អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > ​​រុស្ស៊ី​ថា ខ្លួន​មាន​អាវុធ​ប្រភេទ​ថ្មី​ដែល​អាច​ប្រឆាំង​នឹង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​

​​រុស្ស៊ី​ថា ខ្លួន​មាន​អាវុធ​ប្រភេទ​ថ្មី​ដែល​អាច​ប្រឆាំង​នឹង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​

លោក ពូទីនក្នុងពេលប្រជុំជាមួយនឹងមន្រ្តីយោធារបស់ខ្លួន

ប្រ​ភព៖​​ www.cbsnews.com

​​រុស្ស៊ី​នឹង​ប្រឆាំង​​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អង្គការ​ណាតូ​ ( NATO)​ និង អាមេរិក​ ​​​ដោយ​ប្រើ​អាវុធ​ប្រភេទ​ថ្មី​ដែល​មាន​លទ្ធភាព​វាយប្រហារ​ប្រព័ន្ធ​ការពារ​មីស៊ីល​បាន​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ​វ្លាឌីមៀ​ ​ពូទីន​ ( Vladimir Putin) ប្រធានាធិបតី​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​​។

​លោក​ ​ពូទីន​បាន​អះអាង​ថា ​បី​ឆ្នាំ​កន្លងទៅ​ហើយ​ដែល​ក្រុមហ៊ុន​ផលិត​គ្រឿង​សព្វាវុធ​របស់​រុស្ស៊ី​ ​បាន​បង្កើត​ និង ធ្វើ​តេស្ដ​សាកល្បង​អាវុធ​ប្រភេទ​ថ្មី​ដែល​មាន​លទ្ធភាព​ ​ប្រឆាំង​នឹង​ប្រព័ន្ធ​ការពារ​មីស៊ីល​បាន​យ៉ាង​ជោគជ័យ​ ​ហើយ​​​​​អាវុធ​ប្រភេទ​នេះ​​​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ជា​ផ្លូវ​ការ​ទៅ​ហើយ​។

​​​​​​ជុំវិញ​បញ្ហា​នេះ​ ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា ការ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ខ្លួន​ ​ក៏ដូចជា​អង្គការ​ណាតូ​ ( NATO)​នោះ គឺ​ក្នុង​ទិសដៅ​ដើម្បី​ការពារ​ពី​ការវាយប្រហារ​ពី​អ៊ីរ៉ង់​ ​និង ​កូរ៉េខាងជើង​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ ​ភាព​តានតឹង​រវាង​អង្គការ​ណាតូ​ ( NATO) ​​​​ និង រុស្ស៊ី​​នៅ​តែ​បន្ត​ ​ចាប់តាំង​ពី​វិបត្តិ​នៅ​អ៊ុយក្រែន​ ​បាន​ផ្ទុះ​ឡើង​មក​។ អង្គការ​ណាតូ​ ( NATO)​កំពុង​តែ​បារម្ភ​ថា ​រុស្ស៊ី​​ចង់​ឈ្លានពាន​​រដ្ឋ​ជា​សមាជិក​តូចៗ​របស់​ខ្លួន​ដែល​​មាន​ព្រំដែន​ជាប់​គ្នា​៕

​ដោយ​៖ អ៊ុន ភក្តី​

ប្រភព៖ www.businessinsider.com & www.usnews.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031