អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ឆាវ ឆាវ មាន​គូរសត្រូវ​ម្នាក់​ទៀត​ដែល​ខ្លាំង​បន្ទាប់​ពី​លីវប៉ី តើ​ជា​អ្នក​ណា?

ឆាវ ឆាវ មាន​គូរសត្រូវ​ម្នាក់​ទៀត​ដែល​ខ្លាំង​បន្ទាប់​ពី​លីវប៉ី តើ​ជា​អ្នក​ណា?

លោក Zhang Bo ដែល​សម្តែង​ជា​តួ ស៊ុន ឈាន

ប្រ​ភព៖​​ www.spcnet.tv

គេហទំព័រ Bizkhmer ធ្លាប់​បាន​នាំ​អារម្មណ៍​ប្រិយមិត្ត​អោយ​ស្គាល់​តួសម្តែង​ជា ឆាវ ឆាវ ក្នុង​រឿង​សាមកុក​ រួច​មក​ហើយ ​គឺ​លោក Chen Jian Bin និង ​គូរសត្រូវ​របស់​គាត់​គឺ​លីវប៉ី ដែល​សម្ដែង​ដោយ​លោក Yu He Wei។ បន្ត​ពី​នេះ Bizkhmer សូម​​នាំ​មិត្ត​អ្នក​អាន​មក​ស្គាល់​គូរ​សត្រូវ​ទី​២​របស់ ​ឆាវ ឆាវ វិញ​ម្ដង ​គឺ ស៊ុន ឈាន ដែល​សម្តែង​ដោយ​លោក Zhang Bo។ នៅ​ក្នុង​រឿង​សាមកុក​ ស៊ុន ​ឈាន ជា​តួអង្គ​មួយ​ដែល​លិច​មុខ​តាំង​ពី​ក្មេង ដែល​ជា​កូន​ប្រុស​របស់​ត្រកូលស៊ុន គ្រប់គ្រង​នៅ​តុងអ៊ូ។
ស៊ុន ឈាន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ប្រាជ្ញា​តាំង​ពី​ក្មេង​មក​ម្ល៉េះ រហូត​ដល់​ធំ ក៏​បាន​ក្លាយ​ជា​ម្ចាស់​តុងអ៊ូ ហើយ​ក៏​ជា​បន្លា​ក្នុង​កែវ​ភ្នែក​របស់ ឆាវ ឆាវ ផងដែរ។
លោក Zhang Bo ដែល​សម្តែង​ជា​តួ ស៊ុន ឈាន កើត​នៅ​ថ្ងៃ​ទី​២៩ ​សីហា ១៩៨២ ប្រទេស​ចិន។ លោក ​Zhang Bo គឺ​ជា​តារាសម្តែងប្រុស​ដែល​មាន​កម្ពស់​ខ្ពស់​ គឺ​មាន​កម្ពស់​១​ម៉ែត្រ​៨៣។ លោក Zhang Bo បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​ម៉្លេះ។ លោក បាន​សម្តែង​ជា​រឿង​ភាពយន្ត​ខ្នាត​ខ្លី និង​រឿង​ភាគ​ខា្នតវែង បាន​ប្រមាណ​ជិត​២០រឿង។
ក្នុង​ការ​សម្ដែង​រឿង​កន្លងមក លោក Zhang Bo ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​ដូចជា ពានរង្វាន់​ Best Actor, Best TV Actor, Best Supporting Actor និង Most Valuable Actor ជាដើម។ នៅ​ក្នុង​ការ​សម្តែង​រឿង​សាមកុក លោក​ Zhang Bo ទទួល​បាន​ពានរង្វាន់​ Best Supporting Actor។
ក្នុង​រឿង​សាមកុក ស៊ុន ឈាន ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ធំ និង​មាន​ការ​អត់ធ្មត់​ខ្ពស់ ស៊ុន ឈាន ធ្លាប់​បាន​និយាយ​ថា៖«បើ​យើង​មិន​ខ្លាំង គ្មាន​នរណា​ព្រម​ជួយ​យើង​នោះ​ទេ»​។
​ដោយ​៖ សុខា នីកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728