អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > បញ្ហា​ផ្លូវច្បាប់​សំខាន់ៗ​ចំនួន ៥ ដែល​សហគ្រិន​ថ្មីថ្មោង​ត្រូវ​ដឹង​ទុក​​ជាមុន

បញ្ហា​ផ្លូវច្បាប់​សំខាន់ៗ​ចំនួន ៥ ដែល​សហគ្រិន​ថ្មីថ្មោង​ត្រូវ​ដឹង​ទុក​​ជាមុន

រូបតំណាង

ប្រ​ភព៖​​ AllBusiness

ការ​បើក​មុខ​ជំនួញ​រកស៊ី​គឺ​ជា​បទពិសោធន៍​មួយ​ដ៏​ល្អ​​​​សម្រាប់​​ភាព​ជោគជ័យ​នៅ​រយៈពេល​យូរ​អង្វែង​ខាងមុខ​ជា​ពិសេស​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​ដែល​ជា​បំណង​ប្រាថ្នា​មួយ​ក្នុង​ចំណោម​បំណង​ប្រាថ្នា​ផ្សេង​ទៀត​​របស់​​សហគ្រិន។ សហគ្រិន​ថ្មីថ្មោង​ជា​ទូទៅ​នៅ​​ពេល​សម្រេច​ចិត្ត​បើក​មុខ​ជំនួញ​ណាមួយ​រួច​ហើយ​នោះ​ ពួកគេ​ច្បាស់​ជា​​យល់​ថា ​គំនិត យុទ្ធសាស្ត្រ ដើមទុន គម្រោង​អាជីវកម្ម និង​មហិច្ឆតា​របស់​ខ្លួន​​គឺ​គ្រប់គ្រាន់​ដើម្បី​អាច​ដើរ​ទៅ​មុខ​ដោយ​រលូន។

​​​​យ៉ាងណាមិញ បើ​ទោះបី​ទាំង​អស់​នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​ធ្វើ​អាជីវកម្ម ពួកគេ​ប្រហែល​ជា​ភ្លេច​ថា អាជីវកម្ម​​របស់​ខ្លួន​នឹង​ជួប​ហានិភ័យ​អ្វី​ខ្លះ​។ មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ​​ដែល​ជា​ទូទៅ​សហគ្រិន​ត្រូវ​ជួប​ជៀសវាង​មិន​រួច​ គឺ​បញ្ហា​ផ្នែក​ច្បាប់។ បញ្ហា​ផ្នែក​ច្បាប់​នេះ​វា​ពាក់ព័ន្ធ​ជា​ចាំបាច់​តាំង​ពី​ការ​ចាប់​ផ្តើម រហូត​ដល់​អាជីវកម្ម​ត្រូវ​បាន​​បិទ​ទៅ​វិញ។ ហេតុដូច្នេះ​ហើយ វា​ជា​រឿង​សំខាន់​ណាស់​ដែល​សហគ្រិន​ថ្មីថ្មោង​ត្រូវ​ស្វែង​យល់​ពី​បញ្ហា​ផ្នែក​ច្បាប់​ខាងក្រោម​នេះ​​ដែល​នឹង​កើត​មាន​​ឡើង​នៅ​ពេល​ធ្វើ​អាជីវកម្ម។ ​​

