អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​អនុវត្ត​​​ទម្លាប់​តូចៗ​​ទាំង៦យ៉ាង​​នេះ ​​​​​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​​

​អនុវត្ត​​​ទម្លាប់​តូចៗ​​ទាំង៦យ៉ាង​​នេះ ​​​​​អាច​ផ្លាស់​ប្ដូរ​ជីវិត​អ្នក​បាន​​

អ្នកគួរចំណាយពេលគិតឡើងវិញ រាល់ពេលដែលអ្នកធ្វើការសម្រេចចិត្តនាពេលកន្លងមក។ មិនថា អ្នកសម្រេចចិត្តចំណាយពេលវេលាទាំងនោះទៅធ្វើអ្វីទេ គឺវាជាអ្វីដែលអ្នកវិនិយោគទាំងអស់។ មានសុភាសិតមួយពោលថា «ដើម្បីធ្វើអ្វីមួយអោយបានល្អ វាត្រូវចំណាយពេល១000 ម៉ោងសម្រាប់វឹកហាត់»។  ដូចគ្នានេះដែរ បើអ្នកចំណាយពេលកាន់តែច្រើនទៅធ្វើវា អ្នកនឹងកាន់តែប្រសើរឡើងទៅតាមហ្នឹងដែរ។ ដូច្នេះហើយ រាល់អ្វីៗក៏ដោយ ត្រូវចាប់ផ្តើមពីជំហានតូចៗឡើងទៅ។
១) ត្រូវតែងើបពីគេងពេលដល់ម៉ោង៖ ការដាក់ម៉ោងរោទ៍គឺគ្រាន់តែប្រាប់អ្នកថាដល់ម៉ោងតែប៉ុណ្ណោះ។ ការភ្ញាក់ពីគេងពេលឭសំឡេងម៉ោងរោទ៍គឺជាកិច្ចសន្យាទីមួយដែលអ្នកធ្វើចំពោះខ្លួនឯង។ បើអ្នកងើបហើយ តែមិនអើពើពីវា មានន័យថាអ្នកបានចាប់ផ្តើមថ្ងៃថ្មីខុសទៅហើយ ព្រោះអ្នកបានក្បត់កិច្ចសន្យាចំពោះខ្លួនឯង។ ដូច្នេះត្រូវផ្លាស់ប្ដូរទម្លាប់អាក្រក់ចេញ។
២) សរសេរគំនិត១០ជាប្រចាំថ្ងៃ៖ ការចង់បានគំនិតដែលល្អៗត្រូវការពេលដើម្បីគិត។ ដូច្នេះហើយ បើអ្នកកត់ត្រារាល់គំនិតល្អៗដែលអ្នកទទួលបានពីសៀវភៅជាប្រចាំថ្ងៃ អ្នកនឹងការភ្ញាក់ផ្អើលនៅពេលមានគំនិតល្អៗចេញពីខួរក្បាលរបស់អ្នក។
៣) បរិភោគអាហារដែលមានផ្ដល់ល្អចំពោះសុខភាព៖ បើអ្នកមិនទទួលទានអាហារដែលមិនបង្កផលល្អដល់សុខភាពនោះទេ អ្នកនឹងមានបញ្ហាជាច្រើននាថ្ងៃខាងមុខ។ អ្នកដឹងហើយថា សុខភាពសំខាន់ជាងអ្វីៗទាំងអស់។ បើអ្នកមិនធ្វើតាមទេ នៅទីបំផុត អ្នកនឹងត្រូវចំណាយលុយដើម្បីព្យាបាលសុខភាព។
៤) អានសៀវភៅ៣០នាទីជាប្រចាំ៖ ការអានសៀវភៅ៣០នាទីជាប្រចាំថ្ងៃអាចបង្កើនចំណេះដឹងដល់កម្រិតមួយដែលអ្នកខ្លួនឯង មិនហ៊ាននឹងជឿ។ បើអ្នកគ្រាន់តែសៀវភៅពីរក្បាលក្នុងមួយខែ ២៤ក្បាលក្នុងមួយឆ្នាំ អ្នកអាចស្រមៃមើញថា តើអ្នកអាចកើនចំណេះដល់កម្រិតណាដែរក្នុងមួយឆ្នាំ។
៥) ការតាំងសមាធិ៖ អ្នកអាចធ្វើវានៅពេលណាក៏បានដែរ ដោយគ្រាន់តែអង្គុយនៅស្ងៀម។ គោលបំណងនៃការធ្វើសមាធិនោះគឺ ដើម្បីអោយអ្នកមានឪកាសគិតពីគំនិតរបស់អ្នក និងគិតពីអ្វីដែលអ្នកត្រូវធ្វើ។ ដូច្នេះហើយ អ្នកមានគោលបំណងច្បាស់លាស់។
៦) គិតរឿងឡើងវិញមុនគេង៖ ជារៀងរាល់យប់ មុនពេលអ្នកចូលគេង អ្នកគួរតែយកពេល៥នាទីដើម្បីមើលអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ។ សរសេររឿងដែលល្អៗក្នុងសៀវភៅកំណត់ត្រារបស់អ្នក និងអ្វីដែលអ្នកចង់ធ្វើនៅថ្ងៃស្អែក។
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031