អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​បំណង​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ?​

សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​មាន​បំណង​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ?​

ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ប្រ​ភព៖​​ Facebook

អនុលោម​ទៅ​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព និង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​អនុវត្ត អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ណែនាំ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ដែល​មាន​បំណង​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ ត្រូវ​ដាក់​ពាក្យ​​ស្នើសុំ​មក​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ការ​ដាក់​ស្នើសុំ​​ការ​លើក​ទឹកចិត្ត​ពន្ធដារ​នេះ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​​​ឯកសារ​ដូច​ខាងក្រោម៖
១.ចំពោះ​សហគ្រាស​ដែល​ស្នើសុំ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ពន្ធ​អប្បបរមា
– លក្ខន្តិកៈ​របស់​សហគ្រាស
– លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម ឬ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពន្ធដារ រួម​ទាំង​ប័ណ្ណ​ពន្ធ​ប៉ាតង់
– ផែនការ​អាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច
– កិច្ចសន្យា​ ឬ​កិច្ចព្រមព្រៀង​​ទិញ​ទំនិញ ឬ​សេវាកម្ម
– កិច្ចសន្យា​ការងារ និង​ផែនការ​ធនធាន​មនុស្ស
– កិច្ចសន្យា​ជួល​ទីតាំង ឬ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​កាន់កាប់​អចលនទ្រព្យ​ដែល​ជា​ទីតាំង​សម្រាប់​ប្រកប​អាជីវកម្ម​នៅ​ក្នុង​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច​ និង​មធ្យម។

២. ចំពោះ​សហគ្រាស​ដែល​ស្នើសុំ​ការ​លើកទឹកចិត្ត​សម្រាប់​ចំណាយ​ដែល​អាច​កាត់កង​បាន
– លក្ខន្តិកៈ​របស់​សហគ្រាស
– លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម ឬ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពន្ធដារ រួម​ទាំង​ប័ណ្ណ​ពន្ធ​ប៉ាតង់
– ផែនការ​អាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ពន្ធដារ​រួច
– កិច្ចសន្យា​ ឬ​កិច្ចព្រមព្រៀង​​ទិញ​ទំនិញ ឬ​សេវាកម្ម
– កម្មវិធី​បណ្តុះបណ្តាល​ដល់​និយោជិត៕

អានអត្ថបទពាក់ព័ន្ធ​នៅ​ទី​នេះ៖ អ្វី​ដែល​អ្នក​គួរ​ដឹង​​ ពី​ការ​លើកទឹកចិត្ត​ពន្ធដារ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​​ដោយក្រសួង​សេដ្ឋកិច្ច?

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​

​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728