អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទម្លាប់​ល្អៗ ​៤​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​​​​រៀងរាល់​​ព្រឹក​​ ​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​​ល្អប្រសើរ​!

ទម្លាប់​ល្អៗ ​៤​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​​​​រៀងរាល់​​ព្រឹក​​ ​ដើម្បី​ឲ្យ​ជីវិត​របស់​អ្នក​​ល្អប្រសើរ​!

រូបតំណាងអំពីទម្លាបល្អពេកព្រឹក

ពេលព្រឹក គឺជាវេលាដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ព្រោះជាទូទៅបើមានបញ្ហាអ្វីមួយកើតឡើងនៅ នោះ វានឹងមានឥទ្ធិពលមិនល្អសឹងតែមួយថ្ងៃក៏មាន។ ដូច្នេះហើយសម្រាប់អ្នកដែល មានទម្លាប់ល្អនៅពេលព្រឹក ពួកគេនឹងផ្តល់ប្រយោជន៍ជាច្រើន ទាំងសុខភាពផ្លូវចិត្ត រាងកាយ និង ការងារ។

អ្នកគួរបង្កើតទម្លាប់ល្អៗទាំងនេះនៅពេលព្រឹក៖

១) ក្រោកពីព្រលឹម៖ការក្រោកពីព្រឹកព្រលឹមគឺពិតជាចាំបាច់បំផុត ព្រោះវាជួយឲ្យអ្នកអាចមានពេលគ្រប់គ្រាន់ក្នុងការរៀបចំ ការងារដែលចាំបាច់សម្រាប់ធ្វើក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកគេងយូរ វានឹងធ្វើឲ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំខ្លួន សូម្បីតែបរិភោគអាហារពេលព្រឹក។ ដូច្នេះហើយគួរបណ្ដុះទម្លាប់ ក្រោកពីគេងឲ្យបានពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីឲ្យជីវិតកាន់តែប្រសើរ។

២) ហាត់ប្រាណ៖ការធ្វើលំហាត់ប្រាណ គឺពិតជាមិនអាចខ្វះបាននោះឡើយសម្រាប់មនុស្សគ្រប់រូប ព្រោះវាជួយឲ្យមានសុខភាពល្អ និង មានអារម្មណ៍ស្រស់ស្រាយ ដែលអាចបន្តធ្វើការងារ ឬ សិក្សាបានពេញមួយថ្ងៃ។ ដូច្នេះហើយអ្នកមិនគួរខ្ជិលហាត់ប្រាណនោះឡើយ ព្រោះវាជាទម្លាប់ល្អនៅពេលព្រឹកដែលមិនអាចខ្វះបាន។

៣) បរិភោគអាហារពេលព្រឹក៖ដោយសារតែក្រោកពីដំណេកយឺត មនុស្សមួយចំនួនមិនសូវយកចិត្តទុកដាក់លើការបរិភោគអាហារនៅពេលព្រឹក។ អាហារពេលព្រឹកគឺ ពិតជាសំខាន់សម្រាប់រាងកាយ និង ខួរក្បាលព្រោះអ្នកនឹងមិនអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារ ឬសិក្សាបានយ៉ាងល្អនោះឡើយប្រសិនបើគ្មានអាហារនៅក្នុងពោះ។ ដូច្នេះហើយ ទោះរវល់ប៉ុណ្ណាក៏ដោយមិនគួរមើលរំលងអាហារពេលព្រឹកឡើយ ទោះតិចក្តីច្រើនក្តីគឺត្រូវតែបរិភោគជាប្រចាំ។

៤) អាន ឬ ស្តាប់ព័ត៌មាន៖ជារៀងរាល់ព្រឹក មុនពេលចាប់ផ្តើមធ្វើការ អ្នកគួរតែឆ្លៀតពេលស្តាប់ឬ អានព័ត៌មានសំខាន់ៗជាមុនសិន ដើម្បីដឹងអំពីស្ថានការណ៍ជាក់ស្តែងក្នុងសង្គម។ ការអាន និងស្តាប់ព័ត៌មាននេះនឹងជួយឲ្យអ្នកក្លាយជាមនុស្សដែលដឹងនូវរឿងរ៉ាវជាច្រើនដែលបានកើតឡើង ហើយក៏មានប្រយោជន៍ក្នុងការប្រើប្រាស់ជាប្រយោជន៍ទាំងផ្នែកសិក្សា និង ការងារ។ ដូច្នេះហើយ អ្នកមិនគួរមើលរំលងទម្លាប់ដ៏ល្អមួយនេះឡើយ៕

ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.forbes.com, www.lifehack.org & bembu.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930