​១.​រចនាសម្ព័ន្ធ​អាជីវកម្ម​ / អាជ្ញាប័ណ្ណ
មាន​កត្តា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​រចនាសម្ព័ន្ធ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​​មួយ​ដូចជា​ប្រភេទ​អាជីវកម្ម​ ការ​ចំណាយ​ទាក់ទង​នឹង​ការ​បង្កើត​ប្រភេទ​ក្រុមហ៊ុន​ជាក់លាក់​មួយ​ ក៏ដូចជា​​ការ​បង់​ពន្ធ​ផង​ដែរ។ នៅ​ប្រទេស​កម្ពុជា ប្រសិន​បើ​សហគ្រិន​ថ្មីថ្មោង​ចង់​​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​រចនាសម្ព័ន្ធ​​ត្រឹមត្រូវ​​​​ស្រប​តាមច្បាប់ គឺ​ត្រូវ​ទៅ​មើល​​ច្បាប់​​ (នីតិវិធី​ ពាណិជ្ជកម្ម) ឬ​​ត្រូវ​ទៅ​ចុះបញ្ជី​​នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ច្បាប់​នេះ​បាន​កំណត់​ពី​ប្រភេទ​អាជីវកម្ម​ដែល​អ្នក​ត្រូវ​ជ្រើសរើស និង​នីតិវិធី​ដែល​អ្នក​ត្រូវ​បង្កើត​អាជីវកម្ម​មួយ​ដែល​អនុលោម​ទៅ​តាម​ច្បាប់។ នេះ​មិន​គ្រប់គ្រាន់​ទេ អ្នក​ត្រូវ​​ស្វែង​យល់​ពី​បញ្ហា​ពន្ធដារ ការ​ជួល​បុគ្គលិក និង​ការ​សុំ​អាជ្ញាប័ណ្ណ​ជា​ដើម​ ដែល​សុទ្ធសឹងតែ​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់ និង​ស្ថាប័ន​ពាក់ព័ន្ធ​​​ដើម្បី​ទទួល​ស្គាល់​​អាជីវកម្ម​របស់​អ្នក​ជា​ផ្លូវការ​។

២.កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ
វា​​ពិត​ជា​រឿង​មួយ​​ចាំបាច់​សម្រាប់​សហគ្រិន​ថ្មីថ្មោង​ដើម្បី​​បង្កើត​កិច្ចព្រមព្រៀង​នានា​​ស្តី​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ភាគី​ដែល​បាន​ចូលរួម​ក្នុង​​កិច្ច​ដំណើរការ​​​អាជីវកម្ម​ជា​​លាយលក្ខណ៍អក្សរ។​ ការ​រៀបចំ​ជា​ទូទៅ​ដែល​អ្នក​ត្រូវ​មាន​​រួមមាន​ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ កិច្ចព្រមព្រៀង​រវាង​ម្ចាស់​ភាគហ៊ុន​ និង​កិច្ចសន្យា​​ការងារ​​ជា​ដើម​​ទាំងអស់​នេះ​គួរ​សរសេរ​បញ្ចូល​​នូវ​​ខសន្យា​ដែល​មិន​​​​មាន​​លក្ខណៈ​​ប្រកួតប្រជែង​​ខ្លាំង​ដើម្បី​ការពារ​​​​ការ​បែកធ្លាយ​ទៅ​គូប្រជែង​នូវ​ទិន្នន័យ​ព័ត៌មាន ​កិច្ចការ​សម្ងាត់​ផ្សេងៗ​នៅ​ក្នុង​អាជីវកម្ម​ និង​ការ​ពារ​ជម្លោះ​​នៅ​ពេល​ពួកគេ​ឈប់​រកស៊ី​ជាមួយ ឬ​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​អ្នក។ សូម​ចាំ​ថា រាល់​​ការ​ព្រមព្រៀង​​ដែល​បង្កើត​ឡើង​នៅ​ក្នុង​កិច្ចការ​ជំនួញ​របស់​អ្នក​ទោះ​តូច​ក្តី​ធំ​ក្តី អ្នក​​គួរតែ​​ធ្វើ​កិច្ច​សន្យា​ជា​លាយលក្ខណ៍អក្សរ ហើយ​ចែង​ការពារ​សិទ្ធិ​អាជីវកម្ម​របស់​អ្នក​​​នៅ​ក្នុង​កិច្ចសន្យា​នោះ​ដោយ​ការ​រក្សា​ការ​សម្ងាត់​ទើប​ជា​ការ​ល្អ​បំផុត។ ​​​

