​ដើម្បី​អាន​អត្ថបទ​លើក​មុន៖ ស្វែងយល់​ពី​ពន្ធ​កាត់​ទុក!

២.តើ​ពន្ធ​កាត់​ទុក​ត្រូវ​បាន​គណនា​យ៉ាង​ដូចម្តេច?
ពន្ធកាត់​ទុក​ត្រូវ​បាន​គណនា​ដោយ​គារ​គុណ​មូលដ្ឋាន​គិត​ពន្ធ​នឹង​អត្រា​ពន្ធ​ដែល​អនុវត្ត។

មូលដ្ឋាន​គិតពន្ធ៖ ពន្ធ​កាត់​តុក​ត្រូវ​គណនា​លើ​ចំនួន​ទឹកប្រាក់​ដុល​ដែល​ត្រូវ​ទូទាត់​ឲ្យ​បុគ្គល​ណា​មួយ។ ចំពោះ​ការ​ទូទាត់​ប្រាក់​ឲ្យ​អនិវាសនជន​ដែល​ទាក់ទិន​ដល់​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ផង និង​សេវា​ផង​ ដូច​នៅ​ក្នុង​ការ​ទូទាត់​ចំណាយ​ទិញ​ម៉ាស៊ីន​ពី​ក្រៅ​ប្រទេស​ដែល​មាន​ថ្លៃ​ទិញ​ម៉ាស៊ីន និង​ថ្លៃ​សេវា​ផ្គុំ​ដំឡើង​ដោយ​អ្នក​បច្ចេកទេស​ជា​បុគ្គលិក​អនិវាសនជន​ផ្តល់​ដោយ​អ្នក​លក់ (​សម្រាប់​ដំណើរ​ការ​ដើម​ដំបូង​នៃ​ម់ាស៊ីន​) មូលដ្ឋាន​សម្រាប់​គិត​ពន្ធ​​កាត់​ទុក គឺ​ជា​ចំណែក​ប្រាក់​ដែល​ទាក់ទិន​នឹង​សេវា​​ផ្គុំ​ដំឡើង​នេះ​តែ​ប៉ុណ្ណោះ។

ដរាបណា​ការ​ទូទាត់​មិន​ទាន់​ចាត់​ជា​ចំណាយ កាតព្វកិច្ច​កាត់​ទុក​ពន្ធ​ក៏​នឹង​មិន​កើត​មាន​ឡើង​ដែរ។ ប៉ុន្តែ​ការ​ទូទាត់​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ បាន​ធ្វើ​ឡើង​ប្រសិន​បើ​ការ​ទូទាត់​នេះ​ត្រូវ​បាន​កាត់កង​ជា​ការ​ចំណាយ​អាជីវកម្ម ហើយ​ភ្នាក់ងារ​កាត់ទុក​ត្រូវ​បង់ពន្ធ​កាត់​ទុក​​ក្នុង​នា​អ្នក​ទទួល។

 

​​​​​​​​ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930