អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ពន្ធ​អ្វី​ខ្លះ​ដែល​ត្រូវ​បង់​​នៅ​ពេល​ម្ចាស់​អាជីវកម្ម​​​ចុះ​បញ្ជី​ពន្ធ​​?

ពន្ធ​អ្វី​ខ្លះ​ដែល​ត្រូវ​បង់​​នៅ​ពេល​ម្ចាស់​អាជីវកម្ម​​​ចុះ​បញ្ជី​ពន្ធ​​?

យោង​តាម​ច្បាប់​​របស់​កម្ពុជា មាន​ពន្ធ​ជា​ច្រើន​ប្រភេទ​ដែល​ម្ចាស់​​​​អាជីវកម្ម​ត្រូវ​បង់​នៅ​​​ពេល​ដែល​អាជីវកម្ម​របស់​ខ្លួន​​​ប្រតិបត្តិការ​ម។ ​ម្ចាស់​អាជីវកម្ម​​នីមួយៗ​ អាច​ជាប់​ពន្ធ​តិច​ឬ​ច្រើន​គឺ​​អាស្រ័យ​លើ​ប្រភេទ និង​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន។ យ៉ាងណាមិញ នៅ​ខាង​ក្រោម​នេះ​ យើង​សូម​ណែនាំ​លោក​អ្នក​នូវ​ប្រភេទ​ពន្ធ​​សំខាន់ៗ ​ដែល​ក្រុមហ៊ុន​ទូទៅ​ត្រូវ​មាន​​ជាប់​កាតព្វកិច្ច​បង់​ពន្ធ៖ ​

ក.ពន្ធលើប្រាក់ចំណេញ
ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណេញ
សម្រាប់​សហគ្រាស​ដែល​ជាប់ពន្ធ​លើ​ប្រាក់ចំណេញ​តាម​របប​ពិត​ និង​គម្រោង​វិនិយោគ​​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ ដែល​ជាប់ពន្ធ​​លើ​ប្រាក់ចំណេញ​តាម​អត្រា ៩%​ ត្រូវ​មាន​កាតព្វកិច្ច​បង់ប្រាក់​រំដោះ​ប្រចាំខែ។ ប្រាក់​រំដោះ​ប្រចាំ​ខែ​នេះ ​ត្រូវ​អនុវត្ត​តាម​អត្រា ១% នៃ​ផល​របរ​បូក​រួមបញ្ចូល​ទាំង​ពន្ធអាករ​ទាំងអស់​​លើកលែង​តែ​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​។
ពន្ធ​នេះ​ត្រូវ​បរិចេ្ឆទ​​ផុត​កំណត់​​ពី​ថ្ងៃ​ទ១ ដល់​ថ្ងៃ​ទី ២០​ រៀង​រាល់​ខែ​នីមួយៗ។

ពន្ធ​លើ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ
សម្រាប់​ពន្ធ​​លើ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ ម្ចាស់​សហគ្រាស​​ត្រូវ​​​បង់ពន្ធ​ សរុប​ចំនួន​ ២០% នៃ​ចំណូល​សរុប​របស់​ខ្លួន​។ ដូចនេះ​ ម្ចាស់​​អាជីវកម្ម​អាច​ដក​ចេញ ១% នៃ​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណេញ​ដែល​​ខ្លួន​បាន​បង់​ជា​រៀង​រាល់​ខែ​នៅ​ក្នុង​មួយ​ឆ្នាំ​។ ការ​បរិច្ឆេទ​ផុតកំណត់​ពន្ធ​នេះ គឺ​ចាប់​ពី​ខែ​មករា​រហូត​ដល់​ខែ​មីនា​ជា​រៀងរាល់​ឆ្នាំ។

ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​បែងចែក​ដូចតទៅ​នេះ៖
-ពី ០៛ ដល់ ១២ ០០០ ០០០៛ មាន​អត្រាពន្ធ ០%
-ពី ១២ ០០០ ០០០៛ ដល់ ១៨ ០០០ ០០០៛ មាន​អត្រា​ពន្ធ ៥%
-ពី ១៨ ០០០ ០០០៛ ដល់ ១០២ ០០០ ០០០៛ មាន​អត្រា​ពន្ធ ១០%
-ពី ១០២ ០០០ ០០០៛ ដល់ ១៥០ ០០០ ០០០៛ មាន​​អត្រា​ពន្ធ ១៥%
-លើស​ពី ១៥០ ០០០ ០០០៛ មាន​អត្រា​ពន្ធ ២០%។

ខ.ពន្ធកាត់ទុក
អ្នក​ជាប់​ពន្ធ​និវាសន​ជន​ដែល​ប្រកប​អាជីវកម្ម​ហើយ​បាន​​ទូទាត់​ជា​សាច់ប្រាក់ ឬ​ជា​វត្ថុ​ទៅ​ឱ្យ​ដល់​អ្នក​ជាប់ពន្ធ​និវាសនជន​ត្រូវ​កាត់​ទុក និង​បង់ប្រាក់​ពន្ធ​ទៅ​តាម​អត្រា​កំណត់​ដូច​ខាងក្រោម​លើ​ការ​ទូទាត់​មុន​​​កាត់​ទុក​ប្រាក់​ពន្ធ៖

-អត្រា ១៥ % ចំពោះ៖
ប្រាក់​ចំណូល​ដែល​រូបវន្ត​បុគ្គល​បាន​ទទួល​ពី​ការ​បំពេញ​សេវា​នានា​ រួម​ទាំង​ការ​គ្រប់គ្រង ឬ​ការ​ពិគ្រោះយោបល់ ឬ​សេវា​ប្រហាក់ប្រហែល។
សួយសារ​ចំពោះ​ទ្រព្យអរូបី​ និង​ភាគកម្ម​ក្នុង​ធនធានរ៉ែ​ និង​ការប្រាក់​ដែល​អ្នក​ជាប់ពន្ធ​និវាសនជន​​ប្រកប​អាជីវកម្ម ដែល​មិនមែន​ជា​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​បង់​ឱ្យ​ទៅ​អ្នក​ជាប់ពន្ធ​និវាសនជន​

-អត្រា ១០% ចំពោះ​ប្រាក់​ចំណូល​ពី​ការ​ឱ្យ​ជួល​ចលន ឬ​អចលនទ្រព្យ
-អត្រា ៦% ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុង​ស្រុក​បង់​ឱ្យ​ទៅ​អ្នក​ជាប់ពន្ធ​និវាសនជន​ដែល មាន​គណនី​បញ្ញើ​មាន​ការ​កំណត់
-អត្រា ៤% ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុង​ស្រុក​បង់​ឱ្យ​ទៅ​អ្នក​ជាប់ពន្ធ​និវាសនជន​ដែល មាន​គណនី​សន្សំ​គ្មាន​ការ​កំណត់។

គ.ពន្ធអាករ​លើ​តម្លៃ​បន្ថែម​
​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​​តាម​ស្តង់ដារ គឺ​10% ដែល​ត្រូវ​បាន​អនុវត្ត​លើ​ការ​ផ្គត់ផ្គង់​ទាំងអស់ លើកលែង​តែ​ការ​នាំចេញ​ និង​ការ​ផ្គត់ផ្គង់​ដែល​មិន​ជាប់ពន្ធ​។ ចំពោះ​ទំនិញ​​នាំចេញ​ពី​ប្រទេស​កម្ពុជា​​ និង​ សេវាកម្ម​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​នៅ​​​ក្រៅ​ប្រទេស ​មិន​ត្រូវ​បាន​ជាប់ពន្ធ​អាករ​នេះ​ឡើយ។ ពន្ធ​នេះ ត្រូវ​បាន​គិត​ពី​អតិថិជន​ ហើយ​ត្រូវ​បង់​ជូន​រដ្ឋាភិបាល​ដែល​​​កាលបរិច្ឆេទ​ផុត​កំណត់​ចាប់​ថ្ងៃ​​ទី ១ រហូត​ដល់​ថ្ងៃ​ទី២០ រៀងរាល់​ខែ​នីមួយៗ។