៣.​ការ​ការពារ​កម្មសិទ្ធិបញ្ញា​
ការ​ចាប់ផ្ដើម​អាជីវកម្ម​​ដែល​ផ្ដោត​សំខាន់​លើ​ផលិតផល​​ឬ សេវាកម្ម​ដែល​បង្កើត​ឡើង​ថ្មី ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ និង​គំនិត​ថ្មីៗ​ទៅ​​កាន់​ទីផ្សារ អ្នក​គួរតែ​ចុះបញ្ជី​​​កម្មសិទ្ធិ​បញ្ញា​ឲ្យ​បាន​ត្រឹមត្រូវ​​​ដែល​មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​ស្ថាប័ន​ដូចជា​ប័ណ្ណ​ប៉ាតង់​ (Patents) ​ពាណិជ្ជសញ្ញា (Trademark)​ និង​សិទ្ធិ​អ្នកនិពន្ធ​​ជា​ដើម​ (Copyrights)។ ការ​ចុះ​កម្មសិទ្ធិបញ្ញា ឬ​សិទ្ធិ​ហាម​​ចម្លង​​បន្ត​នេះ ផ្តល់​​ឲ្យ​​អ្នក​ដែល​ជា​ម្ចាស់​អាជីវកម្ម​​ទទួល​បាន​សិទ្ធ​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់​ស្នាដៃ​ដើម​របស់​​អ្នក​ពី​​​​ការ​រំលោភបំពាន​នានា​ដែល​បង្ក​ឡើង​ដោយ​​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត។

៤.ច្បាប់​ការងារ
ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម​ អ្នក​ត្រូវ​យល់​ដឹង​ផង​ដែរ​ពី​ច្បាប់​ការងារ។ ជា​ទូទៅ​​​នៅ​ពេល​អ្នក​ត្រូវ​ការ​ជួល​បុគ្គលិក​មក​ធ្វើ​ការ​ឲ្យ​អ្នក ក្រសួង​សាមី​ដែល​ទទួល​បន្ទុល​បញ្ហា​នេះ គឺ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ស្ថាប័ន​នេះ​​បាន​ដើរ​តួនាទី​សំខាន់​ណាស់​ដើម្បី​ឲ្យ​ប្រាកដ​ថា នីតិវិធី​នៃ​ការ​ជួល​ និង​ការ​បំពេញ​ការងារ​បុគ្គលិក​​របស់​អ្នក​មក​ធ្វើ​ការ។ល។ ​បាន​អនុវត្ត​​អនុលោម​ទៅ​តាម​ច្បាប់​ដែរ​ឬ​អត់?

៥.ទំនួល​ខុសត្រូវ​ពេល​មាន​ជម្លោះ​ផ្លូវច្បាប់​​
សូម​កុំ​គិត​ថា អាជីវកម្ម​របស់​អ្នក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយ​គ្មាន​ការ​ប្តឹងផ្តល់ ឬ​ហានិភ័យ​ផ្នែក​ច្បាប់​ណា​មួយ​កើត​ឡើង។ ការ​ប្តឹងផ្តល់​នេះ​អាច​កើត​មាន​ឡើង​ចេញ​ពី​អតិថិជន ដៃគូ​ភាគហ៊ុន បុគ្គលិក ឬ ​ប្រជាពលរដ្ឋ​ដែល​​​រស់នៅ​ជិត​ទីតាំង​អាជីវកម្ម​របស់​អ្នក​ ហើយ​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​អាជីវកម្ម​របស់​អ្នក​ដូច​ជា គ្រោះថ្នាក់​ការងារ ចោរកម្ម អគ្គីភ័យ ​និង​ទំនាស់​ផលប្រយោជន៍​​ជា​ដើម​។ ជា​ប្រការ​ល្អ អ្នក​ត្រូវ​មាន​យន្តការ​ទុក​ជា​មុន​ថា នៅ​ពេល​មាន​ជម្លោះ​ ឬ​ការ​ប្តឹងផ្តល់​ណា​មួយ​កើត​មាន​ឡើង តើ​អ្នក​ត្រូវ​ដោះស្រាយ​វា​ដោយ​របៀបណា? អ្នក​​គួរ​ថ្លឹងថ្លែង​ថា អ្នក​គួរ​មាន​មេធាវី​ប្រចាំ​ក្រុមហ៊ុន​ឬ​អត់? ឬ​ត្រូវ​ទិញ​ប័ណ្ណ​ធានារ៉ាប់រង​ផ្សេងៗ​ទៀត?

ប្រភព៖ Business

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031