អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្វី​ជា​ប្រាក់​ចំណេញ​ជាប់​ពន្ធ? ​ចំណូល​អ្វី​ខ្លះ​ដែល​មិន​ជាប់ពន្ធ​លើ​ប្រាក់​ចំណេញ?

តើ​អ្វី​ជា​ប្រាក់​ចំណេញ​ជាប់​ពន្ធ? ​ចំណូល​អ្វី​ខ្លះ​ដែល​មិន​ជាប់ពន្ធ​លើ​ប្រាក់​ចំណេញ?

នៅ​លើក​មុន​ប្រិយមិត្ត​បាន​ស្វែង​យល់​ខ្លះៗ​រួច​មក​ហើយ​ពី​ប្រធានបទ​ស្តី​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ។ ជា​បន្ត​លោក​អ្នក​នឹង​បាន​ស្វែង​យល់​បន្ថែម​ទៀត​​ជុំវិញ​ប្រធានបទ​​នេះ​។

១.តើ​អ្វី​ជា​ប្រាក់​ចំណេញ​ជាប់​ពន្ធ?
ប្រាក់​ចំណេញ​ជាប់​ពន្ធ គឺ​ជា​ប្រាក់​ចំណេញ​ដុល​ទទួល​បាន​ពី​អាជីវកម្ម​ដក​នឹង​ការ​កាត់​កង​ដែល​បាន​អនុញ្ញាត។ ប្រាក់​ចំណេញ ទាំង​នេះ​រួមមាន៖
-លទ្ធផល​នៃ​ប្រតិបត្តិការ​អាជីវកម្ម (ប្រាក់​ចំណេញ​ពី​អាជីវកម្ម ឬ​តម្លៃ​លើស​អាជីវកម្ម-Business Capital Gian​)
-​តម្លៃ​លើស​បាន​ពី​អចលនទ្រព្យ (Capital Gain From Immovable Properties) ទ្រព្យ​ហិរញ្ញវត្ថុ (Financial Properties) និង​ទ្រព្យ​វិនិយោគ (Investment Properties) ដែល​ទទួល​បាន​ពី​​ប្រតិបត្តិការ​នានា​ក្រៅ​ពី​ប្រតិបត្តិការ​អាជីវកម្ម។
-ចំណូល​បាន​ពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ឬ វិនិយោគ។

ចំពោះ​ចំណូល​ពី​ប្រតិបត្តិការ​នៃ​ក្រុម​អាជីវកម្ម (Pass-through) សមាជិក​ម្នាក់ៗ​​ត្រូវ​បញ្ចូល​ចំណែក​នៃ​ប្រាក់​ចំណូល​ ប្រាក់​ចំណេញ ការ​​ខាតបង់ ការ​កាត់កង ឥណទាន និង​វិភាគទាន​សប្បុរសធម៌​ដែល​បាន​បែងចែក​របស់​ខ្លួន​ដោយ​ឡែកៗ​ពី​គ្នា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ (ទោះបី​ជា​មិន​ត្រូវ​បាន​បែងចែក​ក៏ដោយ)។

២.តើ​ប្រាក់​ចំណូល​អ្វី​ខ្លះ​ដែល​មិន​ជាប់ពន្ធ​លើ​ប្រាក់​ចំណេញ?
ចំណូល​ខាងក្រោម​នេះ​ត្រូវ​បាន​លើកលែង​ពន្ធ៖
-ចំណូល​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល (លើកលែង​ស្ថាប័ន​ដំណើរការ​ក្នុង​នាម​ជា​អាជីវកម្ម​ស្វែង​រក​ប្រាក់​ចំណេញ)
-ចំណូល (មិន​រាប់​បញ្ចូល​ចំណូល​អាជីវកម្ម​ដែល​មិន​ពាក់ព័ន្ធ​) របស់​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ដែល​​ត្រូវ​បាន​រៀបចំ​ និង​ប្រតិបត្តិការ​ដោយ​ឡែក​សម្រាប់​គោលបំណង​ខាង​សាសនា សប្បុរសធម៌​ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬ​អប់រំ (ជា​ទ្រព្យ​សម្បត្តិ ឬ​ចំណូល​ពី​ប្រតិបត្តិការ​ដែល​មិន​​បម្រើ​ឲ្យ​ផលប្រយោជន៍​ឯកជន)
-ចំណូល (មិន​រាប់បញ្ចូល​ចំណូល​អាជីវកម្ម​ដែល​មិន​ពាក់ព័ន្ធ)​ របស់​អង្គការ​ពលកម្ម ឬ​សភា​ពាណិជ្ជកម្ម​ ឧស្សាហកម្ម ឬ​កសិកម្ម (ជា​ទ្រព្យសម្បត្តិ ឬ ចំណូល​ពី​ប្រតិបត្តិការ​ដែល​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​ឯកជន​របស់​ភាគហ៊ុនិក ឬ​បុគ្គល​ផ្ទាល់​ខ្លួន​នោះ​ទេ​​)។
-ភាគលាភ​ទទួល​បាន​ពី​សហគ្រាស​និវាសនជន​ដែល​បាន​បង់ ឬ កាត់​ពន្ធ​រួចរាល់​តាម​បទប្បញ្ញត្តិ​​នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ។

សូមអាន​អត្ថបទ៖ ស្វែង​យល់​ពី​ពន្ធ​លើ​ប្រាក់​ចំណេញ (Tax On Profit)!

ប្រភព៖ អគ្គនាយកដ្ឋាន​ពន្ធដារ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031