អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > តើ​អ្នក​ស្គាល់​តួ​សម្ដែង​ជា​តួអង្គ​ ឆាវ ឆាវ ក្នុង​រឿង​សាមកុក​ជា​នរណា​ទេ?

តើ​អ្នក​ស្គាល់​តួ​សម្ដែង​ជា​តួអង្គ​ ឆាវ ឆាវ ក្នុង​រឿង​សាមកុក​ជា​នរណា​ទេ?

លោក Chen Jian Bin ល្បីល្បាញ​ជាង​គេ គឺ​លោក​សម្តែង​ជាតួអង្គ ឆាវ ឆាវ ក្នុង​រឿង​សាមកុក

ប្រ​ភព៖​​ www.pinterest.com

រឿង​សាមកុក (Three Kingdoms) ជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ចិន ដែល​និយាយ​អំពី​យុទ្ធសាស្ត្រ​ជាច្រើន​នៅ​ក្នុង​សម័យ​សង្គ្រាម​ចិន​បុរាណ ត្រូវ​បាន​ផលិតករ​ចិន​យក​មក​ថត​ជា​ខ្សែ​ភាពយន្ត ជា​ច្រើន​លើក​រួច​មក​ហើយ។ ផលិតករ​ខ្លះ ក៏​បាន​ដកស្រង់​ក្នុង​សាច់​រឿង​នេះ មក​បង្កើត​ជារឿង​ខ្លី​មួយ​ផ្សេង​ទៀត​ក៏​មាន ដូច​ជា​រឿង​សង្គ្រាម​នៅ​ឈើពី (Red Cliff) ជាដើម។
នៅ​ពេល​នេះ គេហទំព័រ Bizkhmer សុំ​លើក​យក​ប្រវត្តិ​សង្ខេប​របស់​លោក Chen Jian Bin ដែល​ជា​តារា​មាន​ទេពកោសល្យ​ខ្ពស់ ក្នុង​ការ​សម្ដែង​ជា​តួអង្គ ឆាវ ឆាវ ដែល​ជា​តួ​អង្គ​សំខាន់​បំផុត​នៅ​ក្នុង​រឿង​សាមកុក។
លោក Chen Jian Bin កើតនៅថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ១៩៧០ នៅ​ប្រទេស​ចិន។ លោក Chen Jian Bin ជា​តារា​សម្ដែង​ប្រុស នៅ​ក្នុង​ភាពយន្ត ​និង​រឿង​ភាគ​ទូរទស្សន៍​របស់​ចិន។​ លោក បាន​សម្ដែង​ទាំង​រឿង​ភាពយន្ត​ចាក់​បញ្ចាំង​ក្នុង​រោងកុន​​ ​និង ​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍ បានជាង២០រឿង ដែល​ក្នុង​នោះ​រឿង​ដែល​ធ្វើ​អោយ​លោក Chen Jian Bin ល្បីល្បាញ​ជាង​គេ គឺ​លោក​សម្តែង​ជាតួអង្គ ឆាវ ឆាវ ក្នុង​រឿង​សាមកុក (Three Kingdom) ។
លោក Chen Jian Bin ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ដូចជា Best Actor, Person of the Year, Best Supporting Actor, Golden Eagle Awards of Best Actor ជាដើម។
នៅ​ក្នុង​ការ​សម្ដែង​ក្នុង​រឿង​សាមកុក លោក Chen Jian Bin ទទួល​បាន​ពានរង្វាន់​ដល់​ទៅ​ពីរ គឺ​ពានរង្វាន់​ ​Best Actor ពី​ប្រទេស​កូរ៉េខាងត្បូង និង​ ​ពានរង្វាន់ Person of the Year ពី​ប្រទេស​ចិន។
លោក​ Chen Jian Bin បាន​រៀបការ​ជា​មួយ​តារា​សម្តែង​ស្រី​ នាង Jiang Qinqin ក្នុងឆ្នាំ២០០៦។ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ មាន​កូន​ប្រុស​ម្នាក់​អាយុ​៩ឆ្នាំឈ្មោះថា Chen Pu ។
រឿង​សាមកុក (Three Kingdoms) ដឹកនាំ​ផលិត​ដោយ​ផលិតករ​លោក Gao Xixi ចំណាយ​ប្រាក់​អស់​ប្រមាណ​ជា​១៨០​លាន​យ៉ន់ ស្មើនឹង៣០លានដុល្លារ។​ រឿង​នេះ​ជា​រឿង​ភាគ មាន​រយៈពេល​៤២៧៥​នាទី បាន​ចាក់​បញ្ចាំង​នៅ​ខែ​ឧសភា ឆ្នាំ២០១០ និង រក​ចំណូល​បាន​សរុប​ទាំង​ក្នុង​ស្រុក​និង​ក្រៅស្រុក បាន​ប្រមាណ ជា ៨០០លានយ៉ន់ ស្មើនឹង​១៣៣,៣លានដុល្លារ ក្នុង​រយៈ​ពីរ​ឆ្នាំ។
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ amazon.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30