អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​​ក្ដៅៗ​ ​លើកលែង​ពន្ធ​ប្រាក់ចំណូល ៣ដល់​៥​ឆ្នាំសម្រាប់ SME ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន

រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​​ក្ដៅៗ​ ​លើកលែង​ពន្ធ​ប្រាក់ចំណូល ៣ដល់​៥​ឆ្នាំសម្រាប់ SME ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន

ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ថ្មី​មួយ​ទៀត​​​លេខ ១២៤ អនក្រ.បក ដែល​មាន​គោលបំណង​ជួយ​លើក​​កម្ពស់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម ដើម្បី​បង្កើត​ការងារ និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ ភ្ជាប់​ជា​មួយ​នឹង​លក្ខខណ្ឌ​សម្រាប់​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ទៅ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន។  អនុក្រឹត្យ​នេះ​ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី២ ខែ​តុលា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ 

តើអ្វី​ទៅ​ជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​កំណត់​ដោយ​អនុក្រឹត្យ​នេះ​​?​
​-សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​កំណត់​ដោយ​អនុក្រឹត្យ​នេះ​គឺ៖
សហគ្រាស​ធុន​តូច៖ ​​សំដៅ​លើ​សហគ្រាស​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ២៥០ លាន​រៀល​ដល់ ៧០០ លាន​រៀល ឬ សហគ្រាស​ដទៃ​ទៀត​ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​តូច ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិត​ចាប់​ពី ១០ ទៅ ៥០ នាក់។

-សហគ្រាស​ធុន​មធ្យម៖ សំដៅ​លើ​សហគ្រាស​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ៧០០ លាន​រៀល​ដល់ ៤ ០០០ លាន​រៀល​ ឬ សហគ្រាស​ដទៃ​ទៀត​ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​​មធ្យម​ ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិត​ចាប់​ពី ៥១ នាក់​ដល់​ ១០០ នាក់។

តើ​វិស័យ​អាទិភាព​ណា​ខ្លះនៅក្នុង​អនុក្រឹត្យ​នេះ​ដែល​ត្រូវ​បាន​​​លើកទឹកចិត្ត​ពន្ធដារ​?
វិស័យ​អាទិភាព​ដែល​ត្រូវ​បាន​​​លើកទឹកចិត្ត​ពន្ធដារ​រួមមាន៖
១.ផលិតផល​កសិកម្ម ឬ​កសិ-ឧស្សាហកម្ម
២.ផលិត​និង​កែច្នៃ​ម្ហូបអាហារ
៣.កម្មន្តសាល​ដែល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​
៤.កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក​ឬ​គ្រឿង​​បង្គំ​ដើម្បី​​ផ្តល់​ឲ្យ​កម្មន្តសាល​ដទៃ​ទៀត
៥.ស្រាវជ្រាវ​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួម​ទាំង​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ​ដែល​មាន​លក្ខណៈ​នវានុវត្តន៍
៦.សហគ្រាស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​នេះ។

តើ​អនុក្រឹត្យ​នេះ​បាន​លើក​ទឹកចិត្ត​ពន្ធដារ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​​​ធ្វើ​សកម្មភាព​អាជីវកម្ម​​​លើ​​វិស័យ​​ខាងលើ​នេះ​យ៉ាង​ដូចម្តេច?
ការ​លើកទឹកចិត្ត​​ពន្ធដារ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​លើ​វិស័យ​អាទិភាព​ខាងលើ​​ ត្រូវ​បាន​​កំណត់​​​ដូច​តទៅ៖
១.លើកលែង​ពន្ធ​ប្រាក់​ចំណូល ៣ (បី) ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទ​ដែល​ខ្លួន​ចុះ​បញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះ​បញ្ជី​ថ្មី និង​ចាប់​ពី​ថ្ងៃ​ដែល​សហគ្រាស​បាន​មក​​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធ​រួចហើយ

២.លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ ៥ (ប្រាំ) ឆ្នាំ ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ចុះ​បញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះ​បញ្ជី​ថ្មី ឬ ចាប់​ពី​ថ្ងៃ​ដែល​សហគ្រាស​បាន​​មក​ធ្វើ​បច្ចុប្បន្ន​ភាព​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច​ហើយ ចាប់​ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ដែល​បាន​បំពេញ​លក្ខខណ្ឌ​ណា​មួយ​​ដូច​ខាងក្រោម៖
-ប្រើ​វត្ថុ ធាតុ​ដើម​ក្នុង​ស្រុក ចាប់​ពី ៦០% ឡើង​ទៅ ឬ
-បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាង​តិច ២០% ឬ
-មាន​ទីតាំង​នៅ​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម

៣.លើកលែង​ការ​បង់​ប្រាក់​រំដោះ​ពន្ធ​​លើ​ប្រាក់​ចំណូល​និង​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល

៤.លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់​កង​បាន​ដូច​ខាងក្រោម៖
ក.អនុញ្ញាត​កាត់កង​ចំណាយ ២០០% ចំពោះ​ចំណាយ​លើ​ការ​ប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា​ព័ត៌មាន
ខ.អនុញ្ញាត​កាត់កង​ចំណាយ ២០០% ចំពោះ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ​ ឬ ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស​ដល់​និយោជិត
គ.អនុញ្ញាត​កាត់កង​ចំណាយ ១៥០% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន ឬ ឧបករណ៍​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​​នវានុវត្តន៍​​សម្រាប់​បម្រើ​និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

​ព័ត៌មាន​លម្អិត​សូម​មើល​អនុក្រឹត្យ​ខាងក្រោម​នេះ៖

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031