អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្វី​ដែល​អ្នក​គួរ​ដឹង​​ ពី​ការ​លើកទឹកចិត្ត​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​​ដោយក្រសួង​សេដ្ឋកិច្ច?

អ្វី​ដែល​អ្នក​គួរ​ដឹង​​ ពី​ការ​លើកទឹកចិត្ត​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​​ដោយក្រសួង​សេដ្ឋកិច្ច?

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ប្រ​ភព៖​​ Facebook

អនុក្រឹត្យ​ស្តី​ពី​ “ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​” ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ យក​មក​​ផ្សព្វផ្សាយ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ៨ មករា​ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ។

ក្រោម​វត្តមាន​ចូលរួម​​ពី​តំណាង​វិស័យ​ឯកជន សមាគម​នានា​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​សរុប​ជាង ១៨០ នាក់ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន ជា​ពិសេស​ម្ចាស់​​សហគ្រាស​ធុន​តូច និង​មធ្យម​ជ្រាប​ជា​ព័ត៌មាន និង​អាច​ចាប់​យក​នូវ​អត្ថប្រយោជន៍​ពី​ការ​លើក​ទឹកចិត្ត​ពន្ធដារ​​ដែល​រដ្ឋាភិបាល​បាន​ចេញ​នេះ។

វិស័យ​អាទិភាព​​ណា​ខ្លះ​ដែល​ត្រូវ​បាន​លើកទឹកចិត្ត​ពន្ធដារ?
បើ​យោង​តាម​អនុក្រឹត្យ​ខាងលើ​ វិស័យ​ដែល​ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​លើកទឹកចិត្ត​ពន្ធដារ​រួមមាន៖
១.ផលិតផល​កសិកម្ម ឬ​កសិ-ឧស្សាហកម្ម
២.ផលិត និង​កែច្នៃ​ម្ហូបអាហារ
៣.កម្មន្តសាល​ដែល​ផលិត​ទំនិញ​ប្រើប្រាស់​ក្នុង​ស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​​ទេសចរណ៍​
៤.កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​​សម្រេច ឬ​ផ្នែក ឬ​គ្រឿង​បង្គំ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​កម្មន្តសាល​ដទៃទៀត
៥.ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួម​ទាំង​ការ​ផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​លក្ខណៈ​នវានុវត្តន៍​ និង
៦.សហគ្រាស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍន៍​តំបន់​នេះ។

​​​ វិស័យ​​​អាទិភាព​​ទាំង​នេះ ត្រូវ​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ពន្ធដារ​​​ដូចម្តេច​ខ្លះ?
១.លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន ៣ (បី) ឆ្នាំ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ចុះ​បញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះ បញ្ជី​ថ្មី ឬ​ចាប់​ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​​ពន្ធដារ​រួចហើយ ចាប់​ពី​ពេល​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ឬ
២.​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​រយៈពេល ៥​ (ប្រាំ) ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ចុះ​បញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះ​បញ្ជី​ថ្មី ឬ​ចាប់​ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច​ហើយ​ចាប់​ពី​ពេល​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ណា​មួយ​ដូច​ខាងក្រោម៖
-ប្រើ​វត្ថុធាតុដើម​ក្នុង​ស្រុក​ចាប់​ពី​ថ​ទី ៦០%​ឡើង​ទៅ ឬ
-បង្កើន​ចំនួន​​និយោជិត​បន្ថែម​យ៉ាង​តិច ២០% ឬ
-មាន​ទីតាំង​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម
៣.លើកលែង​ការ​បង់​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ និង​ពន្ធ​អប្បបរមា ក្នុង​រយៈពេល​​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល។
៤.លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ដូច​ខាងក្រោម៖
ក.អនុញ្ញាត​កាត់កង​ចំណាយ ២០០% ចំពោះ​ចំណាយ​លើ​ការ​ប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន
ខ.អនុញ្ញាត​កាត់កង​ចំណាយ ២០០% ចំពោះ​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ការ​កាន់​​បញ្ជី​គណនេយ្យ ឬ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត
គ.អនុញ្ញាត​កាត់កង​ចំណាយ ១៥០% ចំពោះ​ចំណាយ​​វិនិយោគ​លើ​ម៉ាស៊ីន ឬ ឧបករណ៍​បច្ចេកវិទ្យា ដែល​មាន​លក្ខណៈ​នវានុវត្តន៍​សម្រាប់​​បម្រើ​ និង​​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

សូម​បញ្ជាក់​៖ ​ក្នុង​ការ​ទទួល​បាន​ការ​លើកទឹកចិត្ត​ដូច​បាន​រៀបរាប់​ខាងលើ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​កាន់​បញ្ជី​គណនេយ្យ​ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ទៅ​តាម​កាល​កំណត់​ជួន​រដ្ឋបាល​សារពើពន្ធ​ទោះបីជា​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ត្រូវ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃទៀត​តាម​ច្បាប់ និង​បទបញ្ញត្តិ​​ស្តីពី​ពន្ធដារ​ជា​ធរមាន។

ប្រភព៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

​​
​​
​​​​​
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031