អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អង់គ្លេស​ព្រមាន​​ពី​ការ​ចាកចេញ​ពី​​សហភាព​អឺរ៉ុប​

អង់គ្លេស​ព្រមាន​​ពី​ការ​ចាកចេញ​ពី​​សហភាព​អឺរ៉ុប​

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក​ David Cameron

ប្រ​ភព៖​​ www.theguardian.com

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក​ David Cameron ​នឹង​​ធ្វើ​ការ​ព្រមាន​​​​​ធ្ងន់ធ្ងរ​នៅ​សប្ដាហ៍​នេះ​ ​អំពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​ចក្រភព​អង់គ្លេស​​ដក​ខ្លួន​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​​ប្រសិន​បើ​​មេដឹកនាំ​អឺរ៉ុប​ផ្សេង​ទៀត​​មិន​យល់​ស្រប​​តាម​សំណើ​​​កំណែ​ទម្រង់​​សហគមន៍​​មួយ​នេះ​នោះ​ទេ។ ​

លោក​​ Cameron ​បាន​ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នោះ​ទេ​ ​​លោក​​នឹង​គាំទ្រ​ដល់​ចក្រភព​អង់គ្លេស​​​ចាកចេញ​ពី​សមាគមន៍​នេះ​ ​នៅ​ពេល​​ប្រជាមតិ​មួយ​​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៧។

​ចក្រភព​អង់គ្លេស​​មាន​សំណើ​មួយ​ចំនួន​ដែល​ទាមទារ​ឱ្យ​​មាន​​កំណែ​ទម្រង់​​​ដូច​ជា​​លក្ខខណ្ឌ​នៃ​ការ​ចូល​ជា​សមាជិក​​ ​ការ​គិតគូរ​ពី​អត្ថប្រយោជន៍​សម្រាប់​ជន​អន្តោប្រវេសន៍​ និង​បញ្ហា​មួយ​ចំនួន​ទៀត។

​​សូម​បញ្ជាក់​ថា​ ​ចក្រភព​អង់គ្លេស​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​​១៩៧៣​ ខណៈ​បច្ចុប្បន្ន​សហភាព​អឺរ៉ុប​មាន​សមាជិក​សរុប​​ ២៨​ប្រទេស៕

ដោយ៖ រតនៈ​វិភូ​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031