អត្ថបទថ្មីបំផុត
ទំព័រដើម > សង្គម > តើ​គួរ​ប្រើ​វិធីសាស្ត្រ​ណា​ដើម្បី​ទប់​ទល់​នឹង​កំហឹង​បាន​យ៉ាង​ងាយ​ស្រួល​និង​មាន​ប្រសិទ្ធភាព?

តើ​គួរ​ប្រើ​វិធីសាស្ត្រ​ណា​ដើម្បី​ទប់​ទល់​នឹង​កំហឹង​បាន​យ៉ាង​ងាយ​ស្រួល​និង​មាន​ប្រសិទ្ធភាព?

ប្រ​ភព៖​​ www.mannaexpressonline.com

មនុស្សទូទៅមានភាពលំបាកក្នុងការទប់អារម្មណ៍ខ្លួនឯង រាល់ពេលដែលពួកគេខឹង ដែលជាហេតុធ្វើឲ្យពួកគេធ្វើការសម្រេចចិត្តខុស ហើយពេលខ្លះធ្វើឲ្យពួកគេ ស្ដាយក្រោយក្នុងជីវិតថែមទៀតផង។ ខាងក្រោមនេះជាគន្លឹះដ៏មានប្រសិទ្ធភាពដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) ឈប់ធ្វើឬគិតអ្វី៥នាទី៖ នៅពេលដែលអ្នកដឹងថា ខ្លួនឯងកំពុងខឹង ភ្លាម អ្នកគួរតែដើរចេញទៅក្រៅ ឬក៏នៅស្ងៀមហើយឈប់គិតពីវាមួយសន្ទុះ ចាំរហូតដល់អ្នកមានអារម្មណ៍ប្រសើរជាងមុនសិនសឹមគិតទៀត។
២) សរសេរចេញក្រៅ៖ បើសិនជាអ្នកមិនពេញចិត្តអ្វីមួយ ឬខឹងរឿងអ្វីមួយ អ្នកអាចនិយាយចេញបានតាមរយៈការសរសេរ ហើយការធ្វើបែបនេះនឹងមិនផ្ដល់ផលប៉ះពាល់អ្វីដល់អ្នកដទៃនោះទេ មិនថែមទាំងប៉ុណ្ណោះ លើកក្រោយអ្នកអាចមកអានវាវិញម្ដងទៀតផង។
៣) និយាយ៖ នេះប្រសិនបើអ្នកមិនចូលចិត្តសរសេរទេ អ្នកអាចនិយាយបាន តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវស្វែងរកមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តបានជាទីបំផុត។ យ៉ាងណាមិញ ការសរសេរគឺហាក់បីដូចល្អជាជាង ប្រសិនបើអ្នកមិនដឹងថាគួរទុកចិត្តអ្នកណានោះទេ។
៤) ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចធ្វើឲ្យអ្នកបំភ្លេចបាននូវកំហឹងដែលអ្នកមាន ហើយវានឹងធ្វើឲ្យអ្នកមានសុខភាពល្អថែមទៀតផង។ វាក៏នឹងធ្វើឲ្យអ្នកបានបញ្ចេញកំហឹង ទៅតាមកម្រិតដែលអ្នកខឹងផងដែរ។
៥) ស្ដាប់ចម្រៀង៖ អ្នកអាចរើសចម្រៀងឬភ្លេងណាដែលអ្នកចូលចិត្តហើយទៅស្ដាប់នៅបរិយាកាសណាល្អៗ មានខ្យល់អាកាសបរិសុទ្ធ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងបន្តិចម្ដងៗទៅតាមនោះផងដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728