ឃ.ពន្ធ​លើ​ប្រាក់បៀវត្សរ៍ និង​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម
ក្រុមហ៊ុន​សហគ្រាស​ទាំងអស់​ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ត្រូវ​កាត់​ពន្ធ​មុន​ពេល​បង់​ប្រាក់​បៀវត្សរ៍​ឲ្យ​បុគ្គលិក និង​ត្រូវ​បង់​ជូន​រដ្ឋបាល​សារពើពន្ធ​​យ៉ាង​យូរ​នៅ​​ថ្ងៃ​ទី ២០ ខែ​បន្ទាប់​ បន្ទាប់​ពី​បើក​ប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​រួច​ហើយ។ អត្រា​ពន្ធ​នេះ​ត្រូវ​បាន​កំណត់​ខុសៗ​គ្នា​ទៅ​តាម​កម្រិត​ប្រាក់បៀវត្សរ៍​ដែល​បុគ្គលិក​ម្នាក់ៗ​ទទួល​បាន ដែល​មាន​ដូច​ខាងក្រោម៖
​​ពី ០៛ ដល់ ១ ០០០ ០០០៛ បង់ពន្ធ ០%
ពី ១០០ ០០០ ០០១៛ ដល់ ១ ៥០០ ០០៛ បង់ពន្ធ ៥%
ពី ១ ៥០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ បង់ពន្ធ ១០%
ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០រ បង់ពន្ធ ១៥%
ពី ១២ ៥០០ ០០១៛ ឡើង​ទៅ​គឺ​បង់​ពន្ធ​ ២០%

កាលបរិច្ផេទ​ផុត​កំណត់​​នៃ​ការ​បង់ពន្ធ​នេះ​គឺ​នៅ​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ២០ រៀងរាល់​ខែ​នីមួយៗ។

ង.ពន្ធប៉ាតង់
ការ​បង់​ពន្ធ​ប៉ាតង់ ម្ចាស់​សហគ្រាស​ទាំង​អស់ ត្រូវ​បង់​ជា​រៀងរាល់​ឆ្នាំ​ដោយ វា​​មាន​តម្លៃ​ទាប​ ឬ​ច្រើន​គឺ​អាស្រ័យ​លើ​ទំហំ​​​អាជីវកម្ម​របស់​ខ្លួន។ ​​កម្រិត​​នៃ​ប្រាក់​ពន្ធ​ប៉ាតង់​​សម្រាប់​ក្រុមហ៊ុន​សហគ្រាស​ទូទៅ​គឺ​ត្រូវ​បង់​​​ដូច​ខាងក្រោម​៖
-អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់​ពន្ធប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន ៤០០ ០០០រៀល
-អ្នក​ជាប់​ពន្ធ​មធ្យម ត្រូវ​បង់​ពន្ធ​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន ១ ២០០​ ០០០រៀល
-អ្នក​ជាប់​ពន្ធ​ធំ​ដែល​មាន​ផលរបរ៖
១) លើស​ពី ២ ០០០ លាន​រៀល ដល់ ១០ ០០០លានរៀល ត្រូវ​បង់​ពន្ធ​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន​ ៣ ០០០ ០០០រៀល។
២) លើសពី ១០ ០០០លានរៀល ត្រូវ​បង់​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន​ ៥ ០០០ ០០០រៀល
​កាលបរិច្ឋេទផុតកំណត់​នៃ​ការ​បង់​ពន្ធ​នេះ​គឺ​នៅ​រៀង​រាល់​ចុង​ខែ​មីនា៕

ប្រភព៖ អគ្គនាយកដ្ឋាន​ពន្ធដារ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031